
ធនធាន
ធនធានទាំងអស់


ល្បែងចាប់កន្ទុយ

ល្បែងផ្លុំ និងបឺតគម្របដប

ផ្លុំកែវជ័រ

ត្រងដង្កៀបគាប

បទចម្រៀង តើអ្នកចង់ធ្វើការងារអ្វី? (ណែនាំការរាំ)
បទចម្រៀង តើអ្នកចង់ធ្វើការងារអ្វី? 1, ពេលអ្នករៀនចប់ ចង់ក្លាយជាអ្វី ? ខ្ញុំចង់ក្លាយជា អ្នកនិពន្ធ ពេលខ្ញុំរៀនចប់ ខ្ញុំចង់ក្លាយជា អ្នកនិពន្ធ អ្នកនិពន្ធ ។ 2, ពេលអ្នករៀនចប់ ចង់ក្លាយជាអ្វី ? ខ្ញុំចង់ក្លាយជា ជាងថត ពេលខ្ញុំរៀនចប់ ខ្ញុំចង់ក្លាយជា ជាងថត ជាជាងថត ។ 3, ពេលអ្នករៀនចប់ ចង់ក្លាយជាអ្វី ? ខ្ញុំចង់ក្លាយជា ជាងគំនូរ ពេលខ្ញុំរៀនចប់ ខ្ញុំចង់ក្លាយជា ជាងគំនូ ជាងគំនូរ ។ 4, ពេលអ្នករៀនចប់ ចង់ក្លាយជាអ្វី ? ខ្ញុំចង់ក្លាយជា អ្នកជំនួញ ពេលខ្ញុំរៀនចប់ ខ្ញុំចង់ក្លាយជា អ្នកជំនួញ អ្នកជំនួញ។ 5, ពេលអ្នករៀនចប់ ចង់ក្លាយជាអ្វី ? ខ្ញុំចង់ក្លាយជា អ្នកចម្រៀង ពេលខ្ញុំរៀនចប់ ខ្ញុំចង់ក្លាយជា អ្នកចម្រៀង អ្នកចម្រៀង។

ល្បែងជួយខ្ញុំផាត់ពណ៍
សកម្មភាព ៖ ល្បែងជួយខ្ញុំផាត់ពណ៌ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ខ្មៅដៃពណ៌ និងសន្លឹកកិច្ចការ (លោកគ្រូ និងអ្នកគ្រូធ្វើសន្លឹកកិច្ចការដោយខ្លួនឯង ឬ ស្រង់ចេញរូបភាពពីទីនេះក៏បានដែរ។) ការរៀបចំ ៖ ចែកសន្លឹកកិច្ចការ និងខ្មៅដៃពណ៌ សេក្ដីណែនាំ៖ ប្រាប់ក្មេងៗថា ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងជួយខ្ញុំផាត់ពណ៌ជាមួយកូនៗទាំងអស់គ្នា។ លោកគ្រូ /អ្នកគ្រូសួរសំណួរទៅកាន់ក្មេងៗដូចជា៖ តើកូនៗស្គាល់ពណ៌របស់ឥន្ធធនូដែរឬទេ? – ចាស/បាទ ស្គាល់/មិនស្គាល់ តើឥន្ធធនូមានបុ៉ន្មានពណ៌? មានពណ៍អ្វីខ្លះ? – មាន៧ពណ៌ដូចជា […]

