ធនធានទាំងអស់

ល្បែងចលនាដើរក្រោមខ្សែ

សកម្មភាព ៖ ល្បែងដើរក្រោមខ្សែ  ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូចនិងធំ វិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់និងការសង្កេត៖ បុរេគណិត ៖ រង្វាស់រង្វាល់៖ បញ្ញាតិ្តស្ដីពីរង្វាស់រង្វាល់៖ ៖ រូបរាងនិងលំហ៖ បញ្ញតិ្តនិងរូបរាងនិងលំហ៖  គោលបំណង ចិត្តចលភាព ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីវិធីសាស្ត្រដើរ រត់ វារលូន លោត ចុះឡើង បោះ តោងឡើង គប់ ប្រមៀល បង្វិលខ្លួន រុញ និងទាញ ទៅតាមគោលដៅនិងចម្ងាយដែលបានកំណត់។  ៖ បំណិនសម្បទា៖ ដើរទប់ខ្លួនឱ្យមានលំនឹងលើគំនូសខ្សែ ឬកាន់វត្ថុនានានៅនឹងដៃ។  វិទ្យាសាស្រ្ត ៖ វិជ្ជាសម្បទា៖ ស្វែងយល់ និងសង្កេតមើលកម្ពស់ខ្សែ ដើម្បីផ្លាស់ប្តូរចលនារាងកាយឱ្យស្របតាមស្ថានភាពជាក់ស្តែង។  បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីបញ្ញត្តិ «ខ្ពស់» និង «ទាប»។ ប្រាប់បានពីទីតាំង «ខាងលើ» និង «ខាងក្រោម»។ […]

ល្បែងបង្កើតព្យាណូម្រាមដៃ

សកម្មភាព ៖ ​ល្បែងបង្កើតព្យាណូ  ចិត្តចលភាព ៖ បំណិនចលនាតូច៖ រហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក សិក្សាសង្គម ៖ ចម្រៀងនិងតន្ដ្រី៖ ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិតនិងបទពិសោធន៍ផ្នែកតន្រ្តី  ៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព។ភាសាខ្មែរ ៖ ការស្គាល់តួអក្សរ៖ ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង។ គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងអ្វីមួយ។ សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការទះដៃបន្ទរ ឬគោះសម្ភារនានា តាមចង្វាក់ភ្លេង។ បំណិនសម្បទា៖ ទះដៃបន្ទរ គោះសម្ភារនានាតាមចង្វាក់ភ្លេង។ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសូរសំឡេងសត្វឬវត្ថុនានានៅក្នុងបរិស្ថាន។ បំណិនសម្បទា៖ បង្ហាញពីភាពខុសគ្នានៃសូរសំឡេង ។ កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖របៀបទី១៖ បន្ទះក្ដារ កាំភ្លើងបាញ់កាវ តង្គៀបគាបសក់ ឈើចង្កឹះ ដង្កាប់ មេដែកកឹបនិងគម្របធុងនំ បើមាន។របៀបទី២៖ មាន បន្ទះក្ដារ តង្គៀបគាបសក់ […]

បទចម្រៀង ១២៣ធ្វើអ្វីខ្លះ?

បទចម្រៀង ១២៣ធ្វើអ្វីខ្លះ? មួយ ពីរ បី (២ដង) ធ្វើអ្វីខ្លះ? (២ដង)ដៃស្តាំជាក្រដាស ដៃឆ្វេងជាក្រដាស​ មេអំបៅ (២ដង)។ មួយ ពីរ បី (២ដង) ធ្វើអ្វីខ្លះ? (២ដង)ដៃស្តាំជាកន្ត្រៃ ដៃឆ្វេងជាញញួរ​ សត្វខ្យងវារ (២ដង)។ មួយ ពីរ បី (២ដង) ធ្វើអ្វីខ្លះ? (២ដង)ដៃស្តាំជាញញួរ ដៃឆ្វេងជាញញួរ​ សត្វខ្លាឃ្មុំ (២ដង)។ ★អ្នក​អាច​បំពេញចន្លោះនៃទំនុក​ចម្រៀងខាងក្រោមរួចសូមច្រៀង។មួយ ពីរ បី (២ដង) ធ្វើអ្វីខ្លះ? (២ដង)ដៃស្តាំជា— ដៃឆ្វេងជា—​ 〇〇〇 (២ដង)។

ត្រាប់កាយវិកាសត្វតាមបទភ្លេង

បទចម្រៀង លោកតាអាប្រាហាំ

បទចម្រៀង​ លោកតាអាប្រាហាំ (Father-Abraham)

