< ត្រឡប់ទៅធនធានទាំងអស់

រឿង តើនរណាជាអ្នកលាបពណ៌មេឃ? (Who Painted the Sky?)

សៀវភៅធំ (Kamishibai – KB)– ស្រួលមើលរូបភាពនីមួយៗ– មានផ្នែករូបភាព (front) និងផ្នែកអក្សរ (back)សៀវភៅឌីជីថល (PDF-D)– ស្រួលមើលតាមទូរស័ព្វ ទូរស័ព្វបន្ទះ និងកំព្យូទ័រសៀវភៅដែលអាចបោះពុម្ពបាន (PDF-B)– ទំហំA4– ខ្មៅសសៀវភៅដែលអាចបោះពុម្ពបាន (PDF-C)– ទំហំA4– ពណ៌ភាពយន្តគំនូរជីវចល (AM)– មានសំឡេងអានរឿង

កាត់ក្រដាស់និងបិទរូបឥន្ទធនូ

សកម្មភាព ៖ ល្បែងធ្វើជារូបឥន្ទធនូ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃនិងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)។បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។(សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។(គណិតវិទ្យា) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិត ៖ មធ្យម ទាប ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសពណ៌ផ្សេងៗគ្នា ឬគម្របដបទឹក។ ការរៀបចំ ៖ កាត់ក្រដាសពណ៌ទៅជារាងតូចៗ ឬប្រមូលគម្របដបដែលមានពណ៌ផ្សេងៗគ្នា ។ សេចក្ដីណែនាំ៖  ការប្រែប្រួល៖ សកម្មភាពនេះក៏អាចត្រូវបានប្រើជាសិល្បៈមួយ ដែលក្មេងៗត្រូវបានគេផ្តល់ក្រដាសតូចៗដើម្បីតម្រៀប បន្ទាប់មកប្រើកាវបិទលើក្រដាស ដើម្បីបង្កើតជាឥន្ទធនូ។

ល្បែងក្តារពណ៌_b

សកម្មភាព ៖ ល្បែងក្តារពណ៌ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ សៀវភៅ ៖ តើនរណាជាអ្នកលាបពណ៌មេឃ?  រយៈពេល ៖ ៣០ នាទី សម្ភារ ៖ ក្រដាសល្បែងក្ដារពណ៌ គ្រាប់ឡុកឡាក់  ឧបករណ៍ ៖ វត្ថុសម្រាប់រាប់ចំនួន ក្រដាស់ល្បែងក្តារពណ៌ គ្រាប់ឡុកឡាក់ គម្របដប ឬ ដុំថ្មតូចៗ។ សេចក្ដីណែនាំ៖ 

បាយម៉ាន

ពណ៌ភាសាអង់គ្លេស

សកម្មភាព ៖ ពណ៌ភាសាអង់គ្លេស សិក្សាសង្គមចម្រៀង និងតន្រ្តី(ចំណេះដឹងបច្ចេកទេស ការច្នៃប្រឌិត និងបទពិសោធន៍តន្រ្តី)បុរេគណិត​ ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) ។ គោលបំណង ៖ (សិក្សាសង្គម) ច្រៀងចំរៀង និងធ្វើកាយវិការតាមបទចម្រៀងបាន។(បុរេគណិត) ប្រាប់បានពីការរៀបវត្ថុតាមលំដាប់ក្រុម ទំហំ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាត និងវត្ថុដែលមានពណ៌ដូចនៅក្នុងបទចម្រៀង និងរូបភាពរបស់ឥន្ទធនូ។  ការរៀបចំ ៖ អនុវត្ត និងរៀនច្រៀងបទចម្រៀងឱ្យចេះច្បាស់ជាមុនសិន ។សេចក្ដីណែនាំ ៖  ថ្ងៃនេះអ្នកគ្រូនឹងបង្រៀនកូនៗច្រៀងបទចម្រៀងតាមពណ៌ទាំងប្រាំពីរជាភាសាអង់គ្លេសទាំងអស់គ្នា។ ច្រៀងបទចម្រៀងឱ្យក្មេងៗស្ដាប់។ ក្រោយពេលច្រៀងចប់តើមានកូនណាដឹងថាបទចម្រៀងនេះជាភាសាអ្វី? ចាស​/បាទ ភាសាអង់គ្លេស អញ្ចឹងចុះយ៉េក និងខេទីនិយាយភាសាអង់គ្លេស៖ តើពួកគាត់មកពីប្រទេសណាដែរ?ចាស​/បាទ អូស្រ្តាលី។ បង្ហាញពីកាតរូបភាពដែលមានពណ៌ផ្សេងៗពីគ្នាចំនួនប្រាំពីរ។ ឱ្យក្មេងៗថាតាមពណ៌ទាំងប្រាំពីរជាភាសាអង់គ្លេសតាមល,ដាប់លំដោយនៃបទចម្រៀង។ បង្ហាញរូបឥន្ទធនូ ហើយសួក្មេងៗថា៖ […]

