< ត្រឡប់ទៅធនធានទាំងអស់

ល្បែងពពុះសាប៊ូ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
សាប៊ូ, ទឹក, សាប៊ូ៊លាងចាន, កែវ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • ចិត្តចលភាព ចិត្តចលភាព
 • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
 • សិក្សាសង្គម សិក្សាសង្គម
 • បុរេគណិត បុរេគណិត

សកម្មភាព៖   ល្បែងពពុះសាប៊ូ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
វិទ្យាសាស្ត្រ
ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) (លក្ខណៈរូបធាតុ)   

បុរេគណិត

រូបរាង និងលំហ (បញ្ញត្តិរូបរាង និងលំហ)

ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។

ប្រាប់ពីភាពខុសគ្នាវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញត្តិដូចជារឹង ទន់ ថ្លា។

(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញៗមានរាងធរណីមាត្ររាងរង្វង់ ការេ ត្រីកោណ មូលទ្រវែង
ចតុកោណកែង ចតុកោណស្មើ បេះដូង ផ្កាយ ។

ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។

សៀវភៅ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” 

រយៈពេល ៣០ នាទី

ឧបករណ៍ ត្រូវលាយសារធាតុខាងក្រោមឱ្យចូលគ្នាឱ្យសព្វមានដូចជា

-លួសត្រូវកាត់ប្រវែង ១៧សមឱ្យគ្រប់ក្មេងៗ ៧នាក់ ។
-ចានដែកមួយក្នុង ១ក្រុម។

-ធាតុផ្សុំរួមមានសាប៊ូកក់សក់ Dove ដែលមានធាតុ Nutritive ៤កញ្ចប់ ដែលមាន ៩មីលីលីត្រ ។

-ទឹកមួយកែវជ័រ។

-សាប៊ូលាងចានមួយកែវជ័រដែរ ។

ការរៀបចំ លាយសារធាតុផ្សុំចូលគ្នា ហើយលាយម្ដងអាចលេងបាន ៧នាក់នៅក្នុងចានដែក
មួយ។ ឧទាហរណ៍.ប្រសិនបើនៅក្នុងថ្នាក់មានសិស្ស៣៥នាក់ ត្រូវលាយ សាប៊ូ ៥កញ្ចប់ ហើយកាត់
លួសអោយគ្រប់នឹងចំនួនក្មេងៗដែលមាន។ អ្នកគ្រូអាចធ្វើជារូបរាងទាំង ៨ ដែរ ។ មានរាងធរណីមាត្រ
រាងរង្វង់ ការេ ត្រីកោណ ចតុកោណកែង ចតុកោណស្មើ បេះដូង មូលទ្រវែង ផ្កាយ ។

សេចក្ដីណែនាំ៖ 

 1.  បើកសៀវភៅរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” ដើម្បីរំលឹកពីពណ៌របស់ឥន្ទធនូ។ 
 2. អាចណែនាំបន្ថែមពណ៌ស ពណ៌ទឹកប្រាក់ ពណ៌ត្នោត ពណ៌ផ្កាឈូក…។ 
 3. បង្ហាញ លួស សាប៊ូ ទឹក ចានដែក កែវជ័រជាដើម។
 4. យកលួសកាត់រួចនោះមកបង្ហាញក្មេងៗពីរបៀបធ្វើជារូបរាងទាំង៨មានជារាង រង្វង់ ការេ ត្រីកោណ ចតុកោណកែង ផ្កាយ ចតុកោណស្មើ បេះដូង មូលទ្រវែង។
 5. ចែកលួសសម្រាប់ក្មេងធំៗឱ្យធ្វើរាងដោយខ្លួនឯងទៅតាមរាងណាដែលពួកគេចូលចិត្ត ។
 6. តែបើក្មេងតូចៗត្រូវធ្វើឱ្យពួកគេ ករណីពួកគេធ្វើមិនកើត ។
 7. រៀបចំលាយពពុះសាប៊ូផ្ទាល់ឱ្យក្មេងៗមើលជាក់ស្តែង។
 8.  សួរក្មេងៗថា៖តើកូនៗបានឃើញពណ៌អ្វីខ្លះនៅលើពពុះសាប៊ូ? ពណ៌ស្វាយ ស…

តើមានពពុះសាប៊ូប៉ុន្មាន? ១ ២ ៣ ..ច្រើន រាប់មិនអស់។

តើពពុះសាប៊ូមានរាងអី្វ? រាងមូល រាងធំ…

 1. ត្រូវរំលឹកពួកគេពីពណ៌ថ្មីដែលបានរៀនថ្ងៃនេះ និងពណ៌ទាំង ៧របស់ឥន្ធនូដែរ។ 
 2. អ្នកគ្រូត្រូវចែកចេញជា៤ក្រុមហើយប្រកួតប្រជែងក៏បាន៖