< ត្រឡប់ទៅធនធានទាំងអស់

ល្បែងធ្វើប័ណ្ណប្រៃសណីយ៍


20-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ខ្មៅដៃ, ខ្មៅដៃពណ៌, បោះពុម្ភ សន្លឹកកិច្ចការ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភព ល្បែងធ្វើប័ណ្ណ​​ប្រៃសណីយ៍
សិក្សាសង្គម​
បំណិនទំនាក់ទំនង (អត្តសញ្ញាណរបស់ខ្លួន)

គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)

គោលបំណង
(សិក្សាសង្គម​) ប្រាប់ពីនាមត្រកូល នាមខ្លួន អាស័យដ្ឋាន ចំនួនសមាជិកគ្រួសារ។
ប្រាប់ពីរបៀបបត់សន្លឹកកិច្ចការ បិទ បត់ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។
កុមារអាចប្រាប់បានពីនាមត្រកូល នាមខ្លួន

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ៖ សន្លឹកកិច្ចការ និងខ្មៅដៃពណ៌

ការរៀបចំ  បោះពុម្ពសន្លឹកកិច្ចការ

សេក្ដីណែនាំ៖

  1. សួរក្មេងៗថា៖ តើកូនៗធ្លាប់មានអ្នកផ្ញើសំបុត្រ ឬ កញ្ចប់ឥវ៉ាន់ពីមុនមកដែរឬទេ? 
  2. ពិភាក្សាពីសេវាកម្មនៅការិយាល័យ​ប្រៃសណីយ៍។​ 
    ឧទាហរណ៍៖ តើកូនៗស្គាល់ អ្នកធ្វើការនៅក្នុងការិយាល័យប្រៃសណីយដែរឬទេ?
    តើការិយាល័យ​ប្រៃសណីយ៍គេធ្វើអ្វីដែរ?
    តើការិយាល័យ​ប្រៃសណីយ៍ត្រូវការអ្វីខ្លះទើបអាចផ្ញើសំបុត្រ ឬ កញ្ចប់ឥវ៉ាន់បាន?
    តើគេធ្វើយ៉ាងណាទើបដឹងថាសំបុត្រទាំងនោះសម្រាប់អ្នកណា? 
  3. សួរពួកគេប្រសិនបើពួកគេស្គាល់នាមប្រកូល និងអាស័យដ្ឋានរបស់ពួកគេ ។
    តើកូនៗឈ្មោះអ្វី? តើកូនៗរស់នៅកន្លែងណា? អាស័យដ្ឋានឈ្មោះអ្វី?
  4. ចែកក្រដាសសន្លឹកកិច្ចការ និងខ្មៅដៃពណ៌។ នឹងពន្យល់ប័ណ្ណប្រៃសណីយ៍។
  5. បង្ហាញពួកគេពីការបត់ក្រដាសសន្លឹកកិច្ចការ
  6. បង្ហាញពួកគេ ពីខ្នងរបស់ប័ណ្ណ​​ប្រៃសណីយ៍ និងអ្វីដែលត្រូវសរសេរនៅលើបន្ទាត់ 
    នាមប្រកូល និងអាសយដ្ឋានរស់នៅបច្ចុប្បន្នរឺ(ផាត់ព៌ណ គូររូបភាពផ្សេងៗដើម្បីសម្គាល់ថាជារបស់ខ្លួន។
  7. សួរពួកគេឱ្យគូររូបនៅផ្ទៃក្រដាសដែលនៅម្ខាងទៀត និងរចនាត្រាដោយខ្លួនឯង។
  8. ប្រសិនបើពួកគេបានដឹង អាចសរសេរឈ្មោះរបស់ពួកគេ និងអាសយដ្ឋាន(សួរក្មេងៗ)
  9. សម្រាប់ក្មេងៗដែលមិនបានសរសេរឈ្មោះ និងអាសយដ្ឋានរបស់ពួកគាត់ទេ អ្នកអាចសរសេរឈ្មោះ
    របស់អ្នក និងអាសយដ្ឋានសាលារៀន នៅលើក្ដារខៀន ដើម្បីឱ្យក្មេងៗអាចកត់សម្លងបាន។