បទចម្រៀង ខ្ញុំអាចច្រៀងបទឥន្ទធនូបាន

បទចម្រៀង ខ្ញុំអាចច្រៀងបទឥន្ទធនូបាន_I Can Sing A Rainbow (English) Red and yellow and pink and green (ពណ៌ក្រហម ពណ៌លឿង ពណ៌ផ្កាឈូក បែតង) Purple and orange and blue (ស្វាយ ទឹកក្រូច និងពណ៌ខៀវស្វាយ) I can sing a rainbow  (ខ្ញុំអាចច្រៀងបទឥន្ទធនូបាន) Sing a rainbow (ច្រៀងបទឥន្ទធនូ) Sing a rainbow for you (ច្រៀងបទឥន្ទធនូ សម្រាប់អ្នក)

រឿងម៉ូនីមេខាឡា និងរបាំ

សកម្មភាព ៖ រឿងម៉ូនីមេខាឡា និងរបាំ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ សិក្សាសង្គមចម្រៀង និងតន្រ្តី(ចំណេះដឹងបច្ចេកទេស ការច្នៃប្រឌិត និងបទពិសោធន៍តន្រ្តី)ការលើកតម្កើនវប្បធម៌(ការលើកតម្កើនវប្បធម៌របស់ខ្លួន) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (សិក្សាសង្គម) ច្រៀងចំរៀង និងធ្វើកាយវិការតាមបទចម្រៀងបាន។ប្រាប់បានពីសកម្មភាពខ្លះៗពីប្រពៃណីជាតិ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ពូថៅក្រដាស និងត្បូងក្រដាស (ពូថៅ គឺសម្រាប់ក្មេងប្រុស និងត្បូងសម្រាប់ក្មេងស្រីៗ) ការរៀបចំ ៖ រៀនពីរឿង មើលគេរាំ ជ្រើសរើសបទចម្រៀងសម្រាប់ចាក់ឱ្យក្មេងៗរាំ។ ធ្វើពូថៅក្រដាស និងត្បូងក្រដាសឱ្យរួចរាល់សម្រាប់ក្មេងៗទាំងអស់គ្នា ម្នាក់មួយៗ។សូមមើលYouTubeទាំងនេះ(រឿង, ចម្រៀង)។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងនិទានរឿងម៉ូនីមេខាឡា និងរាំ ឱ្យកូនៗស្តាប់ទាំងអស់គ្នា។ តើកូនៗស្គាល់ឥន្ទធនូដែរឬទេ? […]

