ធនធាន

ធនធានទាំងអស់

ប្រៀបធៀប ធ្ងន់ និងស្រាល

សកម្មភាព ៖ ប្រៀបធៀប ធ្ងន់ និងស្រាល  ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ  និងភ្នែកសាច់ដុំភ្នែក)។បុរេគណិត រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (បុរេគណិត) ប្រាប់បានពីបញ្ញត្តិ ធ្ងន់ និងស្រាល កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ សម្រាប់ជញ្ជីងគឺទំពក់ព្យួរអាវមានគន្លាក់ (បើមិនមានគន្លាក់ ចូរបិទខ្សែនៅលើទំពក់)  ខ្សែឬអំបោះ ប្រដាប់ចោះ ឬ ម្ជុលសម្រាប់ចោះខ្សែតាមកំប៉ុង កំប៉ុងក្រដាសដូចគ្នាពីរ កន្ត្រៃ ស្កុត។ ការរៀបចំ ៖ ប្រមូលវត្ថុសម្រាប់ថ្លឹងដូចជា អំបិល សណ្ដែកដែលមានទំហំខុសគ្នា ម្សៅ  គម្របដបក្រដាស។  -រៀបចំវត្ថុសម្រាប់ថ្លឹង ដែលឱ្យកុមារៗយកមកពីផ្ទះ។  -វត្ថុខ្លះអាចដាក់ក្នុងកំប៉ុងក្រដាសតូចបាន ដោយពុំចាំបាច់ដាក់ឱ្យពេញពេកទេ។ សូមអនុវត្តតាមជំហានទាំងនេះ ដើម្បីធ្វើជញ្ជីង៖ ចូរវាស់នឹងកាត់ខ្សែពីរដែលមានប្រវែង ៦០សម។ ចូរដៅចំណុចពីរ នៅខាងក្រោមមាត់កំប៉ុងខាងក្រៅ ធានាថាចំណុចទាំង ពីរមានទីតាំងផ្ទុយគ្នា។ ចោះប្រហោងត្រង់ចំណុចដៅនីមួយៗ ហើយដាក់ខ្សែចូល។ អ្នកអាចដេរខ្សែនៅលើចំណុចដៅកំប៉ុង។ […]

ល្បែងសង់អគារ

សកម្មភាព ៖ ល្បែងសង់អគារ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្ត្រ អំពីរាងកាយផ្ទាល់ខ្លួន (ការប្រើប្រាស់សម្ភារៈតាមបច្ចេកវិទ្យា) បុរេគណិត រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) គោលបំណង ៖        (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (វិទ្យាសាស្ត្រ) សាងសង់សំណង់សាមញ្ញៗដោយប្រើក្រដាស ដីឥដ្ឋ ឬដុំឈើ ឬដុំឥដ្ឋដូចជាធ្វើទូក កូនឡានជាដើម។ (បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី)។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សម្ភារសាងសង់ អាស្រ័យលើវត្ថុដែលអ្នកមានក្នុងថ្នាក់រៀនស្រាប់។ (ឧទាហរណ៍៖ គម្របដប កែងជ័រ កំណាត់ឈើជាដើម)សម្ភារទាំងនេះអាចជាសម្ភារដដែលសម្រាប់ក្រុមនីមួយៗ ដូចនេះក្រុមទាំងអស់ នឹងប្រកួតប្រជែងដោយស្មើភាពគ្នា ដើម្បីសង់អគារខ្ពស់ជាងគេ ឬសម្ភារទាំនោះអាចជាសម្ភារខុសគ្នា ដែលនាំទៅរកការពិភាក្សានៅពេលក្រោយអំពី ថាតើហេតុអ្វីសម្ភារមួយ ធ្វើការល្អជាងសម្ភារមួយទៀត។ ការរៀបចំ ៖ ប្រមូលសម្ភារសាងសង់ ហើយដាក់វានៅកន្លែងដែលអ្នកចង់ឱ្យក្មេងៗសាងសង់គារ។ ដាក់កៅអីនៅក្បែរ ដើម្បីឱ្យពួកគេអាចឡើងបាន ប្រសិនបើអគាររបស់ពួកគេខ្ពស់ពេកសម្រាប់ពួកគេឡើងសង់អាគាររបស់ពួកគេ។ បែងចែកកុមារ ជាក្រុមតូចៗ។ការណែនាំ៖  និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងល្បែងសង់អគារ ជាមួយកូនៗទាំងអស់គ្នា។ សួរក្មេងៗថា៖ តើមានកូនៗណាចាំរឿង […]