រាំពន្លឺ (ការហាត់ប្រាណតាមចង្វាក់ភ្លេង)

ដើរនិងរត់ (ការហាត់ប្រាណតាមចង្វាក់ភ្លេង)

លើកដៃនិងដាក់ដៃចុះ (ការហាត់ប្រាណតាមចង្វាក់ភ្លេង)

ល្បែងកាត់និងរាប់ចំនួន

សកម្មភាព ៖ ល្បែងកាត់និងរាប់ចំនួនចិត្តចលភាព ៖ បំណិនចលករតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក ការរីកចម្រើនរាងកាយនិងចលនា៖ ការរីកចម្រើនកម្លាំងនិងការប្រឈមនិងទប់ទល់ឧបសក្គពេលធ្វើសកម្មភាពផ្សេងៗ៖  បុរេគណិត ៖ បរិមាណនិងចំនួន៖ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញ ចរិយាសម្បទា៖ មានអំណត់ តស៊ូព្យាយាម និងសប្បាយរីករាយក្នុងពេលដែលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំ និងជោគជ័យ។ បំណិនសម្បទា៖ អនុវត្តសកម្មភាពមួយដែលមានភាពទន់ភ្លន់ រហ័សរហួន និងរឹងមាំការចាប់ផ្ដើមចេញពីចលនាមូលដ្ឋានងាយៗទៅលំបាក ចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះ តាមរយៈ ចលនាចរន្ត ហាត់ប្រាណតាមបទចម្រៀង តាមរឿងនិទាន បទភ្លេងនិងល្បែងនានា។ គោលបំណង៖ ចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ ចរិយាសម្បទា៖ មានអំណត់ ការតស៊ូព្យាយាម និងសប្បាយចិត្តក្នុងការធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ និងជោគជ័យ។  បុរេគណិត ៖ វិជ្ជាសម្បទា៖ប្រាប់បានពីចំនួនលេខនិងយល់ន័យពី១ដល់៣០តាមលំដាប់លំដោយឬលើសពីនេះ។  ចរិយាសម្បទា៖ ឈ្លាសវៃ រហ័សរហួនក្នុងការគិតលេខ។  កម្រិតសិក្សា ៖ មធ្យម ខ្ពស់។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ដីឥដ្ឋដែលមានពណ៌ កាំបិតជ័រ […]

បាល់ក្រណាត់ (របៀបបង្កើតនិងរបៀបលេង)

ល្បែងហុចបាល់បន្តគ្នា

សកម្មភាព ៖ ល្បែងហុចបាល់បន្តគ្នា ចិត្តចលភាព ៖ បំណិនចលករធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូច និងសាច់ដុំធំ។          ៖ បំណិនចលករតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃ និងសាច់ដុំភ្នែក។ បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ។  សិក្សាសង្គម ៖ បំណិនទំនាក់ទំនង៖  បំណិនរស់នៅក្នុងសង្គមនិងទំនាក់ទំនងជាមួយមិត្តភក្ភិ ដែលមានវ័យប្រហាក់ប្រហែលគ្នា ។ គោលបំណង ចិត្តចលភាព ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃនិងដងខ្លួនក្នុងការហុច ឬទប់បាល់តាមការណែនាំ។                   ៖បំណិនសម្បទា៖                     – ការប្រើប្រាស់ចលនាសាច់ដុំតូចនិងធំ ក្នុងការទប់និងសម្របសម្រួលចលនាដៃ          […]

ល្បែងចាប់ម្រាមដៃ

សកម្មភាព ៖ ល្បែងចាប់ម្រាមដៃ ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃ និងសាច់ដុំភ្នែក បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ៖ ការគិតនិងវិភាគគ្រប់ជ្រុងជ្រោយ៖  សិក្សាសង្គម ៖ បំណិនទំនាក់ទំនង៖  បំណិនរស់នៅក្នុងសង្គមនិងទំនាក់ទំនងជាមួយមិត្តភក្ភិដែលមានវ័យប្រហាក់ប្រហែលគ្នា៖  គោលបំណង ចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលែងល្បែងបានរឹងមាំល្អ។  បុរេគណិត       ៖ វិជ្ជាសម្បទា៖ប្រាប់បានពីចំនួនតាមលំដាប់លំដោយនិងយល់ន័យពី (១ដល់១០សម្រាប់កម្រិតមធ្យម ឬ ១ ដល់ ២០/៣០ សម្រាប់កម្រិតខ្ពស់)                   ៖ បំណិនសម្បទា៖ ប្រៀបធៀបចំនួន និងរាប់ម្រាមដៃ/ចំនួនដងដែលចាប់បាន ស្មើគ្នា តិចជាង ឬច្រើនជាងក្នុងចំនួន១ដល់១៥ ឬលើសពីនេះ។     ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីចំនួនរូបភាព និងលេខ ដែលត្រូវផ្គុំនិងផ្គូរផ្គង។  ៖ បំណិនសម្បទា៖ […]