ល្បែងអានសៀវភៅ

ល្បែងស្ដាប់ពណ៌

សកម្មភាព ៖ ល្បែងស្ដាប់ពណ៌ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង ៖(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ (ល្បែងគូសតាមស្នាមចុចឥន្ធនូ) និងខ្មៅដៃពណ៌។  ការរៀបចំ ៖ ធ្វើបញ្ជីនៃធាតុដែលជាពណ៌ខុសគ្នានៃឥន្ទធនូ ដូច្នេះអ្នកអាចជួយក្មេងៗប្រសិនបើចាំបាច់។ បោះពុម្ពសន្លឹកកិច្ចការចេញ (សន្លឹកមួយសម្រាប់ក្មេងម្នាក់)។សេចក្ដីណែនាំ៖  តើកូនៗអាចប្រាប់ពណ៌របស់ឥន្ទធនូទាំងប្រាំពីរបានទេ? ក្មេងម្នាក់បានឆ្លើយពណ៌ ឱ្យក្មេងម្នាក់ទៀតឆ្លើយ វត្ថុដែលមានពណ៌ដូចនឹងពណ៌។ឧទាហរណ៍៖ ក្មេងម្នាក់ឆ្លើយ ឥន្ទធនូមានពណ៌ក្រហម ចំណែកឯក្មេងម្នាក់ទៀតឆ្លើយថា កម្រាលតុមានពណ៌ក្រហមដូច ពណ៌ឥន្ទធនូដែរ។ បន្តធ្វើសកម្មភាពបែបនេះរហូតដល់គ្រប់ ៧ពណ៌។  សេចក្តីណែនាំដូចខាងក្រោមសម្រាប់ការលេងល្បែងនេះ៖  ចាប់ផ្ដើមជាមួយនឹងពណ៌ក្រហម និងនិយាយថា‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមាន ដាក់វត្ថុដែលមានពណ៌ក្រហម) …» ឧទាហរណ៍. ផ្លែប៉េងប៉ោះ។  ក្មេងទី២ និយាយបន្តទៀតថា ‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមានប៉េងប៉ោះ […]

ល្បែងខ្សែរកឥន្ទធនូជាមួយទុយោ

សកម្មភាព ៖ ខ្សែកទុយោតាមពណ៌ឥន្ទធនូ សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង ៖(សិក្សាសង្គម) ប្រាប់បានពីរបៀបដោតអង្កាំដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ខ្សែអំបោះ ទុយោដែលមានពណ៌ផ្សេងៗគ្នាមួយចំនួនដែលជាពណ៌របស់ឥន្ទធនូ។(ប្រាកដថាគ្រប់គ្រាន់សម្រាប់សិស្សក្នុងថ្នាក់)ការរៀបចំ ៖ កាត់ទុយោជាកង់ៗដែលមានប្រវែងខ្លីៗ បានហើយកាត់ខ្សែជា ៧ខ្សែដែលមានប្រវែងវែងខ្លីជាងគ្នាដែលអាចឱ្យក្មេងៗនឹងអាចព្យួរដូចជាឥន្ទធនូឡើងចុះជុំវិញករបស់ពួកគេ។សេចក្ដីណែនាំ៖  បង្ហាញក្មេងៗពីខ្សែករដែលអ្នកបានធ្វើ និងពន្យល់ក្មេងៗពីរបៀបធ្វើវា។ ឱ្យខ្សែរទាំង ៧ខ្សែ ទុយោដែលបានកាត់ជាកង់ៗខ្លីៗទាំង ៧ពណ៌ដូចគ្នាទៅក្មេងៗ។  ឱ្យក្មេងៗរៀបចំខ្សែពីខ្លីទៅវែងតាមលំដាប់ដាក់បង្ហាញ។ ចាប់ផ្ដើមដោតខ្សែរវែងមុនគេជាមួយទុយោកាត់តែមួយពណ៌សិន ប៉ុន្តែត្រូវទុកខ្សែនៅខាងចុង ដើម្បីងាយស្រួលក្នុងការចង។ បន្ទាប់មកដោតខ្សែខ្លីជាមួយទុយោកាត់តែមួយពណ៌ដែរទុកខ្សែនៅខាងចុង ដើម្បីងាយស្រួលក្នុងការចងដូចគ្នា។ ខ្សែករនីមួយៗត្រូវមានពណ៌ខុសៗគ្នា។ ដាក់ខ្សែករហ្នឹងនៅលើតុតម្រៀបតាមលំដាប់លំដោយជារាងពណ៌ឥន្ទធនូ ពេលដោតរួចរាល់ហើយ។ ប្រសិនបើទុយោមិនគ្រប់ពណ៌នោះ​ទេចែកទុយោបន្ថែមទៀតបាន។ ក្ក្មេងៗបានធ្វើវាទាំង ៧ខ្សែរួចរាល់ ត្រូវប្រាប់ពីរបៀបចងធ្វើជាខ្សែករទាំងអស់គ្នាគឺជាការស្រេច។  ការប្រែប្រួល៖  ប្រសិនបើគ្មានពណ៌គ្រប់ទេ អ្នកអាចប្រើ ៣ , ៤ពណ៌ក៏បានដែរ។  

