< ត្រឡប់ទៅធនធានទាំងអស់

ល្បែងស្ដាប់


20-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ល្បែងស្ដាប់
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។

ភាសាខ្មែរ

ស្តាប់ (ស្តាប់គេបិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំដោយងាយៗ)

គោលបំណង

(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(ភាសាខ្មែរ) ប្រាប់បានពីសម្ថភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំប្រាប់ពីសូសម្លេង និងឈ្មោះនានាក្នុងបរិស្ថាន។

សៀវភៅ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉

រយៈពេល ៣០ នាទី 

ឧបករណ៍ ៖  អ្វីដែលអាចចងភ្នែកបាន បិទបាំងភ្នែកបាន។

ការរៀបចំ ឱ្យក្មេងឈរជារង្វង់ មានក្មេងម្នាក់អង្គុយកៅអី មានកំណាព្យ។


សេដក្ដីណែនាំ៖

  1. និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងស្ដាប់ ជាមួយកូនៗទាំងអស់គ្នា។
  2. ប៉ុន្តែកូនៗត្រូវឈរជារង្វង់។
  3. បន្ទាប់មកដាក់កៅអីមួយនៅចំកណ្ដាលវង់។
  4. បង្រៀនក្មេងឱ្យនិយាយតាមនូវកំណាព្យ ៤ឃ្លាខាងក្រោមគឺ៖

ខ្ញុំរីករាយ ខ្ញុំក្រៀមក្រំ 

ខ្ញុំខឹង ខ្ញុំត្រេកអរ 

ខ្ញុំសើច ឬ ខ្ញុំយំ 

ប៉ុន្តែ ខ្ញុំជានរណា? 

  1. ជ្រើសរើសក្មេងណាម្នាក់ឱ្យអង្គុយលើកៅអីចំកណ្ដាល។ 
  2. ត្រូវមានក្រមាបិទភ្នែក តែប្រសិនបើគ្មានក្រមាទេនោះ អាចប្រើដៃបាំងភ្នែកក៏បានដែរ។ 
  3. បន្ទាប់មកឱ្យក្មេងៗទាំងអស់និយាយកំណាព្យ៤ឃ្លានោះបណ្ដើរនឹងដើរជារង្វង់បណ្ដើរ។
  4. នៅពេលដែលក្មេងៗនិយាយកំណាព្យនោះចប់ហើយ ក្មេងក៏ត្រូវតែឈប់នៅមួយកន្លែងដែរ។
  5. បន្ទាប់មកក្មេងម្នាក់ណាដែលឈរចំពីខាងក្រោយក្មេងដែលអង្គុយលើកៅអីកណ្ដាលវង់នោះត្រូវ
    និយាយឃ្លាកំណាព្យនោះម្ដងទៀត និងជ្រើសររើសធ្វើសម្លេងសើច ឬ ក៏សម្លេងយំ។ 
  6.  បន្ទាប់មកក្មេងដែលអង្គុយលើកៅអីកណ្ដាលវង់ត្រូវទាយថា តើនោះជានរណា? ឈ្មោះអ្វី? ។
  7. ប្រសិនបើក្មេងនោះទាយត្រូវ នោះម្នាក់នោះត្រូវមកអង្គុយលើកៅអីកណ្ដាលវង់វិញម្ដង។ 
  8. បន្ទាប់មកក្មេងៗទាំងអស់ចាប់ផ្ដើមដើរជារង្វង់ និងសូត្រកំណាព្យនោះបន្តទៀត។ 
  9. ធ្វើបែបនេះរហូតដល់ក្មេងៗអាចបានលេងគ្រប់ៗគ្នាជាការស្រេច។