< ត្រឡប់ទៅធនធានទាំងអស់

តន្រ្តីរាំអង្គុយ


20-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
តន្ត្រី
អង្គការរ៉ុឺម៉កកង់បីសម្រាប់កុមារ
 • ចិត្តចលភាព ចិត្តចលភាព
 • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព តន្រ្តីរាំអង្គុយ

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
សិក្សាសង្គម
ចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិត និងបទពិសោធផ្នែកតន្រ្តី)។

គោលបំណង        
(ចិត្តចលភាព)
ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។

(សិក្សាសង្គម) ប្រាប់បានពីអត្ថន័យ និងបទចម្រៀងមួយចំនួន និងរបៀបធ្វើកាយវិការ។
ច្រៀងចម្រៀង និងធ្វើកាយវិការត្រូវតាមខ្លឹមសារបទចម្រៀង។

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ បទចម្រៀងដែលអ្នកបានជ្រើសរើស។

ការរៀបចំ ៖ ជ្រើសរើសបទចម្រៀងដែលអ្នកចង់ចាក់ ឬ ច្រៀងក្នុងការលេងល្បែងមួយនេះ ។
-ប្រាប់ពីចំណងជើង អត្ថន័យបទចម្រៀងនិងរបៀបធ្វើកាយវិការ ដែលត្រូវលេង។

សេចក្ដីណែនាំ៖ 

 1. និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងតន្រ្តីរាំអង្គុយជាកូនៗទាំងអស់គ្នា។
 2. ចូរឱ្យក្មេងៗទាំងអស់ក្រោកឈរនៅកន្លែងដែលមានទីធ្លាធំទូលាយជៀសវាងកុំឱ្យក្មេងៗធ្វើកាយវិការ ឬ សកម្មភាពប៉ះគ្នា។
 3. ចូរប្រាប់ក្មេងៗឱ្យក្រោកឈរទាំងអស់គ្នាបន្ទាប់មកសួរក្មេងៗឱ្យសាកស្រមៃធ្វើខ្លួនដូចជាផ្លែដូចដែល
  កំពុងយោងទៅយោងមកនៅលើដើម។ 
 4. ប្រាប់ពួកគេពីសេចក្ដីណែនាំដូចខាងក្រោម៖ 
 1. ចាប់ផ្ដើមលេងល្បែងមួយនេះ នឹងត្រូវរំលឹកក្មេងៗឱ្យរាំកុំឱ្យភ្លេចឱ្យសោះ។
 2. បន្ទាប់ពីលេងល្បែងនេះមួយសន្ទុះក្រោយមក អ្នកត្រូវបញ្ឈប់បទចម្រៀងហើយក្មេងៗទាំងអស់អង្គុយ
  ចុះ។
 3. នៅពេលដែលក្មេងៗទាំងអស់កំពុងអង្គុយនោះ ប្រាប់ឱ្យក្មេងៗទាំងអស់ក្រោកឈរម្ដងទៀត ហើយ
  ចាក់បទចម្រៀងម្ដងទៀត និងចាប់ផ្ដើមលេងវាម្ដងទៀត។ 
 4. ធ្វើដដែលៗទៅតាមអ្វីដែលអ្នកត្រូវការ និងមានពេលវេលា។ 

ការប្រែប្រួល៖ 

សុំឱ្យក្មេងៗទាំងអស់ធ្វើអ្វីផ្សេងៗទៀតក្នុងពេលដែលបទចម្រៀងកំពុងចាក់។ ពួកគេអាចសម្ដែងជា
ផ្លែដូងធ្លាក់ក្បែរជើង ហើយលោត ព្រោះភ្ញាក់ពេក(ដូចជាក្នុងរូបខាងក្រោម) ឬក៏លើកដៃឡើងធ្វើជា ដើមដូងដែលត្រូវខ្យល់បក់បោករេចុះរេឡើង។