ល្បែងឆ័ត្រយ៉ោងប៉ោងប៉ោង

សកម្មភាព ៖ ល្បែងឆ័ត្រយោងប៉ោងប៉ោង ចិត្តចលភាព ៖ បំណិនចលករធំ៖ ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលរវាងចលនាសាច់ដុំតូច និងសាច់ដុំធំ។           ៖ បំណិនចលករតូច៖ (ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃ និងសាច់ដុំភ្នែក)។ បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ។  សិក្សាសង្គម ៖ បំណិនទំនាក់ទំនង៖ បំណិនរស់នៅក្នុងសង្គមនិងទំនាក់ទំនងជាមួយមិត្តភក្ភិដែល មានវ័យប្រហាក់ប្រហែលគ្នា។ គោលបំណង ចិត្តចលភាព ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃ និងដងខ្លួនក្នុងការលើក បោះ ឬទប់ឆ័ត្រយោងប៉ោងប៉ោងតាមការណែនាំ ។                  បំណិនសម្បទា៖                   –  ប្រើប្រាស់ចលករតូច និងចលករធំ ក្នុងការទប់ លោត […]

ល្បែងប្រណាំងវាយកូនបាល់ចូលកន្រ្តក

សកម្មភាព ៖ ល្បែងប្រណាំងវាយកូនបាល់ចូលកន្រ្តក  ចិត្តចលភាព៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងសម្របសម្រួលរវាងចលនាសាច់ដុំតូចនិងសាច់ដុំធំការរីកចម្រើនរាងកាយនិងចលនា៖ ការបង្កើតកម្លាំងនិងប្រឈមទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាពបុរេគណិត៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាសាមញ្ញ គោលបំណង ៖ចិត្តចលភាព៖ ប្រាប់បានពីរបៀបវិធីដើរ រត់ លូន លោត ចុះឡើង បោះ តោង ឡើង គប់ បង្វិល រមៀល រុញ  និងទាញ ទៅតាមគោលដៅនិងចម្ងាយដែលបានកំណត់រួច។អនុវត្តសកម្មភាពមួយបានយ៉ាងទន់ភ្លន់ រហ័សរហួននិងរឹងមាំដោយផ្ដើមចេញពីចលនាមូលដ្ឋានងាយៗ ទៅលំបាក ចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លូន ឬលើសពីនេះតាមរយៈចលនាចរន្ត ហាត់ប្រាណតាមរឿងនិទាន បទចម្រៀង បទភ្លេងនិងល្បែងនានា។​​បុរេគណិត ៖ ប្រាប់បានពីចំនួន លេខនិងយល់ន័យពីលេខ១ ដល់៣១ តាមលំដាប់លំដោយ ឬលើសពីនេះ។ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ប៉ោងប៉ោងមួយចំនួនល្មមនឹងសម្រាប់លេងល្បែងនេះ រ៉ាកែតវាយសី សម្រាប់វាយប៉ោងប៉ោងនិងកន្រ្តកមួយចំនួនតាមចំនួនក្រុម។ ប្រសិនបើអ្នកមិនច្បាស់ក្នុងការធ្វើរ៉ុកកែតទេ អ្នកអាចចូលមើលសន្លឹកណែនាំពីរបៀបធ្វើនៅក្នុងសកម្មភាព ល្បែងធ្វើរ៉ាកែតវាយសី បានផងដែរ។  កម្រិតសិក្សា ៖ […]

