ធនធានទាំងអស់

ល្បែងបត់ក្រដាសជារូបផ្ទះ

សកម្មភាព ៖ ល្បែង បត់ក្រដាសជារូបផ្ទះ  ចិត្តចលភាព៖ បំណិនចលករតូច៖ កាហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក។ គោលបំណង៖ បំណិនសម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតជារូបភាពផ្សេងៗ គោលបំណង៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប ផាត់ពណ៌ ហែក បិទ បត់ កាត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសរាមស ដីខ្មៅពណ៌ ដីខ្មៅ  កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់  ការរៀបចំ ៖ ត្រូវរៀបចំក្រដាសដែលបត់ជាផ្ទះរួចមួយសម្រាប់បង្ហាញទៅកាន់កុមារបានឃើញជាមុនសិន។ សេក្ដីណែនាំ៖  5. គ្រាន់តែកុមារចេះបត់រូបបែបហ្នឹងជាការស្រេចតែម្ដង…។ 6. កុមារអាចទុករូបដែលពួកគេបត់បាននៅសាលាឬយកទៅផ្ទះបង្ហាញម៉ាក់ប៉ា របស់ពួកគេក៏បានដែរ។ 

ល្បែងល្ចោនអាយ៉ងម្រាមដៃ

សកម្មភាព ៖ ល្បែងល្ខោនអាយ៉ងម្រាមដៃ ចិត្តចលភាព៖ បំណិនចលករតូច៖ កាហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក។ គោលបំណង៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយធ្វើការជាមួយអ្វីមួយ និងការលេងល្បែងអ្វីមួយ។  សិក្សាសង្គម៖ បំណិនទំនាក់ទំនង៖ បំណិនរស់នៅក្នុងសង្គមនិងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញខ្លួន គោលបំណង៖ បំណិនសម្បទា៖ រៀបរាប់និងប្រាប់បានពីឈ្មោះមនុស្សជុំវិញខ្លួនឱ្យជួយនៅពេលដែលខ្លួនមានបញ្ហា គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតជារូបភាពផ្សេងៗ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប ផាត់ពណ៌ ហែក បិទ បត់ កាត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសដែលមានរូបសមាជិកគ្រួសារ (អ្នកអាចទាញយកនៅក្នុងគេហទំព័ររបស់អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារបាន👉https://rermork.org) ក្រដាសសឬក្រដាសពណ៌ក៏បានដែរ តាមការចូលចិត្តរបស់អ្នក កន្រ្តៃ កាវស្អិត កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  ការរៀបចំ ៖ រៀបចំសម្ភារមួយឈុត សម្រាប់បង្ហាញទៅកាន់កុមារ។ សេក្ដីណែនាំ៖  4. នៅពេលដែលធ្វើរួច ចាប់ផ្ដើមលេង ដោយឱ្យកុមារបានស្គាល់សមាជិកគ្រួសារ ដោយឱ្យពួកគេលេងម្ដង៥នាក់ ដូច្នេះត្រូវត្រៀមសម្ភារ៥ឈុតដែរ។ 5. ឱ្យពួកគេពាក់រូបសមាជិកគ្រួសារ ឱ្យបានគ្រប់ៗគ្នា។ 6. ឱ្យពួកគេឡើងទៅឈរនៅមុខក្ដារខៀន។ 7. គ្រូស្រែកពាក្យថា ឱពុក […]

ល្បែងតំណភ្ជាប់ (ភ្ជាប់៥) (ក្តារបន្ទះ៖ ទំហំA3 កាត៖ ទំហំA4)

