ធនធានទាំងអស់

ល្បែងរបស់សម័យមុន និងសម័យថ្មី

សកម្មភាព ៖ ល្បែងសម័យមុន និងសម័យថ្មី បុរេគណិត បំណិនពិចារណាក្នុងសង្គម(ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាលបច្ចុប្បន្ន និងអណាគត ដោយផ្អែកលើពេលវេលា)។ ភាសាខ្មែរ​ ការប្រើពាក្យតាមវេយ្យាករណ៍(ការយល់ពីវាក្យសព្ទ័ ឃ្លា និងល្បះ) ប្រើពាក្យសំដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។  គោលបំណង ៖​ (បុរេគណិត) ប្រាប់ពីពេលដែលកន្លងហួស កំពុងកើត និងមិនទាន់មកដល់។ (ភាសាខ្មែរ)​ ប្រាប់បានពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន​។ ប្រាប់បានពីឈ្មោះសត្វ ឬ វត្ថុនានាដែលធ្លាប់ស្គាល់ចំនួន៥ លើសក៏បាន។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់  រយៈពេល ៖ ២០ នាទី  ឧបករណ៍ ៖ កាតរូបភាពវត្ថុ (សខ្មៅ ពណ៌) ដែលគូរសកម្មភាព របៀបរបរស់នៅ ទំនៀមទម្លាប់ ប្រពៃណី សម័យមុន និងសម័យថ្មី ឬអាចប្រើពាក្យសម័យបុរាណ និងសម័យទំនើបក៏បាន។(ឧទាហរណ៍ ចង្គៀងជាមួយ អំពូល, រទេះ ដើរ ជិះឡានសេះជាមួយ មួយឡាន, ទូរស័ព្ទលើតុជាមួយ ទូរស័ព្ទដៃ……)។ លោកគ្រូ […]

បង្វិលផ្គូផ្គងចំនួន

ផាត់ពណ៌ក្មេងដែលជិះរទេះ

ល្បែងទស្សទាយសម្ភារធ្វើពីអ្វី?

ល្បែង ទស្សទាយសម្ភារធ្វើពីអ្វី? វិទ្យាសាស្ត្រ  (ការរស់នៅប្រចាំថ្ងៃ) ៖ ការស្វែងយល់ដោយសង្កេត  ភាសាខ្មែរ    (ការប្រើពាក្យតាមវេយ្យាករណ៍)៖ ការយល់ពីវេក្យស័ព្ទ ឃ្លា និងល្បះ  គោលបំណង ៖ វិទ្យាសាស្ត្រ ៖ ពិសោធន៍ និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងៗ ក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងជ្រាបទឹក វត្ថុរលាយ និងមិនរលាយ ការលាយពណ៌ បណ្ដះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម។  ភាសាខ្មែរ ៖ ប្រាប់បានពីពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន និងនិយាយជាឃ្លា ល្បះឱ្យបានច្បាស់ពីប្រធានបទអ្វីមួយដោយមិនចាកប្រធាន។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សម្ភារមួយចំនួនដែលធ្វើពីថ្ម ឈើ ជ័រប្លាសស្ទីកជាដើម…  កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់   ការរៀបចំ ៖ ដាក់សម្ភារទាំងនោះនៅក្នុងប្រអប់មួយ រៀបសម្ភារទាំងនោះឱ្យបានរួចរាល់  សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។) និយាយប្រាប់ក្មេងៗពីជនពិការភ្នែក ដែលអានសៀវភៅដោយប្រើសៀវភៅអក្សរស្ទាប។ បង្ហាញពីឧទាហរណ៍ដោយបិទភ្នែកជាមួយកន្សែង ឬក្រណាត់ ។ បង្ហាញក្មេងៗថាថ្ងៃនេះពួកយើងនឹងសម្ដែងធ្វើជាពិការភ្នែកដូចជាចិន្តាដែរ ។ […]

ល្បែងសៃម៉ុននិយាយ (ល្បែងតាថា)