ល្បែងហ៊ុចរាងទុយោរបន្តគ្នា

ល្បែងប្រណាំងហ៊ុចទុយោរបន្តគ្នា ចិត្តចលភាព (ចលនាតូច)៖ កាហ្វឹកហាត់ចង្កើនកម្លាំង និងសម្របសម្រួលរវាងចលនាសាច់ដុំដៃ និងសាច់ដុំភ្នែក។  (ការរីកចម្រើនរាងកាយ នងចលនា)៖ បង្កើតកម្លាំង និងការប្រឈមទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាព។  បុរេគណិត (រូបរាង និងលំហ)៖ បញ្ញតិ្តនៃរូបរាង និងលំហ។  គោលបំណង ៖ ចិត្តចលភាព ៖ កំណត់ចំនុចគោលដៅ នៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែក ក្នុងពេលធ្វើអ្វីមួយ ឬ លេងល្បែងបានរឹងមាំល្អ។ អនុវត្តសកម្មភាពមួយបានទន់ភ្លន់ រហ័សរហូន និងរឹងមាំដោយផ្ដើមចេញពីចលនាមូលដ្ខានងាយៗទៅលំបាកចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះតាមរយៈចលនាចរន្ត។ មា តស៊ូព្យាយាម និងសប្បាយរីករាយក្នុពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ និងជោគជ័យ។  បុរេគណិត ៖ ប្រាប់ពីរូបរាងធរណីមាត្រ រង្វង់ ត្រីកោណ ចតុកោណកែងជាដើម។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ទុយោរសម្រាប់ក្មេងម្នាក់ៗ និងទុយោដែលធ្វើជារាងផ្សេងៗមួយចំនួន កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  ការរៀបចំ ៖ បែងចែក្មេងៗទៅជាក្រុមៗតាមចំនួនដែលអ្នកបានកំណត់រួច ដោយឱ្យក្មេងៗតាមក្រុមនីមួយអង្គុយជារង្វង់ ត្រៀមទុយោរ […]

ម៉ែត្រវាស់កម្ពស់ (បេនណី/A3/A4)

សូមទាញយកឯកសារ តាមរបៀបបោះពុម្ព។– ម៉ែត្រវាស់កម្ពស់-បេនណី (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាបេនណី)– ម៉ែត្រវាស់កម្ពស់-A3 (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាA3) – ម៉ែត្រវាស់កម្ពស់-A4 (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាA4)

តន្រ្តីរាំអង្គុយ

សកម្មភាព ៖ តន្រ្តីរាំអង្គុយ ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិត និងបទពិសោធផ្នែកតន្រ្តី)។ គោលបំណង ៖         (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (សិក្សាសង្គម) ប្រាប់បានពីអត្ថន័យ និងបទចម្រៀងមួយចំនួន និងរបៀបធ្វើកាយវិការ។ច្រៀងចម្រៀង និងធ្វើកាយវិការត្រូវតាមខ្លឹមសារបទចម្រៀង។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ បទចម្រៀងដែលអ្នកបានជ្រើសរើស។ ការរៀបចំ ៖ ជ្រើសរើសបទចម្រៀងដែលអ្នកចង់ចាក់ ឬ ច្រៀងក្នុងការលេងល្បែងមួយនេះ ។-ប្រាប់ពីចំណងជើង អត្ថន័យបទចម្រៀងនិងរបៀបធ្វើកាយវិការ ដែលត្រូវលេង។ សេចក្ដីណែនាំ៖  ការប្រែប្រួល៖  សុំឱ្យក្មេងៗទាំងអស់ធ្វើអ្វីផ្សេងៗទៀតក្នុងពេលដែលបទចម្រៀងកំពុងចាក់។ ពួកគេអាចសម្ដែងជាផ្លែដូងធ្លាក់ក្បែរជើង ហើយលោត ព្រោះភ្ញាក់ពេក(ដូចជាក្នុងរូបខាងក្រោម) ឬក៏លើកដៃឡើងធ្វើជា ដើមដូងដែលត្រូវខ្យល់បក់បោករេចុះរេឡើង។ 

ល្បែងកម្ពស់ 

សកម្មភាព ៖ ល្បែងកម្ពស់  ចិត្តចលភាព  ការរីកចម្រើនរាងកាយ និងចលនា(ការបង្កើនកម្លាំង ការប្រឈមទប់ទល់ នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាព)បុរេគណិត​ រង្វាស់រង្វាល់​ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)  គោលបំណង ៖ (ចិត្តចលភាព) បង្ហាញពីរបៀបដើរ ឬលើសពីនេះតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(បុរេគណិត) ដើម្បីឱ្យកុមារស្គាល់ពីបញ្ញត្តិកម្ពស់ ខ្ពស់ជាង និងទាបជាង។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ១០ នាទី ឧបករណ៍ ៖ ត្រៀមសំណួរដែលទាក់ទងនឹងពាក្យ កម្ពស់ ខ្ពស់ជាង ទាបជាង។ការរៀបចំ ៖ ជ្រើសរើសក្មេងៗឱ្យឡើងឈរបង្ហាញកម្ពស់។ សេចក្ដីណែនាំ៖

ល្បែងយ៉េក និងផ្លែដូង_a