ធនធាន

ធនធានទាំងអស់

ល្បែងនិទានសៀវភៅ

ប្រភេទសកម្មភាព

សកម្មភាព ៖ ល្បែង និទានសៀវភៅ  ភាសាខ្មែរ          ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ការទំនាក់ទំនងដោយប្រើពាក្យសម្តី ) គោលបំណង ៖ (ភាសាខ្មែរ) ប្រាប់បានពីចំណងជើងរឿង និងអត្ថន័យរឿងតាមរូបភាព។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់  សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉សួស្តីឆ្នាំថ្មី  ៉រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖  សៀវភៅរឿង  ៉សួស្តីឆ្នាំថ្មី  ៉   ការរៀបចំ ៖  អានសៀវភៅត្រៀមទុកមុន៣ទៅ៤ដងសិន ដើម្បីឱ្យបានស្គាល់សាច់រឿងនៅក្នុងសៀវភៅរឿងឱ្យបានច្បាស់ជាមុនសិន ។ សេចក្ដីណែនាំ ៖  បង្ហាញសៀវភៅ និងក្របសៀវភៅទៅកាន់ក្មេងៗក្នុងថ្នាក់  បង្ហាញក្របសៀវភៅ  ពន្យល់ពីចំណងជើងសៀវភៅទៅកាន់ក្មេងៗ   និយាយពីរបៀបនៃការថែទាំសៀវភៅ៖  ចាប់ផ្ដើមអានសៀវភៅដោយបង្ហាញរូបភាពឱ្យបានច្បាស់ៗ និងយឺតៗផងដែរ បង្ហាញពីរូបភាពម្ដងទៀត និងនិយាយពីពួកគេ  ចាប់ផ្ដើមសួរសំណួរដែលអ្នកបានត្រៀមទុកទាំងនោះ ឧ. សំណួរដែលអ្នកត្រៀមសួរ  តើមករា​ និងរតនាបានធ្វើអ្វីនៅក្នុងថ្ងៃចន្ទ?  តើរ៉ូបរបស់រតនាមានពណ៌អ្វី?  តើថ្ងៃទី២នៃថ្ងៃចូលឆ្នាំគេហៅថាថ្ងៃអ្វី? …  […]

ល្បែងឡូតូសត្វឆ្នាំទាំង១២_C_B

សកម្មភាព         ៖ ល្បែងឡូតូសត្វឆ្នាំទាំង១២                       បុរេគណិត បរិមាណ និងចំនួន (ស្គាល់ យល់លេខតាង រាប់ចំនួន និងគណនាលេខសាមញ្ញ។        ភាសាខ្មែរ ប្រើពាក្យសំដីកាយវិការនិងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វនិង វត្ថុនានា)។                       ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។ (ការយល់ដឹងអំពីភាពខុសគ្នានៃសូរសម្លេង)។ គោលបំណង ៖  (បុរេគណិត)         ប្រាប់បានពីចមនួនលេខ និងយល់ន័យពី១ដល់១០តាមលំដាប់លំដោយ ឬលើពីនេះ។                        (ភាសាខ្មែរ)           ប្រាប់ពីឈ្មោះសត្វតាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។        ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។        ស្តាប់ និងបែងចែកសូរសម្លេងដូចជា សូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង     […]