ល្បែងកម្ពស់ 

សកម្មភាព ៖ ល្បែងកម្ពស់  ចិត្តចលភាព  ការរីកចម្រើនរាងកាយ និងចលនា(ការបង្កើនកម្លាំង ការប្រឈមទប់ទល់ នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាព)បុរេគណិត​ រង្វាស់រង្វាល់​ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)  គោលបំណង ៖ (ចិត្តចលភាព) បង្ហាញពីរបៀបដើរ ឬលើសពីនេះតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ដើម្បីឱ្យកុមារស្គាល់ពីបញ្ញត្តិកម្ពស់ ខ្ពស់ជាង និងទាបជាង។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉សួស្ដីឆ្នាំថ្មី  ៉រយៈពេល ៖ ១០ នាទី  ឧបករណ៍ ៖ ត្រៀមសំណួរដែលទាក់ទងនឹងពាក្យ កម្ពស់ ខ្ពស់ជាង ទាបជាង។ ការរៀបចំ ៖ ជ្រើសរើសក្មេងៗឱ្យឡើងឈរបង្ហាញកម្ពស់។ សេចក្ដីណែនាំ៖ ប្រាប់ក្មេងៗថា៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងកម្ពស់ជាមួយកូនៗទាំងអស់គ្នា។ ‌ដំបូងឱ្យក្មេង២នាក់ឡើងឈរជិតគ្នា ។ បន្ទាប់សួរទៅកាន់ក្មេងៗឯទៀតថា៖ តើកូនមួយណាមានកម្ពស់ខ្ពស់ជាង?។ ជ្រើសរើសក្មេងទី៣(អាស្រ័យលើកម្ពស់របស់ក្មេង) ឱ្យឈរជិតក្មេងទាំង ២នាក់ខាងលើតាមលំដាប់លំដោយនៃកម្ពស់។  រួចសួរទៅកាន់ក្មេងៗឯទៀតថា៖ តើកូនទី៣ មានកម្ពស់ខ្ពស់ជាង ឬ ទាបជាងកូនទាំង២?។ ជ្រើសរើសក្មេងទី […]

ល្បែងទាយសម្លេងសត្វ

សកម្មភាព ៖ ល្បែងទាយសម្លេងសត្វចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេត)បុរេគណិត រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) ភាសាខ្មែរ ប្រើពាក្យសំដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។      (ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំម្លេង)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។(វិទ្យាសាស្រ្ត) ប្រាប់បានពីសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។(បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី ស្គម និងធាត់ រត់ និងដើរ លូន)។(ភាសាខ្មែរ) ប្រាប់ពីឈ្មោះសត្វ តាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។ស្តាប់ និងបែងចែកសូរសម្លេងដូចជា សូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  […]

ល្បែងវាស់កម្ពស់_C_B

ល្បែងគូរភ្ជាប់កម្ពស់

ល្បែងពាក្យផ្ទុយ

សកម្មភាព ៖ ល្បែងពាក្យផ្ទុយ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ បុរេគណិត រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)។ គោលបំណង ៖(ចិត្តចលភាព)         ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(បុរេគណិត)         ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី រត់ និងដើរ លូន)។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉។រយៈពេល ៖ ១០ នាទី  ឧបករណ៍ ៖ ពាក្យផ្ទុយទាំងអស់(អាចជាគុណនាម ឬ កិរិយាសព្ទ័)។ ការរៀបចំ ៖ រៀបចំពាក្យដែលត្រូវប្រើ ពន្យល់បណ្តើរ ឱ្យក្មេងៗធ្វើតាម។ សេចក្ដីណែនាំ៖  […]

ល្បែងរង្វង់ពាក្យផ្ទុយ

សកម្មភាព ៖ ល្បែងរង្វង់ពាក្យផ្ទុយ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) គោលបំណង ៖ (ចិត្តចលភាព)         ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (បុរេគណិត)         ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី រត់ និងដើរ លូន)។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉រយៈពេល ៖ ១០ នាទី  ឧបករណ៌ ៖ ពាក្យផ្ទុយដែលត្រូវប្រើ ក្រណាត់ឆ័ត្រយោងមានទំហំធំ ឬ ខ្សែ។ […]

ល្បែងតម្រង់ជួរ

និងសាច់ដុំធំ)។បុរេគណិតរង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)។  គោលបំណង         (បុរេគណិត​) កុមារស្គាល់បញ្ញត្តិ ខ្ពស់ ឬ ទាប វែង ឬ ខ្លី ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉រយៈពេល ៖ ១០ នាទី  ឧបករណ៍ ៖ អានសៀវភៅរឿង យក្សចម្លែក (ត្រៀមសំណួរដែលទាក់ទងនឹងពាក្យ ខ្ពស់ ទាប) ការរៀបចំ ៖ រៀបចំកុមារឱ្យចាប់ក្រុម ហើយតម្រង់ជួរតាមការពេញចិត្ត។ សេចក្ដីណែនាំ៖  និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងតម្រង់ជួរជាមួយកូនៗទាំងអស់គ្នា។ ចែកក្មេងៗចាប់ក្រុមពី ៦ទៅ ៧នាក់ក្នុងមួយក្រុម អាស្រ័យទៅតាមចំនួនសិស្សដែលមានស្រាប់។  ឱ្យក្មេងៗតម្រង់ជាជួរ តាមស្ថានភាពជាក់ស្តែង។ឧទាហរណ៍៖ កុមារអាចតម្រង់ជួរពី ខ្ពស់ទៅទាប។កុមារអាចតម្រង់ជួរពី ទាបទៅខ្ពស់។កុមារអាចតម្រង់ជួរ ជារជួរវែង។កុមារអាចតម្រង់ជួរ ជារជួរខ្លី។ ក្រុមណាដែលតម្រង់ជួរបានត្រឹមត្រូវ ហើយលឿនជាងគេ […]