ធនធានទាំងអស់

ផាត់ពណ៌ឥរិយាបថកុមារគំរូ (៣មុខ)

ពួកយើងទាំងអស់ខុសគ្នា

សកម្មភាព ៖ ពួកយើងទាំងអស់ខុសគ្នា  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (អំពីរាងកាយផ្ទាល់ខ្លួន) សិក្សាសង្គម បំណិនទំនាក់ទំនង (ការពេញចិត្តចំពោះលក្ខណៈផ្សេងគ្នារបស់បុគ្គល) គោលបំណង         (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះអំពីរាងកាយរបស់មនុស្សឱ្យបាន ៦ផ្នែក។ (សិក្សាសង្គម) លេងជាមួយកុមារដទែទៀតដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ រូបរាង ពិការ                  អ្នកមាន អ្នកក្រ… សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉តើអ្នកពូកែអី?  ៉ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសគូររួប (ប្រើសន្លឹកកិច្ចការនេះក៍បាន), ខ្មៅដៃពណ៌  ការរៀបចំ ៖ ការរៀបចំកុមារជាក្រុមខាងក្រៅ និងក្រុមខាងក្នុង។ សេចក្ដីណែនាំ៖  សួរក្មេងៗថា៖តើមានក្មេងណាមានរូបរាងដូចគ្នាដែរឬទេ?ពួកគេអាចកត់សម្គាល់ថាគ្រប់គ្នាមើលទៅខុសគ្នា ទោះបីជាក្មេងៗខ្លះស្រដៀងគ្នាក៏ដោយ។  បង្កើតសំណួរទាក់ទងនឹងរាងកាយមនុស្ស៖តើកូនៗណាខ្លះដែលមានភ្នែកមួយគូរ […]

ល្បែងហុចបាល់បន្តគ្នា

សកម្មភាព៖ ល្បែងហុចបាល់បន្តគ្នា ចិត្តចលភាពបំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមការយល់ដឹងពីតម្លៃមនុស្ស (កម្លាំង និងការយល់ដឹង និងចរិកលក្ខណៈមនុស្ស)ភាសាខ្មែរការយល់ដឹងពីភាសាដទៃ (ការយល់ដឹងការប្រើភាសាខុសគ្នាសម្រាប់ប្រាស្រ័យទាក់ទងគ្នាក្រៅពីភាសាផ្ទាល់ខ្លួន)ការសន្ទនា (សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) គោលបំណង ៖ (ចិត្តចលភាព) បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (សិក្សាសង្គម) ប្រាប់បានពីរការគោរពចាស់ទុំ។(ភាសាខ្មែរ) ប្រាប់បាននៅឈ្មោះភាសាផ្សេងៗគ្នាដែលគេកំពុងនិយាយក្រៅពីភាសាកំណើតរបស់ខ្លួន។ ប្រាប់បានពណ៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយនៃសាច់រឿង។ សួរសំណួរ និងទទួលព័ត៌មានត្រលប់មកវិញ។សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉ រយៈពេល ៖ ១០ ទៅ១៥ នាទី  ឧបករណ៍ ៖ បាល់២-៣គ្រាប់(បាល់១សម្រាប់ក្មេង១០នាក់)  បទចម្រៀង និងបាសសម្រាប់ចាក់បទចម្រៀង ។ ការរៀបចំ ៖ រៀបចំសំណួរជាភាសាខ្មែរពន្យល់សិនបន្ទាប់មកប្រើជាភាសាអង់គ្លេស។ ១.សួស្ដី តើអ្នកសុខសប្បាយដែរឬទេ?បាទ ខ្ញុំសុខសប្បាយទេ។ ២.សួស្ដី! តើអ្នកឈ្មោះអ្វីដែរ?  បាទ ខ្ញុំឈ្មោះ….៣.ជម្រាបលា! ជួបគ្នាពេលក្រោយ!    ជម្រាបលា! ជួបគ្នាពេលក្រោយ!  (រីករាយដែលបានស្គាល់អ្នក ប្រសិនបើមាន)ភាសាសួស្ដីគ្នាជាភាសាអង់គ្លេសQuestions […]

ល្បែងបន្ទាត់ទំនាក់ទំនង (មានជាភាសាអង់គ្លេស)