ល្បែងតំណភ្ជាប់ កម្មវិធីសិក្សា៖ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ បុរេគណិត ៖ ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ មានសន្លឹកល្បែងតំណភ្ជាប់ពណ៌សសម្រាប់ផាត់ពណ៌តាមតម្រូវការ ពណ៌លឿង និងពណ៌ខៀវសម្រាប់ធ្វើជាគ្រាប់តម្រៀបលើក្តារល្បែង (បោះពុម្ពជាA4) សន្លឹកក្តារល្បែងតំណភ្ជាប់បន្ទះA3។គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ សេក្ដីណែនាំ‌ ៖  ១.   បែងចែកក្មេងៗជាក្រុមក្នុងមួយក្រុមមានសមាជិកចាប់ពី ពីរនាក់ឡើងទៅ។ ២. សួរទៅក្មេងៗថា៖ តើកូនៗស្គាល់ទេដូចម្តេចដែលហៅថាតំណភ្ជាប់? គឺតំណភ្ជាប់គ្នាពីចំណុចមួយទៅចំណុចមួយទៀតបន្តគ្នា។     តំណភ្ជាប់មាន តំណខ្សែគូសភ្ជាប់ពីចំណុចមួយទៅចំណុចមួយទៀត។ ៣.  ចែកសន្លឹកក្តារល្បែងតំណភ្ជាប់បន្ទះA3មួយក្រុមមួយសន្លឹក កាតសម្រាប់សម្គាល់សមាជិកក្រុមមួយពណ៌ម្នាក់។(ម្នាក់កាតពណ៌លឿង ម្នាក់ទៀតកាតពណ៌ខៀវ អ្នកអាចផាត់ពណ៌តាមចំណង់ចំណូលចិត្តក៏បាន) ៤. ក្មេងៗត្រូវប៉ាវដើម្បីរកអ្នកឈ្នះដាក់គ្រាប់ពណ៌មុនគេ។ ៥. ប្រសិនក្មេងណាម្នាក់ដាក់កាតពណ៌ដែលខ្លួនមានបន្តជាតំណភ្ជាប់គ្នាបានគ្រប់ ៥គ្រាប់នឹងឈ្នះ ទោះបីជាជួរខ្វែង ជួរដេក ឬឈរក៏ដោយ។ បំរែបំរួល ៖១. រៀបចំតែសន្លឹកក្តារល្បែងតំណភ្ជាប់បន្ទះA4ឱ្យបានស្អាតហើយប្រើប៊ិកហ្វឺតលេងដោយគ្រាន់តែឱ្យសមាជិកម្នាក់គូរជាសញ្ញារង្វង់មូល ម្នាក់ទៀតគូរជាសញ្ញាខ្វែង អ្នកណាគូសបាន ៤គ្រាប់មុនជាអ្នកឈ្នះ។

សៀវភៅសន្លឹកកិច្ចការ (ភាគទី១ គំនូសបន្ទាត់មូលដ្ឋាន)

ល្បែងវដ្តនៃទឹកភ្លៀង

សកម្មភាព ៖ ល្បែងវដ្តនៃទឹកភ្លៀង ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី រយៈពេល ៖៣០នាទីឧបករណ៍ ៖  សន្លឹកសិច្ចការ (B3-PW-4_ល្បែងគូសតាមស្នាមចុចទឹកភ្លៀង) និងខ្មៅដៃពណ៌  ការរៀបចំ ៖ បោះពុម្ភ ឬព្រីនសន្លឹកកិច្ចការ ។ សេចក្ដីណែនាំ៖ 

តម្រៀបកែវជ័រជាក្រុម

ល្បែង៖ តម្រៀបកែវជ័រជាក្រុម  កម្មវិធីសិក្សា៖  ចិត្តចលភាព៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖  បុរេគណិត៖ រង្វាស់រង្វាល់៖ បញ្ញត្តិស្ដីពីរង្វាស់រង្វាល់៖ រយៈពេល៖ ៣០ នាទី  ឧបករណ៍៖  កែវជ័រដែកលមានសភាពរឹងបន្តិច រឹងខ្លាំងកាន់តែល្អ ខ្សែអ្វីក៏បានដែរ ដែលមានទំហំតូចល្មម និងកៅស៊ូកង និងអ្វីក៏បានដែរឱ្យតែមានសភាពយឺតៗ។  គោលបំណង៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។  (សិក្សាសង្គម)៖ ប្រាប់បានពីការបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់… និងបង្កើតរួបភាពផ្សេងៗ។  (បុរេគណិត): ប្រាប់បានពីបញ្ញតិ្តខ្ពស់ និងទាប វែងនិងខ្លី ធ្ងន់និងស្រាល ច្រើននិងតិច មាននិងមិនមាន ពេញនិងកន្លះ…។  ត្រៀម៖ ធ្វើសម្ភារ១ឬ២ឈុតសម្រាប់បង្ហាញកុមារមុនពេលដែលត្រូវលេងល្បែងសកម្មភាពមួយនេះ។  សេចក្ដីណែនាំ៖  ១. ប្រាប់ក្មេងថាថ្ងៃនេះពួកគេនឹងលេងល្បែងសកម្មភាពមួយដែលមានចំណងជើងថា ល្បែង […]

