< ត្រឡប់ទៅធនធានទាំងអស់

បាយម៉ាន

ល្បែងប្រណាំងផ្លាស់ប្ដូរផ្ទៃវត្ថុ

សកម្មភាព ៖ ល្បែងប្រណាំងផ្លាស់ប្ដូរផ្ទៃវត្ថុ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។បុរេគណិត រូបរាង និងលំហ (បញ្ញត្តិនៃរូបរាង និងលំហ) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(បុរេគណិត)  ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដូចជារង្វង់ ការេ ចតុកោណកែង  និងត្រីកោណជាដើម។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ ត្រៀមដបទឺកសុទ្ធគ្រប់ចំនួនដែលអ្នកត្រូវការនៅពេលលេងល្បែងហ្នឹង ឬ កាតពណ៌ប្រសិនបើអ្នកជ្រើសរើសប្រើកាតពណ៌នោះ។ ប្រសិនបោប្រើកាតពណ៌ ត្រូវអ៊ុតវាឱ្យបានស្អាតផង ដើម្បីឱ្យវាមានភាពរឹងមាំ និងលេងបានយូរ ហើយច្រើនដង។  សេចក្ដីណែនាំ៖ និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងប្រណាំងផ្លាស់ប្ដូរផ្ទៃវត្ថុជាមួយកូនៗទាំងអស់គ្នា។ ត្រៀមសម្ភារដែលត្រូវលេងល្បែសកម្មភាពនេះ  ប្រើប្រាស់ដបទឹកសុទ្ធដែលមានគម្របគ្រប់តែម្ដង ត្រៀម១០ ឬ ២០ ឬ ៣០ដប ទៅតាមចំនួនសិស្សរបស់អ្នកក្នុងថ្នាក់  បង្ហាញដបទឹកសុទ្ធទៅកាន់ក្មេងៗ ហើយសួរពួកគេថា តើកូនៗស្គាល់របស់នេះដែរឬទេ? […]

ល្បែងអានសៀវភៅ

សកម្មភាព ៖ ល្បែងអានសៀវភៅ  ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ) ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ទំនាក់ទំនងដោយប្រើពាក្យសម្តី) គោលបំណង ៖(ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើរឿងតាមរយះរូបភាពដែលបានបង្ហាញ។ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ប្រាប់ចំណងជើងរឿង និងអត្ថន័យតាមរូបភាព។ និទានរឿងតាមរូបភាពស្តាប់។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សៀវភៅ តើអ្នកពូកែអី? ការរៀបចំ ៖ សូមអានសៀវភៅរឿងជាមុន ដើម្បីឱ្យដឹងពីខ្លឹមសារនៃសាច់រឿង។ សូមសរសេរសំណួរដែលអ្នកចង់សួរទៅកាន់ក្មេងៗ។ សេចក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងអានសៀវភៅរឿង “តើអ្នកពូកែអី?”ឱ្យកូនៗស្តាប់ទាំងអស់គ្នា។ បង្ហាញសៀវភៅរឿង “តើអ្នកពូកែអី?”ទៅកាន់ក្មេងៗទាំងអស់គ្នា។  ឱ្យក្មេងៗនិយាយពាក្យថា ‹‹សៀវភៅ››។ បង្ហាញពីរបៀបនៃការកាន់ និងថែទាំសៀវភៅ។ ឧទាហរណ៍៖ កុំបត់សៀវភៅទៅក្រោយ កុំហែកសន្លឹកសៀវភៅ ឬកុំគូរវាសផ្ដេសផ្ដាសលើសៀវភៅ (ការគូររូបលើសៀវភៅគឺសម្រាប់តែសៀវភៅផាត់ពណ៌ ឬ សៀវភៅគូររូបប៉ុណ្ណោះ)។ បង្ហាញក្របសៀវភៅទៅកាន់ក្មេងៗ ហើយពន្យល់អំពីចំណងជើងរឿង ។ ឱ្យក្មេងៗទាំងអស់ថាតាម ចំណងជើងរឿង “តើអ្នកពូកែអី?”។ អានសៀវភៅរឿងចាប់ពីទំព័រដើមរហូតដល់ចប់យឺតៗ ដោយបង្ហាញរូបភាពក្នុងទំព័រនីមួយៗ។ […]

