
ធនធានទាំងអស់


សំលៀកបំពាក់ប្រចាំថ្ងៃ

ប្រាសាទអង្គរ

ឧបករណ៍ភ្លេង

ផ្ទៃលំហ_ព្យញ្ជនៈ (ទាំងសងខាង)

បទចម្រៀង កុមារគំរូ (ណែនាំការរាំ)
បទចម្រៀង កុមារគំរូ / Being Good Song ១. កាលខ្ញុំនៅតូច ជាសិស្សកំហូច រៀនខ្លាចសាលា ចូលរៀនដំបូង យំនឹកម៉ាក់ប៉ា មិនដឹងម៉ោងណា គ្រូឱ្យទៅផ្ទះ ។ ២. នៅក្នុងសាលា ត្រូវខំសិក្សា ក្រេបយកចំណេះ វិជ្ជាជាស្ពាន ជាយាន្តជំនិះ ជួយឱ្យយើងឈ្នះ ផុតទុក្ខវេទនា ។ ៣. ពេលឆ្ងល់ខ្ញុំសួរ អ្វីគួរមិនគួរ គ្រូតែងតែឆ្លើយ ទូន្មានប្រដៅ ហើយជួយបកស្រាយ ជាហេតុធ្វើឲ្យ ខ្ញុំចង់សិក្សា ។ ៤. ពេលដល់ម៉ោងទៅផ្ទះ យើងត្រូវសំពះជម្រាបលាគ្រូ នេះហើយគឺជាកុមរគំរូ ចេះគោរពគ្រូគោរពចាស់ទុំ ។

ទង់ជាតិប្រទេសកម្ពុជា

ល្បែងតម្បាញ
សកម្មភាព ៖ ល្បែងតម្បាញ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គមការលើកតម្កើនវប្បធម៌សង្គម (ការលើកតម្កើនវប្បធម៌របស់ខ្លួន) គំនូរ និងសកម្មភាពកសាង (ការយល់ដឹងអំពីការឆ្លាស់វត្ថុ តាមចង្វាក់ និងការគូរគំនូរ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។អំណត់ ព្យាយាម ស្វាហាប់ រហ័សរហួន និងសប្បាយរីករាយ។ធ្វើចលនាម្រាមដៃដោយទប់ លំនឹងតាមទម្រង់ផ្សេងៗនៃ សកម្មភាពណាមួយ។ (សិក្សាសង្កម) ប្រាប់បានពីឈ្មោះបុណ្យប្រពៃណីជាតិខ្មែរ ដូចជាភ្ជុំបិណ្ឌ បុណ្បចូលឆ្នាំប្រពៃណីខ្មែរប្រាប់បានពីសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ ដូចជាក្រមា ហូល ផាមួង អាវប៉ាក់ជាដើម។ ប្រាប់បានពីរបៀបដោតអង្កាំ ឬ វត្ថុផ្សេងៗដែលមានប្រហោងសម្រាប់ដោតឆ្លាសពណ៌តាមរូបគំរូ និងគូសគំនូសផ្សេងៗជាដើម។ សប្បាយរីករាយ និងចូលចិត្តធ្វើសកម្មភាពដោយងាយៗខ្លួនឯង។កម្រិតសិក្សា ៖ ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ អំបោះ ក្រដាសកេះ ម្ជុលជ័រ ឬ ដង្គៀបខ្មៅ និងខ្សែលីឡុងសម្រាប់ធ្វើជាកីតម្បាញ។ ការរៀបចំ ៖ ត្រូវរៀបចំជាកីតម្បាញជាមុនសិនទុកបង្ហាញក្មេងៗ។ […]

ល្បែងការចងចាំឧបករណ៍ភ្លេងខ្មែរ_C_B
សកម្មភាព ៖ ល្បែងការចងចាំឧបករណ៍ភ្លេងខ្មែរ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គមការលើកតម្កើនវប្បធម៌ (កាលើកតម្កើនវប្បធម៌របស់ខ្លួន) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (សិក្សាសង្គម) ប្រាប់បានពីឈ្មោះបុណ្យប្រពៃណីជាតិខ្មែរ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ជាដើម។ប្រាប់បានពីឈ្មោះឧបករណ៍ភ្លេងខ្មែរដូច ខ្លុយ រនាតឯក តាខេ ចាបុី ស្គរធំ ស្គរតូច គង….។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាតឧបករណ៍ភ្លេងខ្មែរ ការរៀបចំ ៖ ត្រៀមកាតដែលនិយាយពីឧបករណ៍ភ្លេងខ្មែរច្រើនប្រភេទដែលមានជាគូរៗសម្រាប់ឧបករណ៍មួយប្រភេទ។ កាតត្រូវតែមានគ្រប់ឈុតសម្រាប់ក្រុមនីមួយៗ ។ សេក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងការចងចាំឧបករណ៍តន្រ្តី ជាមួយកូនៗទាំងអស់គ្នា តើកូនៗស្គាល់ឈ្មោះឧបករណ៍ភ្លេងខ្មែរដែរឬទេ?តើមានអ្វីខ្លះ?មាន ស្គរ ខ្លុយ រនាតឯក តាខេ ចាបុី ស្គរធំ ស្គរតូច ស្រឡៃ….។ អ្នកគ្រូបង្ហាញកាតហើយប្រាប់ក្មេងៗថា ឧបករណ៍ភ្លេងខ្មែរទាំងនេះមានជាប្រភេទដេញ […]

បទចម្រៀង កុមារគំរូ
បទចម្រៀង កុមារគំរូ / Being Good Song ១. កាលខ្ញុំនៅតូច ជាសិស្សកំហូច រៀនខ្លាចសាលា ចូលរៀនដំបូង យំនឹកម៉ាក់ប៉ា មិនដឹងម៉ោងណា គ្រូឱ្យទៅផ្ទះ ។ ២. នៅក្នុងសាលា ត្រូវខំសិក្សា ក្រេបយកចំណេះ វិជ្ជាជាស្ពាន ជាយាន្តជំនិះ ជួយឱ្យយើងឈ្នះ ផុតទុក្ខវេទនា ។ ៣. ពេលឆ្ងល់ខ្ញុំសួរ អ្វីគួរមិនគួរ គ្រូតែងតែឆ្លើយ ទូន្មានប្រដៅ ហើយជួយបកស្រាយ ជាហេតុធ្វើឲ្យ ខ្ញុំចង់សិក្សា ។ ៤. ពេលដល់ម៉ោងទៅផ្ទះ យើងត្រូវសំពះជម្រាបលាគ្រូ នេះហើយគឺជាកុមរគំរូ ចេះគោរពគ្រូគោរពចាស់ទុំ ។