ល្បែងឡូតូពណ៌

សកម្មភាព ៖ ល្បែងឡូតូពណ៌បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។គោលបំណង ៖(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាត រៀបចំពណ៌ហើយដាក់ក្នុងកាបូប ឬប្រអប់ និងវត្ថុដែលអាចប្រើសម្រាប់រាប់ចំនួនបានចំនួន ៦ប្រភេទ។ រត្ថុទាំងនោះមានដូចជា៖ គម្របដប ដុំថ្ម ឬជាដុំក្រដាស និងមានជាវត្ថុដែលរាប់ចំនួនបាន។ វាសម្រាប់បង្ហាញពួកគេថាតើពណ៌ណាដែលត្រូវបានស្រែកហៅ។ ការរៀបចំ ៖ បោះពុម្ភ និងអ៊ុតកាតឱ្យបានស្អាត ទុកសម្រាប់ចែកឱ្យក្មេងៗ និងកញ្ចប់ពណ៌សម្រាប់ក្រុមនីមួយៗ។ ដាក់ពណ៌ចូលទៅក្នុងកាបូប ឬប្រអប់។ មួយកាបូប ឬប្រអប់ សម្រាប់មួយក្រុម។ សេចក្ដីណែនាំ៖  ប្រាប់ក្មេងៗថាពួកគេនឹងត្រូវលេងល្បែងមួយដែលមានឈ្មោះថាល្បែងឡូតូ។ បែងចែកក្មេងៗទៅជាក្រុម។ ធ្វើការជ្រើសរើសក្មេងម្នាក់នៅក្នុងក្រុម ដើម្បើធ្វើជាអ្នកស្រែកហៅពណ៌ បង្ហាញក្មេងៗពីកាតឡូតូ និងពណ៌ដែលមាន។ ឱ្យក្មេងនិយាយពីឈ្មោះពណ៌នៅលើកាតឡូតូហ្នឹង។  ឱ្យក្មេងៗថាឈ្មោះពណ៌ដែលមាននឹងអ្នកកំពុងបង្ហាញនោះឱ្យបានច្រើនដង។  បង្ហាញ និងពន្យល់ពួកគេពីច្បាប់ក្នុងការលេងល្បែងនេះ និងត្រូវប្រាកដថាក្មេងៗទាំងអស់យល់ហើយ។  ក្មេងម្នាក់ជាលូកយកពណ៌មួយនៅក្នុងកាបូប ឬប្រអប់ចេញមកហើយជាអ្នកស្រែកហៅពណ៌។ ប្រសិនបើក្មេងណាដែលមានពណ៌នោះនៅលើកាតឡូតូរបស់ខ្លួន គឺត្រូវដាក់រត្ថុរាប់ចំនួនដូចជាគម្របដបនៅលើកាតុងពណ៌ឱ្យចំពណ៌នោះ។  អ្នកហៅពណ៌ត្រូវលូកយកពណ៌មួយទៀត និងស្រែកពណ៌បន្តទៀត។អ្នកដែលមានពណ៌នៅលើកាតឡូតូត្រូវដាក់គម្របដបនៅលើកាតុងត្រង់កន្លែងពណ៌ដែលខ្លួនមានបន្ត។  ក្មេងម្នាក់ណាដែលបានបំពេញ ឬដាក់គម្របដបលើពណ៌គ្រប់មុន […]