ប្រៀបធៀប ធ្ងន់ និងស្រាល

សកម្មភាព ៖ ប្រៀបធៀប ធ្ងន់ និងស្រាល  ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ  និងភ្នែកសាច់ដុំភ្នែក)។បុរេគណិត រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (បុរេគណិត) ប្រាប់បានពីបញ្ញត្តិ ធ្ងន់ និងស្រាល កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ សម្រាប់ជញ្ជីងគឺទំពក់ព្យួរអាវមានគន្លាក់ (បើមិនមានគន្លាក់ ចូរបិទខ្សែនៅលើទំពក់)  ខ្សែឬអំបោះ ប្រដាប់ចោះ ឬ ម្ជុលសម្រាប់ចោះខ្សែតាមកំប៉ុង កំប៉ុងក្រដាសដូចគ្នាពីរ កន្ត្រៃ ស្កុត។ ការរៀបចំ ៖ ប្រមូលវត្ថុសម្រាប់ថ្លឹងដូចជា អំបិល សណ្ដែកដែលមានទំហំខុសគ្នា ម្សៅ  គម្របដបក្រដាស។  -រៀបចំវត្ថុសម្រាប់ថ្លឹង ដែលឱ្យកុមារៗយកមកពីផ្ទះ។  -វត្ថុខ្លះអាចដាក់ក្នុងកំប៉ុងក្រដាសតូចបាន ដោយពុំចាំបាច់ដាក់ឱ្យពេញពេកទេ។ សូមអនុវត្តតាមជំហានទាំងនេះ ដើម្បីធ្វើជញ្ជីង៖ ចូរវាស់នឹងកាត់ខ្សែពីរដែលមានប្រវែង ៦០សម។ ចូរដៅចំណុចពីរ នៅខាងក្រោមមាត់កំប៉ុងខាងក្រៅ ធានាថាចំណុចទាំង ពីរមានទីតាំងផ្ទុយគ្នា។ ចោះប្រហោងត្រង់ចំណុចដៅនីមួយៗ ហើយដាក់ខ្សែចូល។ អ្នកអាចដេរខ្សែនៅលើចំណុចដៅកំប៉ុង។ […]

ល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់

សកម្មភាព ៖ ល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ  និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្កម ម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសចលនា ការច្នៃប្រឌិត និងបទពិសោធតន្រ្តី) ។បុរេគណិត​ បរិមាណ និងចំនួន​  (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) ។គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (សិក្សាសង្កម) ប្រាប់បានពីរបៀបទះដៃ។ (បុរេគណិត​) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ កម្រិត ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ ត្រឡោកដូងពីរចំហៀងមួយចំហៀងសម្រាប់ក្មេងម្នាក់ៗ​ និងពីរចំហៀងសម្រាប់អ្នក។ ការរៀបចំ ៖ ប្រមូលត្រឡោកដូងហើយពុះជាពីរ។ សេចក្ដីណែនាំ៖ និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់ជាមួយកូនៗទាំងអស់។ សួរក្មេងៗ៖ តើកូនៗស្កាល់ពាក្យថា “ចង្វាក់” ដែរឬទេ? បាទ/ចាស […]

សត្វត្រឡោកដូង

សកម្មភាព ៖ សត្វត្រឡោកដូងចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ  និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូប ភាព) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។ (សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទីឧបករណ៍ ៖ ត្រឡោកដូងលើសពីពីរចំហៀង មួយចំហៀងសម្រាប់កុមារម្នាក់ៗ និងមួយចំហៀងទៀតសម្រាប់អ្នក។ ម្សៅពណ៌ កាវ  ប្រអប់​ ឬចាន និងសម្ភារសម្រាប់ផាត់ពណ៌។ ការរៀបចំ ៖ ការរៀបចំសម្ភារមួយចំនួនដូចជា -បោះពុម្ភរូបភាព ឬគូរលើត្រឡោកដូងដោយខ្លួនអ្នក ដើម្បីផ្ដល់គំនិត និងវិធីសាស្ត្រខ្លះៗដល់ក្មេងៗ។  -ធ្វើម្សៅពណ៌(បី ឬបួនពណ៌សម្រាប់ក្រុមនីមួយៗ) និងកាវ។  -បែងចែកម្សៅពណ៌ដាក់ក្នុងប្រអប់តូចៗដោយមានប្រដាប់ប្រដាសម្រាប់គូរ និងផាត់ពណ៌ឱ្យបានគ្រប់គ្រាន់សម្រាប់ក្មេងម្នាក់ៗ។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងនាំកូនៗច្នៃធ្វើសត្វត្រឡោកដូងជាមួយកូនៗទាំងអស់គ្នា។ សួរក្មេងៗ៖ តើសត្វស្លាបមានអ្វីខ្លះ? […]

