
ធនធាន
ធនធានទាំងអស់


ម៉ែត្រវាស់កម្ពស់_បេនណី/A3/A4
សូមទាញយកឯកសារ តាមរបៀបបោះពុម្ព។– ម៉ែត្រវាស់កម្ពស់-បេនណី (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាបេនណី)– ម៉ែត្រវាស់កម្ពស់-A3 (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាA3) – ម៉ែត្រវាស់កម្ពស់-A4 (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាA4)

ផ្គូផ្គងសំឡីត្បាល់ត្រចៀក

សំណង់អំពីកេះក្រដាស

ល្បែងកាត់ដេរ
សកម្មភាព ៖ ល្បែងកាត់ដេរសិក្សាសង្គម គំនូរ និងសកម្មភាពកសាង(ការយល់ដឹងពីការឆ្លាស់វត្ថុតាមចង្វាក់ និងការគូរ)។ បុរេគណិត រូបរាង និងទំហំ (បញ្ញត្តិរូបរាង និងទំហំ)។ គោលបំណង ៖ (សិក្សាសង្គម) ប្រាប់ពីររបៀបដោតអង្កាំ ឬវត្ថុផ្សេងៗដែលមានប្រហោងសម្រាប់ដោតឆ្លាស់ពណ៌តាមរូបគំរូ និងគូស ឬ គំនូសផ្សេងៗ។ (បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដែលមានរាង ដូចជារង្វង់ ការេ ចតុកោណកែង។ប្រាប់បានពីទីតាំងវត្ថុធៀបទៅនឹងវត្ថុមួយទៀតដោយប្រើពាក្យខាងលើ ខាងក្រោម ខាងឆ្វេង ខាងស្តាំជាដើម(ការបង្ហោះយន្តហោះរបស់ក្មេងៗ)។ កម្រិតសិក្សា ៖ មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសកេះ អំបោះទន់ ឬ ខ្សែរក្រណាត់ទន់ៗ ការរៀបចំ ៖ កាត់ក្រដាសកេះជារាង ការេ រង្វង់ ត្រីកោណ ឬ អ្វីផ្សេងៗក៏បាន។ ចោះរុន្ធគែមរបស់ក្រដាសកេះរាងដែលបានកាត់។ កាត់អំបោះ ឬ ខ្សែរក្រណាត់ទន់ៗតាមប្រវែងដែលអាចដេរបាន ហើយគ្រប់គ្រាន់សម្រាប់ការដេរ និងត្រូវមានកន្ទុយអំបោះសម្រាប់ទុកចងវាធ្វើជារាងទាំងនោះ។សេក្ដីណែនាំ៖ និយាយពីការងារកាត់ដែលលោកគ្រូសុខធ្លាប់ធ្វើក្នុងសៀវភៅរឿង ៉តើអ្នកចង់ធ្វើការងារអ្វី? ៉ […]

ល្បែង បត់យន្តហោះក្រដាស
សកម្មភាព ៖ ល្បែងបត់យន្តហោះក្រដាស សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។បុរេគណិតរូបរាង និងទំហំ (បញ្ញត្តិរូបរាង និងទំហំ)។ គោលបំណង ៖ (សិក្សាសង្គម) ប្រាប់ពីរបៀបបត់សន្លឹកកិច្ចការ បិទ បត់ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដែលមានរាង ដូចជារង្វង់ ការេ ចតុកោណកែង។ប្រាប់បានពីទីតាំងវត្ថុធៀបទៅនឹងវត្ថុមួយទៀតដោយប្រើពាក្យខាងលើ ខាងក្រោម ខាងឆ្វេង ខាងស្តាំជាដើម(ការបង្ហោះយន្តហោះរបស់ក្មេងៗ)។ កម្រិតសិក្សា ៖ មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាស ឬពណ៌ ការរៀបចំ ៖ រៀនពីរបៀបបត់ក្រដាសជាមុនសិន និងបោះពុម្ភសេចក្ដីណែនាំ (ស្រួល និងពិបាក) សេក្ដីណែនាំ៖ សួរក្មេងៗថា៖ តើអ្នកបើកយន្តហោះគេហៅថាអ្វី? (អ្នកបើកយន្តហោះ) សរសេរពាក្យ ឬ បិតរូបអ្នកបើកយន្តហោះលើក្ដារខៀន និងប្រាប់ឱ្យក្មេងនិយាយតាមអ្នក ។ ប្រាប់ក្មេងៗថា៖ មេរៀននេះកូនៗមិនមែនក្លាយជាអ្នកបើកយន្តហោះទេ តែកូនៗនឹងបត់ក្រដាសធ្វើជាយន្តហោះដោយខ្លួនឯង ។ […]

