< ត្រឡប់ទៅធនធានទាំងអស់
ល្បែងរបស់សម័យមុន និងសម័យថ្មី
សកម្មភាព ៖ ល្បែងរបស់សម័យមុន និងសម័យថ្មី
បុរេគណិត
បំណិនពិចារណាក្នុងសង្គម
(ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាលបច្ចុប្បន្ន និងអណាគត ដោយផ្អែកលើពេលវេលា)។
ភាសាខ្មែរ
ការប្រើពាក្យតាមវេយ្យាករណ៍(ការយល់ពីវាក្យសព្ទ័ ឃ្លា និងល្បះ)
ប្រើពាក្យសំដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។
គោលបំណង ៖
(បុរេគណិត) ប្រាប់ពីពេលដែលកន្លងហួស កំពុងកើត និងមិនទាន់មកដល់។
(ភាសាខ្មែរ) ប្រាប់បានពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។
ប្រាប់បានពីឈ្មោះសត្វ ឬ វត្ថុនានាដែលធ្លាប់ស្គាល់ចំនួន៥ លើសក៏បាន។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
សៀវភៅ ៖ ដកស្រង់ចេញពីរឿង ៉សួស្ដីឆ្នាំថ្មី ៉
រយៈពេល ៖ ២០ នាទី
ឧបករណ៍ ៖ កាតរូបភាពរបស់សម័យមុន និងសម័យថ្មី (ឧទាហរណ៍ ទៀនជាមួយ អំពូល, សេះ រទេះ ជាមួយឡាន, ទូរស័ព្ទលើតុជាមួយ ទូរស័ព្ទដៃ)។
ការរៀបចំ ៖ បង្ហាញកាតពីរបស់ចាស់ៗ និងរបស់សម័យទំនើប ។
សេចក្ដីណែនាំ៖
- ប្រាប់ក្មេងៗថា៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងរបស់សម័យមុន និងសម័យថ្មីជាមួយកូនៗទាំងអស់គ្នា។
- ត្រូវបង្ហាញកាតឱ្យក្មេងមើលម្តងមួយសន្លឹក និងពន្យល់។
- បន្ទាប់មកត្រូវចែកកាតឱ្យទៅក្មេងៗម្នាក់ ១សន្លឹក។
- ចង្អុលជ្រើសសរើសក្មេងម្នាក់សួរថា៖ តើកូនមានកាតរូបភាពអ្វី? ចាស៖កាតរូបទៀន។
- សូមកូនៗណាដែលមានកាតរូបភាពទៀនត្រូវក្រោកឈរឡើងទាំងអស់គ្នា។
- អ្នកគ្រូសួរ៖ តើរបស់ទំនើបជាងទៀនមានអ្វី? ចម្លើយ៖ អំពូល។
(សូមលើកសំណួរសួក្មេងទាក់ទងនឹងរបស់សម័យមុន ឬអតីតកាល និងសម័យបច្ចុប្បន្ន)
ឧទាហរណ៍៖ សម័យមុន មនុស្សជិះ ដើរ សម័យនេះ មនុស្សជិះ កង់ ឡាន ម៉ូតូ។