
ល្បែងសៃម៉ុននិយាយ (ល្បែងតាថា)
ល្បែងសៃម៉ុននិយាយ ចិត្តចលភាព (បំនិនចលនាធំ)៖ ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលរវាងចលនាសាច់ដុំតូច និងចលនាធំ។ ភាសាខ្មែរ៖ (ការប្រើពាក្យតាមវេយ្យាករណ៍)៖ ការយល់ពីវេក្យស័ព្ទឃ្លា និងល្បះ។ គោលបំណង ៖ ចិត្តចលភាព ៖ ប្រាប់ពីរបៀបដើរ រត់ លូន វារ លោត បោះចុះឡើងតាមគោលដៅ។ ភាសាខ្មែរ ៖ ប្រាប់បានពីរ ឬឃ្លា ដែលទាក់ទងទៅនឹងសម្ការប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ គ្មាន កម្រិតសិក្សា ៖ ទាប មធ្យម និង ខ្ពស់ ការរៀបចំ ៖ ត្រៀមពាក្យដែលត្រូវប្រើប្រាស់ក្នុងការលេងល្បែងនេះ សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។) និយាយទាក់ទងទៅនឹងជនពិការត្រចៀក ហើយប្រាប់ក្មេងៗពីការប្រើបបូរមាត់ក្នុងការនិយាយ។ ត្រូវច្បាស់ថាក្មេងៗទាំងអស់គ្នាបានមើលមាត់របស់អ្នកឃើញច្បាស់ដែរ។ ប្រាប់ក្មេងឱ្យមើលទៅកាន់មាត់ និងកាយវិការមាត់របស់អ្នកហើយនិយាយយឺតៗថា «សៃម៉ុននិយាយ»មិនចាំបាច់បន្លឺសម្លេងនោះទេ។ និយាយពាក្យដដែលឱ្យបានច្រើនដងដើម្បីឱ្យអ្នកផ្សេងឆាប់យល់ថាគាត់និយាយអំពីអ្វី និយាយពីពាក្យបញ្ជាមួយចំនួនដូចជាសូម អង្គុយចុះ ក្រោកឈរ ទះដៃ លោត […]