ល្បែងតើអ្នកណាខកខានតម្រង់ជួរ?
សកម្មភាព ៖ ល្បែងតើអ្នកណាខកខានតម្រង់ជួរ? ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមបំណិនទំនាក់ទំនង (បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញ)។ គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។អំណត់ ព្យាយាម ស្វាហាប់ រហ័សរហួន បម្រុងប្រយ័ត្ន និងសប្បាយរីករាយ។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(សិក្សាសង្គម) ប្រាប់បានពីឈ្មោះមនុស្សជុំវិញ និងអាសយដ្ឋានរបស់ខ្លួនឱ្យជួយនៅពេលមានបញ្ហារាប់ឈ្មោះមនុស្សជុំវិញខ្លួនឱ្យជួយនៅពេលដែលខ្លួនមានបញ្ហា។មានទម្លាប់ជួយការងារស្រាលៗទៅតាមកម្លាំង។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ គ្មាន ការរៀបចំ ៖ រកកន្លែងងាយស្រួលតម្រង់ជួរ សេក្ដីណែនាំ៖ ប្រាប់ក្មេងៗថា ថ្ងៃនេះលោកគ្រូ/អ្នកគ្រូនឹងលេងល្បែងតើនរណាខកខានតម្រង់ជួរ? សួរក្មេងៗពីសំណួរមួយចំនួនដូចជា៖ តើកូនៗស្គាល់មិត្តរួមថ្នាក់ដែរឬទេ? (ដូចជា ឈ្មោះ មុខមាត់ ជាដើម…។) តើថ្ងៃនេះនរណាគេខ្លះអវត្តមាន? – ចាស/បាទ ….. តើកូនៗធ្លាប់ធ្វើការងារជាក្រុមដែរឬទេ? – ចាស/បាទ […]

ល្បែងពិពណ៌នា
សកម្មភាព ៖ ល្បែងពិពណ៌នា ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (អំពីរាងកាយផ្ទាល់ខ្លួន)ភាសាខ្មែរការសន្ទនា (សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។អំណត់ ព្យាយាម ស្វាហាប់ រហ័សរហួន និងសប្បាយរីករាយ។ធ្វើចលនាម្រាមដៃដោយទប់ លំនឹងតាមទម្រង់ផ្សេងៗនៃ សកម្មភាពណាមួយ។ (វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះអំពីរាងកាយរបស់មនុស្សឱ្យបាន ។បង្ហាញពីមុខងាររាងកាយមនុស្ស ភ្នែកសម្រាប់មើល ត្រចៀកសម្រាប់ស្តាប់ មាត់សម្រាប់ញុំា ឬ និយាយ។ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពផ្នែកផ្សេងៗនៃរាងកាយ។(ភាសាខ្មែរ) ប្រាប់បានពីព័ត៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបប្រទះតាមលំដាប់លំដោយនៃសាច់រឿង។រៀបរាប់ពីព័ត៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយសាច់រឿងទៅមិត្តភក្តិ ឬ មនុស្សធំ។ សួសំណួរ និងទទួលបានព័ត៌មានត្រឡប់ពីអ្នកដ៏ទៃ។សប្បាយរីករាយក្នុងការសន្ទនាតាមការណែនាំ។ឥរិយាបទសមរម្យ រង់ចាំវេននិយាយ និងចូលរួមក្នុងការសន្ទនា។ កម្រិតសិក្សា […]

បទចម្រៀង ខូអាឡា
1. ក្រញាំធំ ត្រចៀកធំ និងច្រមុះធំ ក្រញាំធំ ត្រចៀកធំ និងច្រមុះធំ ក្រញាំធំ ត្រចៀកធំ និងច្រមុះធំ ខ្ញុំជាសត្វ ខូអាឡាពណ៌ប្រផេះ។ 2. ដឹកកូនរបស់ខ្ញុំក្នុងកាបូប ដឹកកូនរបស់ខ្ញុំក្នុងកាបូប ដឹកកូនរបស់ខ្ញុំក្នុងកាបូប ខ្ញុំចាស់ហើយពណ៌ប្រផេះ។ 3. ខ្ញុំចូលចិត្តឡើងដើម ប្រេងខ្យល់ ខ្ញុំចូលចិត្តឡើងដើម ប្រេងខ្យល់ ខ្ញុំចូលចិត្តឡើងដើម ប្រេងខ្យល់ ខ្ញុំចូលចិត្តញុាំស្លឹកវា។ 4. គេង ១៨ ម៉ោងក្នុងមួយថ្ងៃ គេង ១៨ ម៉ោងក្នុងមួយថ្ងៃ គេង ១៨ ម៉ោងក្នុងមួយថ្ងៃ នឹងភ្ញាក់នៅ ពេលយប់។