
ធនធានទាំងអស់


គូសភ្ជាប់ឧបករណ៍ភ្លេងទៅនឹងសម្ភារភ្លេង

គូសភ្ជាប់ឧបករណ៍ភ្លេង

បទចម្រៀង ខ្ញុំចូលចិត្តលេងកីឡា / I-Like-Sport-Song ១. ខ្ញុំចេញសេវា សេវា សេវា ពេលខ្ញុំកំពុងលេង (x3) លេងកីឡាវាយកូនបាល់នៅក្នុង កីឡាស៊ីហ្គេម។ ២. ខ្ញុំចូលចិត្តទាត់ ទាត់ ទាត់ ពេលខ្ញុំកំពុងលេង (x3) លេងកីឡាបាល់ទាត់នៅក្នុង កីឡាស៊ីហ្គេម។ ៣. ខ្ញុំចូលចិត្តដក់ ដក់ ដក់ ពេលខ្ញុំកំពុងលេង (x3) លេងកីឡាបាល់ទះនៅក្នុង កីឡាស៊ីហ្គេម។ ៤. ខ្ញុំចូលចិត្តត្រេះ ត្រេះ ត្រេះ ពេលខ្ញុំកំពុងលេង (x3) លេងកីឡាបាល់បោះនៅក្នុង កីឡាស៊ីហ្គេម។ ៥. ខ្ញុំចូលចិត្តវាយ វាយ វាយ ពេលខ្ញុំកំពុងលេង (x3) លេងកីឡាវាយប៉េងប៉ុងនៅក្នុង កីឡាស៊ីហ្គេម។

ល្បែងគូសភ្ជាប់តាមស្នាមចុចបង្កើតរូប ពីលេខ១១ដល់២០

ល្បែងគូសភ្ជាប់តាមស្នាមចុចបង្កើតរូប ពីលេខ១ដល់១០

គ្រួសារម្រាមដៃ

បទចម្រៀង យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា
បទចម្រៀង យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា / We Can Just Differently Song ១. ខ្ញុំពិការភ្នែក តែខ្ញុំអាចអានបាន សៀវភៅអក្សរស្ទាប ជាអ្វីដែលខ្ញុំត្រូវការ ដូចអ្នកដែរ គ្រាន់តែតាម វិធីផ្សេងគ្នា ម្រាមដៃរបស់ខ្ញុំ អានសៀវភៅឱ្យខ្ញុំ។ ២. ខ្ញុំគ្មានដៃទេ តែខ្ញុំអាចគូរបាន វាពិតជាមិនមែន គូរដោយដៃទេ ដូចអ្នកដែរ គ្រាន់តែតាម វិធីផ្សេងគ្នា មាត់របស់ខ្ញុំ កាន់ប៊ិចឱ្យខ្ញុំ។ ៣. ខ្ញុំមិនអាចដើរបានទេ តែខ្ញុំអាចលេងបាន ខ្ញុំត្រូវអង្គុយនៅលើ រទេះរុញរបស់ខ្ញុំ ដូចអ្នកដែរ គ្រាន់តែតាមវិធីផ្សេងគ្នា កង់របស់រទេះខ្ញុំ វិលទៅមុខឱ្យខ្ញុំ ៤. ត្រចៀកខ្ញុំថ្លង់ តែខ្ញុំអាចស្តាប់បាន ខ្ញុំប្រើភ្នែករបស់ខ្ញុំ មិនមែនត្រចៀកទេ ដូចអ្នកដែរ គ្រាន់តែតាមវិធីផ្សេងគ្នា អ្នកអាចធ្វើវាបានល្អ បើអ្នកព្រមទទួលស្គាល់ការពិត

ល្បែងផ្លុំសំឡេងក្នុងទុយោរ

បទចម្រៀង ហេតុអ្វីលាងដៃ
បទចម្រៀង ហេតុអ្វីលាងដៃ ១. ពេលលេងរួចហើយ យើងត្រូវធ្វើអ្វី ? គឺត្រូវលាងដៃនឹងផេះ ឬ សាប៊ូ ហើយដុសឲ្យយូរ ត្រូវលាងឲ្យបានស្អាត ២. ខ្ញុំលាងសម្អាត ដៃរបស់ខ្ញុំ មុនពេលញ៉ាំអាហារ ឬ ចំណី ខ្ញុំលាងសម្អាត ដៃរបស់ខ្ញុំ កុំឲ្យមេរោគចូលក្នុងខ្លួនយើងបាន ៣. ពេលលាងសម្អាតត្រូវដុសឲ្យសព្វល្អ កុំលាងទឹកករករនាំប្រឡាក់ដៃ ត្រូវលាងទឹកស្អាតទើបយើងមិនភ័យ ត្រូវមានអនាម័យទើបសុខភាពល្អ ៤. បើ លាងរួចហើយ តោះមកមិត្តអើយ មកមើលរឿងទាំងអស់គ្នា កុំនៅកន្តើយ មកមើលរឿង ទាំងអស់គ្នា