ធនធានទាំងអស់

ផ្ទៃលំហ លេខ (ទាំងសងខាង / កាត់ជារាងរង្វង់)

ល្បែងហ៊ុចរាងទុយោរបន្តគ្នា

ល្បែងប្រណាំងហ៊ុចទុយោរបន្តគ្នា ចិត្តចលភាព (ចលនាតូច)៖ កាហ្វឹកហាត់ចង្កើនកម្លាំង និងសម្របសម្រួលរវាងចលនាសាច់ដុំដៃ និងសាច់ដុំភ្នែក។  (ការរីកចម្រើនរាងកាយ នងចលនា)៖ បង្កើតកម្លាំង និងការប្រឈមទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាព។  បុរេគណិត (រូបរាង និងលំហ)៖ បញ្ញតិ្តនៃរូបរាង និងលំហ។  គោលបំណង ៖ ចិត្តចលភាព ៖ កំណត់ចំនុចគោលដៅ នៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែក ក្នុងពេលធ្វើអ្វីមួយ ឬ លេងល្បែងបានរឹងមាំល្អ។ អនុវត្តសកម្មភាពមួយបានទន់ភ្លន់ រហ័សរហូន និងរឹងមាំដោយផ្ដើមចេញពីចលនាមូលដ្ខានងាយៗទៅលំបាកចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះតាមរយៈចលនាចរន្ត។ មា តស៊ូព្យាយាម និងសប្បាយរីករាយក្នុពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ និងជោគជ័យ។  បុរេគណិត ៖ ប្រាប់ពីរូបរាងធរណីមាត្រ រង្វង់ ត្រីកោណ ចតុកោណកែងជាដើម។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ទុយោរសម្រាប់ក្មេងម្នាក់ៗ និងទុយោដែលធ្វើជារាងផ្សេងៗមួយចំនួន កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  ការរៀបចំ ៖ បែងចែក្មេងៗទៅជាក្រុមៗតាមចំនួនដែលអ្នកបានកំណត់រួច ដោយឱ្យក្មេងៗតាមក្រុមនីមួយអង្គុយជារង្វង់ ត្រៀមទុយោរ […]

ផ្ទៃលំហ លេខ (ទាំងសងខាង / កាត់តាមរាង)

ល្បែងរៀបចំថ្នាក់ឱ្យមានរបៀប

សកម្មភាព ៖ ល្បែងរៀបចំថ្នាក់ឱ្យមានរបៀបចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ (បុរេគណិត) ប្រាប់ពីរបៀបរៀបវត្ថុតាមលំដាប់តាមលំដាប់ តាមក្រុម តាមប្រភេទ ទំហំ និងពណ៌។ ដើម្បីឱ្យកុមារមានការយល់ដឹងពីរបៀបនៃការលេងរបស់អ្វីមួយ រួចត្រូវប្រមូលទុកដាក់វិញឱ្យមានរបៀបដូចដើម។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉សួស្ដីឆ្នាំថ្មី  ៉រយៈពេល ៖ ២០ នាទី  ឧបករណ៍ ៖ ជ្រើសវត្ថុពីក្នុងថ្នាក់រៀន កំប៉ុង គម្របដប មែកឈើ ប្រអប់ សៀវភៅ ប៊ិច បន្ទាត់    រូបសូនសម្រាប់តាំង រូបភាពផ្សេងៗ…..។ ការរៀបចំ ៖ ពង្រាយវត្ថុជុំវិញក្នុងថ្នាក់រៀនជាលក្ខណៈគ្មានរបៀបរៀបរយ។ សេចក្ដីណែនាំ៖ ត្រូវពង្រាយវត្ថុមួយចំនួននៅក្នុងថ្នាក់រៀននៅពេលដែលក្មេងៗចេញលេង ។ នៅពេលដែលពួកគេត្រឡប់មកវិញ […]