ល្បែងអានសៀវភៅ

សកម្មភាព ៖ ល្បែងអានសៀវភៅ  ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ទំនាក់ទំនងដោយប្រើពាក្យសម្តី)។ គោលបំណង(ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើរឿងតាមរយះរូបភាពដែលបានបង្ហាញ។ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ ប្រាប់ចំណងជើងរឿង និងអត្ថន័យតាមរូបភាព។ និទានរឿងតាមរូបភាពស្តាប់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សៀវភៅរឿង  “បិសាចចម្លែកតូចៗ”។ ឱ្យក្មេងៗឆ្លើយម្នាក់មួយពាក្យ។ -តើអ្វីដែលចូលក្នុងខ្លួនហើយធ្វើឱ្យកូនៗឈឺ? គឺមេរោគ។-តើមេរោគមាននៅកន្លែងណាខ្លះ? មាននៅកន្លែងទាំងអស់។ -តើយើងអាចមើលមេរោគដោយភ្នែកទទេបានដែរឬទេ? មិនបានទេ។ -តើយើងកំចាត់មេរោគដោយរបៀបណា? គឺត្រូវអនាម័យជានិច្ច។ -តើកូនៗត្រូវធ្វើដូចម្តេចពេលក្អក កណ្តាស់ និងហៀរសំបោរ?  យកដៃខ្ទប់មាត់ ច្រមុះ និងជូតសំបោរឱ្យបានស្អាត។ -តើយើងត្រូវមានទម្លាប់អនាម័យល្អអ្វីខ្លះ?  លាងសម្អាតដៃមុន និងពេលញុំាអាហារ ចេញពីបន្ទប់ទឹក និងសម្អាតខ្លួនប្រាណ។ ការរៀបចំ ៖ អានសៀវភៅរឿងឱ្យបានច្រើនដងមុខនឹងលេង។ […]

តើមេរោគមួយណាគឺជាខ្ញុំ?

សកម្មភាព ៖ តើមេរោគមួយណាគឺជាខ្ញុំ?  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើររឿងតាមរយៈរូបភាពដែលបានបង្ហាញ។ ប្រាប់បានពីសកម្មភាពតាមសំណាក់កាលដោយអនុវត្តតាមការណែនាំ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  កាតមេរោគដែលមានពណ៌ផ្សេងៗ (B4-PG-2-B_ល្បែងស្វែងរកគូរមេរោគ_Matching-Germes_B, B4-PG-3-C_ល្បែងស្វែងរកគូរមេរោគ_Matching-Germes_C) ការរៀបចំ ៖ ជ្រើសរើសមេរោគមួយណាដែលអ្នកចង់ឱ្យក្មេងប្រើនៅក្នុងការលេងល្បែងចងចាំនេះ។  ឱ្យប្រាកដថាអ្នកជ្រើសរើសមួយដែលមានពណ៌ផ្សេងពីគេ។  បោះពុម្ភនិងធ្វើវាឱ្យរួចរាល់និងអាចចាប់ផ្ដើមបាន។  សេក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងតើមេរោគមួយណាគឺជាខ្ញុំ? ជាមួយកូនៗទាំងអស់គ្នា។ សួរក្មេងៗ៖ តើមេរោគមានរូបរាងដូចម្ដេច? ពណ៌របស់មេរោគ មានភ្នែកប៉ុន្មាន រូបរាងរបស់មេរោគជើងមេរោគ…ជាដើម។  បង្ហាញរូបភាពមេរោគហើយនិយាយពិពណ៌នាមេរោគឱ្យក្មេងៗបានចងចាំ និង ជាគំរូរសម្រាប់ក្មេងៗធ្វើការពិពណ៌នាដែរ ហើយសូមកូនៗពិនិត្យមើលមេរោគដោយប្រុងប្រយ័ត្នហើយព្យាយាមចងចាំលំអិតអំពីពួកវា។ […]

ល្បែងឡូតូបន្លែ

សកម្មភាព៖ ល្បែងឡូតូបន្លែ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត អាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ) បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះបន្លែ ផ្លែឈើ និងសាច់ឱ្យបាន ៥មុខឬលើសពីនេះ។ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារថាមពល។ ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី […]