ល្បែងប្រណាំងផ្លាស់ប្ដូរផ្ទៃវត្ថុ
សកម្មភាព ៖ ល្បែងប្រណាំងផ្លាស់ប្ដូរផ្ទៃវត្ថុ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។បុរេគណិត រូបរាង និងលំហ (បញ្ញត្តិនៃរូបរាង និងលំហ) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដូចជារង្វង់ ការេ ចតុកោណកែង និងត្រីកោណជាដើម។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ ត្រៀមដបទឺកសុទ្ធគ្រប់ចំនួនដែលអ្នកត្រូវការនៅពេលលេងល្បែងហ្នឹង ឬ កាតពណ៌ប្រសិនបើអ្នកជ្រើសរើសប្រើកាតពណ៌នោះ។ ប្រសិនបោប្រើកាតពណ៌ ត្រូវអ៊ុតវាឱ្យបានស្អាតផង ដើម្បីឱ្យវាមានភាពរឹងមាំ និងលេងបានយូរ ហើយច្រើនដង។ សេចក្ដីណែនាំ៖ និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងប្រណាំងផ្លាស់ប្ដូរផ្ទៃវត្ថុជាមួយកូនៗទាំងអស់គ្នា។ ត្រៀមសម្ភារដែលត្រូវលេងល្បែសកម្មភាពនេះ ប្រើប្រាស់ដបទឹកសុទ្ធដែលមានគម្របគ្រប់តែម្ដង ត្រៀម១០ ឬ ២០ ឬ ៣០ដប ទៅតាមចំនួនសិស្សរបស់អ្នកក្នុងថ្នាក់ បង្ហាញដបទឹកសុទ្ធទៅកាន់ក្មេងៗ ហើយសួរពួកគេថា តើកូនៗស្គាល់របស់នេះដែរឬទេ? […]

ល្បែងសង់អគារ
សកម្មភាព ៖ ល្បែងសង់អគារ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្ត្រ អំពីរាងកាយផ្ទាល់ខ្លួន (ការប្រើប្រាស់សម្ភារៈតាមបច្ចេកវិទ្យា) បុរេគណិត រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (វិទ្យាសាស្ត្រ) សាងសង់សំណង់សាមញ្ញៗដោយប្រើក្រដាស ដីឥដ្ឋ ឬដុំឈើ ឬដុំឥដ្ឋដូចជាធ្វើទូក កូនឡានជាដើម។ (បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប ធំ និងតូច វែង និងខ្លី)។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សម្ភារសាងសង់ អាស្រ័យលើវត្ថុដែលអ្នកមានក្នុងថ្នាក់រៀនស្រាប់។ (ឧទាហរណ៍៖ គម្របដប កែងជ័រ កំណាត់ឈើជាដើម)សម្ភារទាំងនេះអាចជាសម្ភារដដែលសម្រាប់ក្រុមនីមួយៗ ដូចនេះក្រុមទាំងអស់ នឹងប្រកួតប្រជែងដោយស្មើភាពគ្នា ដើម្បីសង់អគារខ្ពស់ជាងគេ ឬសម្ភារទាំនោះអាចជាសម្ភារខុសគ្នា ដែលនាំទៅរកការពិភាក្សានៅពេលក្រោយអំពី ថាតើហេតុអ្វីសម្ភារមួយ ធ្វើការល្អជាងសម្ភារមួយទៀត។ ការរៀបចំ ៖ ប្រមូលសម្ភារសាងសង់ ហើយដាក់វានៅកន្លែងដែលអ្នកចង់ឱ្យក្មេងៗសាងសង់គារ។ ដាក់កៅអីនៅក្បែរ ដើម្បីឱ្យពួកគេអាចឡើងបាន ប្រសិនបើអគាររបស់ពួកគេខ្ពស់ពេកសម្រាប់ពួកគេឡើងសង់អាគាររបស់ពួកគេ។ បែងចែកកុមារ ជាក្រុមតូចៗ។ការណែនាំ៖ និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងល្បែងសង់អគារ ជាមួយកូនៗទាំងអស់គ្នា។ សួរក្មេងៗថា៖ តើមានកូនៗណាចាំរឿង […]
ល្បែងរៀបចំថ្នាក់ឱ្យមានរបៀប
សកម្មភាព ៖ ល្បែងរៀបចំថ្នាក់ឱ្យមានរបៀបចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ (បុរេគណិត) ប្រាប់ពីរបៀបរៀបវត្ថុតាមលំដាប់តាមលំដាប់ តាមក្រុម តាមប្រភេទ ទំហំ និងពណ៌។ ដើម្បីឱ្យកុមារមានការយល់ដឹងពីរបៀបនៃការលេងរបស់អ្វីមួយ រួចត្រូវប្រមូលទុកដាក់វិញឱ្យមានរបៀបដូចដើម។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង ៉សួស្ដីឆ្នាំថ្មី ៉រយៈពេល ៖ ២០ នាទី ឧបករណ៍ ៖ ជ្រើសវត្ថុពីក្នុងថ្នាក់រៀន កំប៉ុង គម្របដប មែកឈើ ប្រអប់ សៀវភៅ ប៊ិច បន្ទាត់ រូបសូនសម្រាប់តាំង រូបភាពផ្សេងៗ…..។ ការរៀបចំ ៖ ពង្រាយវត្ថុជុំវិញក្នុងថ្នាក់រៀនជាលក្ខណៈគ្មានរបៀបរៀបរយ។ សេចក្ដីណែនាំ៖ ត្រូវពង្រាយវត្ថុមួយចំនួននៅក្នុងថ្នាក់រៀននៅពេលដែលក្មេងៗចេញលេង ។ នៅពេលដែលពួកគេត្រឡប់មកវិញ […]