សកម្មភាព ៖ ល្បែងបន្ទាត់ទំនាក់ទំនងចិត្តចលភាព បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ សិក្សាសង្គម ការយល់ដឹងពីតម្លៃមនុស្ស (កម្លាំង និងការយល់ដឹង និងចរិកលក្ខណៈមនុស្ស) ភាសាខ្មែរ ការយល់ដឹងពីភាសាដទៃ(ការយល់ដឹងការប្រើភាសាខុសគ្នាសម្រាប់ប្រាស្រ័យទាក់ទងគ្នាក្រៅពីភាសាផ្ទាល់ខ្លួន)ការសន្ទនា(សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) គោលបំណង ៖ (ចិត្តចលភាព) បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (សិក្សាសង្គម) ប្រាប់បានពីរការគោរពចាស់ទុំ។(ភាសាខ្មែរ) ប្រាប់បាននៅឈ្មោះភាសាផ្សេងៗគ្នាដែលគេកំពុងនិយាយក្រៅពីភាសាកំណើតរបស់ខ្លួន។ ប្រាប់បានពណ៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយនៃសាច់រឿង។ សួរសំណួរ និងទទួលព័ត៌មានត្រលប់មកវិញ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉ រយៈពេល ៖ ១៥ នាទី ឧបករណ៍ ៖ បាស ចម្រៀង និងពាក្យដែលត្រូវនិយាយ។ ការរៀបចំ ៖ រៀបចំសំណួរ ៤សំណួរ មានជាភាសាអង់គ្លេស និងភាសាខ្មែរ។ សេចក្ដីណែនាំ៖ និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងបន្ទាត់ទំនាក់ទំនងជាមួយកូនៗទាំងអស់គ្នា។ តែកូនៗត្រូវឈរជាជួរឱ្យដូចបន្ទាត់(ត្រូវជួយបែងចែកក្មេងៗឱ្យឈរជាជួរដូចបន្ទាត់)។ ១ជួរ ឬ ១ក្រុម […]

ល្បែងសួរស្ដីគ្នា (មានជាភាសាអង់គ្លេស)

សកម្មភាព ៖ ល្បែងសួរស្ដីគ្នា (មានជាភាសាអង់គ្លេស)សិក្សាសង្គម ការយល់ដឹងពីតម្លៃមនុស្ស (កម្លាំង និងការយល់ដឹង និងចរិកលក្ខណៈមនុស្ស)ភាសាខ្មែរ ការយល់ដឹងពីភាសាដ៏ទៃ(ការយល់ដឹងការប្រើភាសាខុសគ្នាសម្រាប់ប្រាស្រ័យទាក់ទងគ្នាក្រៅពីភាសាផ្ទាល់ខ្លួន)ការសន្ទនា(សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) គោលបំណង ៖ (សិក្សាសង្គម) ប្រាប់បានពីរការគោរពចាស់ទុំ។(ភាសាខ្មែរ) ប្រាប់បាននៅឈ្មោះភាសាផ្សេងៗគ្នាដែលគេកំពុងនិយាយក្រៅពីភាសាកំណើតរបស់ខ្លួន។ ប្រាប់បានពណ៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយនៃសាច់រឿង។ សួរសំណួរ និងទទួលព័ត៌មានត្រលប់មកវិញ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉ រយៈពេល ៖ ១៥ នាទី ឧបករណ៍ ៖ បាស ចម្រៀង និងពាក្យដែលត្រូវនិយាយ។ ការរៀបចំ ៖ រៀបចំសំណួរ ៤សំណួរ១.សួស្ដី តើអ្នកសុខសប្បាយដែរឬទេ?  បាទ ខ្ញុំសុខសប្បាយទេ។ ២.សួស្ដី! តើអ្នកឈ្មោះអ្វីដែរ?  បាទ ខ្ញុំឈ្មោះ….៣.ជម្រាបលា! ជួបគ្នាពេលក្រោយ!    ជម្រាបលា! ជួបគ្នាពេលក្រោយ!  (រីករាយដែលបានស្គាល់អ្នក ប្រសិនបើមាន) Questions in […]

បទចម្រៀង តើអ្នកពូកែអ្វី?

បទចម្រៀង តើអ្នកពូកែខាងអ្វី? 1. តើអ្នកអាចផាត់ពណ៍បានទេ? តើអ្នកអាចគូររូបបានទេ? តើអ្នកអាចអានបានទេ? តើអ្នកអាចសរសេរបានទេ? តើអ្នកអាចរាំបានទេ? តើអ្នកអាចបង្វិលខ្លួនបានទេ? ប្រាប់បានទេ អ្នកពូកែខាងអ្វី? 2. តើអ្នកអាចរាប់ ឬបូកលេខបានទេ? តើអ្នកអាចច្រៀងបានទេ? តើអ្នកលេងហ្គីតាបានទេ? តើអ្នកអាចសម្ដែងដូចជាតារាភាពយន្តបានទេ? តើអ្នកអាចទាត់បាល់បានទេ? ប្រាប់បានទេ អ្នកពូកែខាងអ្វី?

បទចម្រៀង សូមជំរាបសួរ

បទចម្រៀង សូមជំរាបសួរ / Greeting Song 1. តុកតឹកៗ! ខ្ញុំមកដោយដើរ យើងកាន់ដៃ សូមជំរាបសួរ តើអ្នកសុខសប្បាយ 2. បិចប៉ោចៗ! យើងនិយាយគ្នារួចហើយ យើងកាន់ដៃ សូមជំរាបលា ហើយជួបគ្នាថ្ងៃស្អែក។ * វាងាយស្រួលច្រៀង បើយើងរកដៃគូរជាមុន។ នៅពេលដែលសិស្សអាចស្វែងរកដៃគូរ ដោយខ្លួនឯង, ពេលច្រៀងថា “តុកតឹកៗ!” សិស្សអាចស្វែងរកដៃគូរដោយខ្លួនឯងបាន។ ពេលច្រៀងជាលើកទីពីរ, ពួកគេអាចផ្លាស់ប្តូរដៃគូរគ្របពេល។