ល្បែងអានសៀវភៅ

ល្បែងស្ដាប់ពណ៌

សកម្មភាព ៖ ល្បែងស្ដាប់ពណ៌ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង ៖(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ (ល្បែងគូសតាមស្នាមចុចឥន្ធនូ) និងខ្មៅដៃពណ៌។  ការរៀបចំ ៖ ធ្វើបញ្ជីនៃធាតុដែលជាពណ៌ខុសគ្នានៃឥន្ទធនូ ដូច្នេះអ្នកអាចជួយក្មេងៗប្រសិនបើចាំបាច់។ បោះពុម្ពសន្លឹកកិច្ចការចេញ (សន្លឹកមួយសម្រាប់ក្មេងម្នាក់)។សេចក្ដីណែនាំ៖  តើកូនៗអាចប្រាប់ពណ៌របស់ឥន្ទធនូទាំងប្រាំពីរបានទេ? ក្មេងម្នាក់បានឆ្លើយពណ៌ ឱ្យក្មេងម្នាក់ទៀតឆ្លើយ វត្ថុដែលមានពណ៌ដូចនឹងពណ៌។ឧទាហរណ៍៖ ក្មេងម្នាក់ឆ្លើយ ឥន្ទធនូមានពណ៌ក្រហម ចំណែកឯក្មេងម្នាក់ទៀតឆ្លើយថា កម្រាលតុមានពណ៌ក្រហមដូច ពណ៌ឥន្ទធនូដែរ។ បន្តធ្វើសកម្មភាពបែបនេះរហូតដល់គ្រប់ ៧ពណ៌។  សេចក្តីណែនាំដូចខាងក្រោមសម្រាប់ការលេងល្បែងនេះ៖  ចាប់ផ្ដើមជាមួយនឹងពណ៌ក្រហម និងនិយាយថា‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមាន ដាក់វត្ថុដែលមានពណ៌ក្រហម) …» ឧទាហរណ៍. ផ្លែប៉េងប៉ោះ។  ក្មេងទី២ និយាយបន្តទៀតថា ‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមានប៉េងប៉ោះ […]

ល្បែងឡូតូពណ៌

សកម្មភាព ៖ ល្បែងឡូតូពណ៌បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។គោលបំណង ៖(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាត រៀបចំពណ៌ហើយដាក់ក្នុងកាបូប ឬប្រអប់ និងវត្ថុដែលអាចប្រើសម្រាប់រាប់ចំនួនបានចំនួន ៦ប្រភេទ។ រត្ថុទាំងនោះមានដូចជា៖ គម្របដប ដុំថ្ម ឬជាដុំក្រដាស និងមានជាវត្ថុដែលរាប់ចំនួនបាន។ វាសម្រាប់បង្ហាញពួកគេថាតើពណ៌ណាដែលត្រូវបានស្រែកហៅ។ ការរៀបចំ ៖ បោះពុម្ភ និងអ៊ុតកាតឱ្យបានស្អាត ទុកសម្រាប់ចែកឱ្យក្មេងៗ និងកញ្ចប់ពណ៌សម្រាប់ក្រុមនីមួយៗ។ ដាក់ពណ៌ចូលទៅក្នុងកាបូប ឬប្រអប់។ មួយកាបូប ឬប្រអប់ សម្រាប់មួយក្រុម។ សេចក្ដីណែនាំ៖  ប្រាប់ក្មេងៗថាពួកគេនឹងត្រូវលេងល្បែងមួយដែលមានឈ្មោះថាល្បែងឡូតូ។ បែងចែកក្មេងៗទៅជាក្រុម។ ធ្វើការជ្រើសរើសក្មេងម្នាក់នៅក្នុងក្រុម ដើម្បើធ្វើជាអ្នកស្រែកហៅពណ៌ បង្ហាញក្មេងៗពីកាតឡូតូ និងពណ៌ដែលមាន។ ឱ្យក្មេងនិយាយពីឈ្មោះពណ៌នៅលើកាតឡូតូហ្នឹង។  ឱ្យក្មេងៗថាឈ្មោះពណ៌ដែលមាននឹងអ្នកកំពុងបង្ហាញនោះឱ្យបានច្រើនដង។  បង្ហាញ និងពន្យល់ពួកគេពីច្បាប់ក្នុងការលេងល្បែងនេះ និងត្រូវប្រាកដថាក្មេងៗទាំងអស់យល់ហើយ។  ក្មេងម្នាក់ជាលូកយកពណ៌មួយនៅក្នុងកាបូប ឬប្រអប់ចេញមកហើយជាអ្នកស្រែកហៅពណ៌។ ប្រសិនបើក្មេងណាដែលមានពណ៌នោះនៅលើកាតឡូតូរបស់ខ្លួន គឺត្រូវដាក់រត្ថុរាប់ចំនួនដូចជាគម្របដបនៅលើកាតុងពណ៌ឱ្យចំពណ៌នោះ។  អ្នកហៅពណ៌ត្រូវលូកយកពណ៌មួយទៀត និងស្រែកពណ៌បន្តទៀត។អ្នកដែលមានពណ៌នៅលើកាតឡូតូត្រូវដាក់គម្របដបនៅលើកាតុងត្រង់កន្លែងពណ៌ដែលខ្លួនមានបន្ត។  ក្មេងម្នាក់ណាដែលបានបំពេញ ឬដាក់គម្របដបលើពណ៌គ្រប់មុន […]

ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍

សកម្មភាព ៖ ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត បំណិនពិចារណាក្នុងសង្កម (ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដោយផ្អែកលើពេលវេលា) ។ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ ប្រាប់ពីពេលដែលកន្លងហួស កំពុង និងមិនទាន់មកដល់។ប្រាប់ពីឈ្មោះថ្ងៃក្នុងសប្តាហ៍តាមលំដាប់ដូចជាថ្ងៃ អាទិត្យ ចន្ទ។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សូមចុចសន្លឹកកិច្ចការ ទីនេះហើយកាត់ផង។ (ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍_កាត_B/ ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍_កាត_C) ឈ្មោះអាចជាពណ៌សម្រាប់ក្មេងតូចៗ និងពណ៌សខ្មៅសម្រាប់ក្មេងដែលធំៗដើម្បីឱ្យពួកគេធ្វើការប្រៀបធៀបឈ្មោះនៅលើក្ដារខៀនបានល្អ (នៅពេលនេះ ប្រើសន្លឹកនេះក៏បាន)។ […]

ល្បែងការងារមួយណាដែលខ្ញុំធ្វើ?

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

សកម្មភាព ៖ ល្បែងការងារមួយណាដែលខ្ញុំធ្វើ? ភាសាខ្មែរ​ ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម)បំណិនក្នុងសង្គម (ចំណេះដឹងអំពីសហគមន៍) គោលបំណង ៖(ភាសាខ្មែរ​) ប្រាប់បានខ្លះពីដំណើររឿង តាមរយះការសរសេរពាក្យដាក់លើក្តាខៀនដែលបានបង្ហាញ ឬ សួរសំណួរ។ប្រាប់ពីសកម្មភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំ។ប្រាប់ពីឈ្មោះសម្ភារតាមមុខរបរ ឬការងារ។ប្រាប់ពីឈ្មោះ និងមុខងារទីកន្លែងសំខាន់ៗ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ គ្មាន (ប្រើរូបភាពទាំងនេះក៏បាន) ការរៀបចំ ៖ គ្មាន  សេក្ដីណែនាំ៖ សួរសំណួរទៅក្មេងៗ រួចសរសេរពាក្យដែលជាចម្លើយក្មេងៗនៅលើក្តាខៀន ។ តើអ្នកធ្វើការនៅសាលារៀនត្រូវបានគេហៅថាអ្វី?ចម្លើយ៖ គ្រូបង្រៀនតើគ្រូបង្រៀនប្រើឧបករណ៍អ្វីខ្លះនៅពេលបង្រៀន?ចម្លើយ៖ សម្ភារឧបទេស ប៊ិច សៀវភៅពុម្ភ បន្ទាត់ រូបភាព ដីស ប៊ិចហ្វឺត ក្រដាស ។តើគ្រូបង្រៀនធ្វើការនៅកន្លែងណា? ចម្លើយ៖ សាលារៀន  ផ្ដល់ឧទាហរណ៍ ២ ឬ ៣ ដើម្បីឱ្យក្មេងៗទាយការងារដែលអ្នកកំពុងពិពណ៌នា។ឧទាហរណ៍៖ ខ្ញុំបានដេរអាវសិស្សសាលា។ តើនេះជាការងាអ្វី? (ចម្លើយ៖ជាងកាត់ដេរ) សួរក្មេងៗថា៖តើកូនៗណាអាចពិពណ៌នាអំពីរការងារបានដែរឬទេ? ពិពណ៌នាដូចអ្នកគ្រូ។ […]