ល្បែងបាល់បោះស្រាបព្រា!

កម្មវិធីសិក្សា៖  ចិត្តចលភាព៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។  សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖  រយៈពេល៖ ៣០ នាទី  ឧបករណ៍៖  ក្រដាសកេះ ក្រដាសជូតមាត់ប្រភេទណាក៏បានដែរ ឬកូនបាល់ជ័រ ស្លាបព្រាជ័រ  កែវជ័រឬដបទឹកសិទ្ធ  កាវ ឬកាវទាន កន្រ្តៃ ទុយោរ ចង្កឹះ ។  គោលបំណង៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។  (សិក្សាសង្គម)៖ ប្រាប់បានពីការបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់… និងបង្កើតរួបភាពផ្សេងៗ។  ត្រៀម៖ ធ្វើសម្ភារ១ឬ២ឈុតសម្រាប់បង្ហាញកុមារមុនពេលដែលត្រូវលេងល្បែងសកម្មភាពមួយនេះ។  សេចក្ដីណែនាំ៖  ១. ប្រាប់កុមារថាថ្ងៃនេះពួកគេនឹងលេងល្បែងសកម្មភាពមួយដែលមានឈ្មោះថា ល្បែងបាល់បោះស្លាបព្រា។  ២. បង្ហាញកុមារពីសម្ភារ ដែលសម្រាប់លេងល្បែងសកម្មភាពនេះជាមុនសិន។ ប្រាប់ថា នេះគឺជាសម្ភារដែលយកមកលេងល្បែងនេះ កូនៗចង់ធ្វើវាដែរឬទេ? កូនៗស្គាល់ល្បែងនេះដែរឬទេ? ធ្លាប់លេងវាពីមុនមកដែរឬទេ?  […]

ល្បែងផ្លុំកូនបាល់

កម្មវិធីសិក្សា៖  ចិត្តចលភាព៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖  រយៈពេល៖ ៣០ នាទី  ឧបករណ៍៖  ក្រដាសកេះ កាវ កន្រ្តៃ ក្រដាសជូតមាត់ប្រភេទណាក៏បានដែរ ទុយោរមួយចំនួន។  គោលបំណង៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។  (សិក្សាសង្គម) ប្រាប់បានពីការបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់… និងបង្កើតរួបភាពផ្សេងៗ។  ត្រៀម៖ធ្វើសម្ភារ១ឬ២ឈុតសម្រាប់បង្ហាញកុមារមុនពេលដែលត្រូវលេងល្បែងសកម្មភាពមួយនេះ។ សេចក្ដីណែនាំ៖  ១. ប្រាប់កុមារថា ថ្ងៃនេះពួកយើងនឹងលេងល្បែងសកម្មភាពមួយដែលឈ្មោះថា ល្បែងផ្លុំកូនបាល់។  ២. សូរក្មេងៗថា ធ្លាប់លេងបាល់ដែរឬទេ? លេងនៅណា? លេងជាមួយអ្នកណា?  ៣. ត្រៀមសម្ភារដែលត្រូវលេងក្នុងល្បែងសកម្មភាពមួយនេះឱ្យបានរួចរាល់ ១ ឬ២ឈុត ទៅតាមចំនួនកុមារដែលមានក្នុងថ្នាក់របស់អ្នក។ បង្រៀនកុមារឱ្យចេះធ្វើសម្ភារសម្រាប់លេងល្បែងនេះជាមុនសិន ដូចគ្នា ធ្វើបង្គោលទី និងកូនបាល់…  […]