< ត្រឡប់ទៅធនធានទាំងអស់

ល្បែងសៃម៉ុននិយាយ (ល្បែងតាថា)


15-30 នាទី
២ នាក់លើស
៣ឆ្នាំ លើស
មិនត្រូវការសម្ភារ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
 • ចិត្តចលភាព ចិត្តចលភាព
 • ភាសាខ្មែរ ភាសាខ្មែរ

ល្បែងសៃម៉ុននិយាយ

ចិត្តចលភាព (បំនិនចលនាធំ)៖ ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលរវាងចលនាសាច់ដុំតូច និងចលនាធំ។

ភាសាខ្មែរ៖ (ការប្រើពាក្យតាមវេយ្យាករណ៍)៖ ការយល់ពីវេក្យស័ព្ទឃ្លា និងល្បះ។

គោលបំណង ៖

ចិត្តចលភាព ៖ ប្រាប់ពីរបៀបដើរ រត់ លូន វារ លោត បោះចុះឡើងតាមគោលដៅ។ 

ភាសាខ្មែរ ៖ ប្រាប់បានពីរ ឬឃ្លា ដែលទាក់ទងទៅនឹងសម្ការប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។  

រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ៖ គ្មាន

កម្រិតសិក្សា ៖ ទាប មធ្យម និង ខ្ពស់ 

ការរៀបចំ ៖ ត្រៀមពាក្យដែលត្រូវប្រើប្រាស់ក្នុងការលេងល្បែងនេះ 

សេក្ដីណែនាំ៖
(
ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។)

 1. និយាយទាក់ទងទៅនឹងជនពិការត្រចៀក ហើយប្រាប់ក្មេងៗពីការប្រើបបូរមាត់ក្នុងការនិយាយ។ 
 2. ត្រូវច្បាស់ថាក្មេងៗទាំងអស់គ្នាបានមើលមាត់របស់អ្នកឃើញច្បាស់ដែរ។ 
 3. ប្រាប់ក្មេងឱ្យមើលទៅកាន់មាត់ និងកាយវិការមាត់របស់អ្នកហើយនិយាយយឺតៗថា «សៃម៉ុននិយាយ»មិនចាំបាច់បន្លឺសម្លេងនោះទេ។ 
 4. និយាយពាក្យដដែលឱ្យបានច្រើនដងដើម្បីឱ្យអ្នកផ្សេងឆាប់យល់ថាគាត់និយាយអំពីអ្វី 
 5. និយាយពីពាក្យបញ្ជាមួយចំនួនដូចជាសូម អង្គុយចុះ ក្រោកឈរ ទះដៃ លោត ជាដើម… 
 6. និយាយតែពាក្យបញ្ជាតែប៉ុណ្ណោះ បើមានពាក្យផ្សេងប្រើកាន់តែច្រើនកាន់តែល្អ 
 7. នៅពេលដែលអ្នកនិយាយនោះនិយាយថា ‹‹សៃម៉ុននិយាយ ‹‹អង្គុយចុះ›› (និយាយមិនប្រើសម្លេងទេ គ្រាន់ធ្វើមាត់តាមតែប៉ុណ្ណោះ) ក្មេងៗដែលនៅសល់ត្រូវអង្គុយចុះ ទាំងអស់គ្នា។ 
 8. តែប្រសិនបើអ្នកនិយាយ និយាយដោយមិនបានផ្ដើមពីពាក្យ ‹‹សៃម៉ុននិយាយថា›› ទេ គឺមិនចាំបាច់ធ្វើតាមអ្នកនិយាយនោះទេ បើធ្វើតាមអ្នកនឹងក្លាយជាអ្នកចាញ់តែម្ដង។ 
 9. អ្នកអាចប្រើប្រាស់ពាក្យបញ្ជា ៥ ឬ ​៦ពាក្យគឺគ្រប់គ្រាន់ បើមានពាក្យផ្សេងប្រើកាន់តែច្រើនកាន់តែល្អ ។