ល្បែងការងារផ្ទះ

សកម្មភាព ៖ ល្បែងការងារផ្ទះសិក្សាសង្កម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង​ និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) ភាសាខ្មែរ សន្ទនាដោយប្រើពាក្យ ឬឃ្លាសមស្របតាមវ័យ(ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម)បំណិនទំនាក់ទំនង(បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញ) គោលបំណង ៖(សិក្សាសង្គម) ប្រាប់ពីរបៀបគូរ ផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ។ (ភាសាខ្មែរ) ប្រាប់ពីសកម្មភាពនានាដែលខ្លួនបានធ្វើកន្លងមកទៅកាន់មិត្តភក្តិ ឬមនុស្សធំ។ ប្រាប់បានខ្លះពីដំណើររឿង តាមរយះការសរសេរពាក្យដាក់លើក្តាខៀនដែលបានបង្ហាញ ឬ  សួរសំណួរ។ ប្រាប់បានពីការងារងាយៗមួយចំនួនដូចជាការឱ្យចំណីសត្វ ស្រោចដំណាំ បោសសំអាត ការងារផ្ទះបាយជាដើម។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ សៀវភៅ តើអ្នកពូកែអី? ការរៀបចំ ៖ រៀបចំរួចជាស្រេចនូវក្រដាសសម្រាប់គូររូប និងខ្មៅដៃ ខ្មៅដៃពណ៌។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងអានរឿង  ៉តើអ្នកពូកែអី?  ៉ឱ្យកូនៗទាំងអស់គ្នា។(បើក្មេងៗធ្លាប់បានស្តាប់រឿងនេះរួចម្តងហើយ មិនបាច់អានក៏បានដែរ) ចូររំឭកក្មេងៗអំពីសម្ដីនៅចុងបញ្ចប់នៃសៀវភៅដែលមករានិយាយថា៖ មនុស្សម្នាក់ៗសុទ្ធតែពូកែមួយរឿងៗផ្សេងៗពីគ្នា។ សួរសំណួរអំពីការងារផ្ទះផ្សេងៗដែលកុមារបានធ្វើនៅផ្ទះ។ឧទាហរណ៍៖ “តើអ្នកណាខ្លះជួយឱ្យចំណីមាន់?”  “តើអ្នកណាខ្លះជួយមើលថែប្អូនស្រី ឬប្អូនប្រុសតូចៗនៅផ្ទះ?”  ចូរឱ្យពួកគេប្រាប់អំពីសកម្មភាពដែលពួកគេបានជួយធ្វើ។ សរសេរសកម្មភាពដែលក្មេងៗបានលើកឡើង […]

ល្បែងសង់អគារ

សកម្មភាព ៖ ល្បែងសង់អគារ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្ត្រ អំពីរាងកាយផ្ទាល់ខ្លួន (ការប្រើប្រាស់សម្ភារៈតាមបច្ចេកវិទ្យា) បុរេគណិត រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) គោលបំណង ៖        (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (វិទ្យាសាស្ត្រ) សាងសង់សំណង់សាមញ្ញៗដោយប្រើក្រដាស ដីឥដ្ឋ ឬដុំឈើ ឬដុំឥដ្ឋដូចជាធ្វើទូក កូនឡានជាដើម។ (បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី)។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សម្ភារសាងសង់ អាស្រ័យលើវត្ថុដែលអ្នកមានក្នុងថ្នាក់រៀនស្រាប់។ (ឧទាហរណ៍៖ គម្របដប កែងជ័រ កំណាត់ឈើជាដើម)សម្ភារទាំងនេះអាចជាសម្ភារដដែលសម្រាប់ក្រុមនីមួយៗ ដូចនេះក្រុមទាំងអស់ នឹងប្រកួតប្រជែងដោយស្មើភាពគ្នា ដើម្បីសង់អគារខ្ពស់ជាងគេ ឬសម្ភារទាំនោះអាចជាសម្ភារខុសគ្នា ដែលនាំទៅរកការពិភាក្សានៅពេលក្រោយអំពី ថាតើហេតុអ្វីសម្ភារមួយ ធ្វើការល្អជាងសម្ភារមួយទៀត។ ការរៀបចំ ៖ ប្រមូលសម្ភារសាងសង់ ហើយដាក់វានៅកន្លែងដែលអ្នកចង់ឱ្យក្មេងៗសាងសង់គារ។ ដាក់កៅអីនៅក្បែរ ដើម្បីឱ្យពួកគេអាចឡើងបាន ប្រសិនបើអគាររបស់ពួកគេខ្ពស់ពេកសម្រាប់ពួកគេឡើងសង់អាគាររបស់ពួកគេ។ បែងចែកកុមារ ជាក្រុមតូចៗ។ការណែនាំ៖  និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងល្បែងសង់អគារ ជាមួយកូនៗទាំងអស់គ្នា។ សួរក្មេងៗថា៖ តើមានកូនៗណាចាំរឿង […]