ល្បែងសៃម៉ុននិយាយ ចិត្តចលភាព (បំនិនចលនាធំ)៖ ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលរវាងចលនាសាច់ដុំតូច និងចលនាធំ។ ភាសាខ្មែរ៖ (ការប្រើពាក្យតាមវេយ្យាករណ៍)៖ ការយល់ពីវេក្យស័ព្ទឃ្លា និងល្បះ។ គោលបំណង ៖ ចិត្តចលភាព ៖ ប្រាប់ពីរបៀបដើរ រត់ លូន វារ លោត បោះចុះឡើងតាមគោលដៅ។  ភាសាខ្មែរ ៖ ប្រាប់បានពីរ ឬឃ្លា ដែលទាក់ទងទៅនឹងសម្ការប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។   រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ គ្មាន កម្រិតសិក្សា ៖ ទាប មធ្យម និង ខ្ពស់  ការរៀបចំ ៖ ត្រៀមពាក្យដែលត្រូវប្រើប្រាស់ក្នុងការលេងល្បែងនេះ  សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។) និយាយទាក់ទងទៅនឹងជនពិការត្រចៀក ហើយប្រាប់ក្មេងៗពីការប្រើបបូរមាត់ក្នុងការនិយាយ។  ត្រូវច្បាស់ថាក្មេងៗទាំងអស់គ្នាបានមើលមាត់របស់អ្នកឃើញច្បាស់ដែរ។  ប្រាប់ក្មេងឱ្យមើលទៅកាន់មាត់ និងកាយវិការមាត់របស់អ្នកហើយនិយាយយឺតៗថា «សៃម៉ុននិយាយ»មិនចាំបាច់បន្លឺសម្លេងនោះទេ។  និយាយពាក្យដដែលឱ្យបានច្រើនដងដើម្បីឱ្យអ្នកផ្សេងឆាប់យល់ថាគាត់និយាយអំពីអ្វី  និយាយពីពាក្យបញ្ជាមួយចំនួនដូចជាសូម អង្គុយចុះ ក្រោកឈរ ទះដៃ លោត […]

ល្បែងផាត់ពណ៌រទះជនពិការ

ផ្ទៃលំហ_ព្យញ្ជនៈ (ទាំងសងខាង)

សម្គាល់តួអក្សរ-ក-អ

ល្បែងឡូតូសត្វពាហនៈ

សកម្មភាព ៖ ល្បែងឡូតូសត្វពាហនៈ វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេត) បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ភាសាខ្មែរប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។ (ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំម្លេង)។ គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។(បុរេគណិត)   ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ពីឈ្មោះសត្វ តាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។ស្តាប់ និងបែងចែកសូរសម្លេងដូចជាសូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ រៀបចំកាតុងឡូតូរូបសត្វពាហនៈ (សខ្មៅ / ពណ៌) កាតរូបសត្វពាហនៈចំនួន ៦ប្រភេទកាត់រួចដាក់ក្នុង កាបូប ឬ ធុងជ័រ។  គម្របដប ឬ ដុំតូចៗសម្រាប់សម្គាល់ចំនួននៅលើកាតុងឡូតូរូបសត្វពាហនៈ។ ការរៀបចំ ៖ រៀបចំអង្គុយជាក្រុម ចែកឧបករណ៍ ជ្រើសក្មេងម្នាក់ធ្វើជាមេ។ […]

ល្បែងអានសៀវភៅ

សកម្មភាព ៖ ល្បែងអានសៀវភៅភាសាខ្មែរ​ ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម) ការស្គាល់តូរអក្សរ (ការយល់ដឹង ពេញចិត្តអំពីការអាន និងការប្រើប្រាស់ឯកសារសំណេរ ឬ ឯកសារផ្សេងៗ)។ គោលបំណង ៖ (ភាសាខ្មែរ​) ប្រាប់បានខ្លះពីដំណើររឿង តាមរយះរូបភាពដែលបានបង្ហាញ ឬ សួរសំណួរ។ប្រាប់ពីសកម្មភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំ។ប្រាប់ពីរបៀបបើកសៀវភៅរឿងនិទានពីស្តាំទៅឆ្វេងមិនរំលងទំព័រ និងអានតាមរូបភាព។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សៀវភៅរឿង  ការរៀបចំ ៖  ត្រូវរៀបចំឱ្យរួចរាល់ ដូចជាសំណួរដែលត្រូវសួរក្មេងៗ និង  ត្រូវអានសៀវភៅឱ្យបានច្រើនដង ដើម្បីឱ្យស្គាល់ច្បាស់ពីសាច់រឿង។ សេក្ដីណែនាំ៖ បង្ហាញចំណងជើងសៀវភៅរឿង «តើអ្នកចង់ធ្វើការងារអ្វី?» ទៅកាន់ក្មេងៗ ។ ប្រាប់ឱ្យក្មេងៗនិយាយតាមពាក្យ «សៀវភៅ» និយាយពីការថែទាំសៀវភៅឱ្យបានល្អ  ប្រឡេកមើលក្របសៀវភៅ  ពន្យល់ពីចំណងជើងសៀវភៅ  ចូរឱ្យក្មេងៗនិយាយតាមចំណងជើង  អានសៀវភៅយឺតៗ និងបង្ហាញរូបភាពមួយៗទៅកាន់ក្មេងៗ ។ សួរសំណួរដែលបានអ្នករៀបចំទៅក្មេងៗ បើក្មេងៗមិនចាំអាចបង្ហាញរូបភាពម្តងទៀត និងនិយាយសង្ខេប។ ឆ្លើយសំណួរដែលក្មេងៗសួរ។ អានសៀវភៅម្ដងទៀត ដើម្បីរំលឹកសំណួរ និងយល់សាច់រឿងច្រើនជាងមុន។