< ត្រឡប់ទៅធនធានទាំងអស់

ល្បែងសួរស្ដីគ្នា (មានជាភាសាអង់គ្លេស)


10-20 នាទី
មិនកំណត់ចំនួន
៥ឆ្នាំ លើស
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • សិក្សាសង្គម សិក្សាសង្គម
 • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ល្បែងសួរស្ដីគ្នា (មានជាភាសាអង់គ្លេស)
សិក្សាសង្គម
ការយល់ដឹងពីតម្លៃមនុស្ស (កម្លាំង និងការយល់ដឹង និងចរិកលក្ខណៈមនុស្ស)
ភាសាខ្មែរ

ការយល់ដឹងពីភាសាដ៏ទៃ(ការយល់ដឹងការប្រើភាសាខុសគ្នាសម្រាប់ប្រាស្រ័យទាក់ទងគ្នាក្រៅពីភាសាផ្ទាល់ខ្លួន)
ការសន្ទនា(សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា)

គោលបំណង
(សិក្សាសង្គម) ប្រាប់បានពីរការគោរពចាស់ទុំ។
(ភាសាខ្មែរ) ប្រាប់បាននៅឈ្មោះភាសាផ្សេងៗគ្នាដែលគេកំពុងនិយាយក្រៅពីភាសាកំណើតរបស់ខ្លួន។

ប្រាប់បានពណ៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយនៃសាច់
រឿង។ សួរសំណួរ និងទទួលព័ត៌មានត្រលប់មកវិញ។

សៀវភៅ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉

រយៈពេល ១៥ នាទី

ឧបករណ៍ បាស ចម្រៀង និងពាក្យដែលត្រូវនិយាយ។

ការរៀបចំ រៀបចំសំណួរ ៤សំណួរ
១.សួស្ដី តើអ្នកសុខសប្បាយដែរឬទេ?
  បាទ ខ្ញុំសុខសប្បាយទេ។

២.សួស្ដី! តើអ្នកឈ្មោះអ្វីដែរ?
  បាទ ខ្ញុំឈ្មោះ….
៣.ជម្រាបលា! ជួបគ្នាពេលក្រោយ!
    ជម្រាបលា! ជួបគ្នាពេលក្រោយ! 

(រីករាយដែលបានស្គាល់អ្នក ប្រសិនបើមាន)


Questions in English

1.Hello! How are you?
I am fine. Thank you ។

2.Hello! What is your name?
  I am …….
3. Goodbye! See you soon!
  Goodbye! See you soon! 

Nice to meet you.

សេចក្ដីណែនាំ៖ 

 1. និយាយថា៖ អ្នកគ្រូនឹងនិទានរឿងយក្សចម្លែក   ៉ឱ្យកូនៗទាំងអស់គ្នាស្តាប់។
 2. បន្ទាប់មក៖ អ្នកគ្រូនឹងនាំកូនលេងល្បែងសួរស្ដីគ្នា ដែលដកស្រង់ចេញពីរឿង  ៉យក្សចម្លែក ៉។
 3. ជ្រើសរើសរូប ៣ទំព័រ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉ ដែលមានទំព័រ ១៣ ១៦ និង១៨។ 
 4. យកទំព័រ ១៣ ១៦ និង១៨មកបង្ហាញក្មេងៗ។
 5. ឱ្យក្មេងសួរ អ្នកគ្រូជាអ្នកឆ្លើយតប ដើម្បីបង្រៀនក្មេងៗក្នុងមេរៀននោះ។
  ១.សួស្ដី តើអ្នកសុខសប្បាយដែរឬទេ?
  បាទ ខ្ញុំសុខសប្បាយទេ។

២.សួស្ដី! តើអ្នកឈ្មោះអ្វីដែរ?
  បាទ ខ្ញុំឈ្មោះ….
៣.ជម្រាបលា! ជួបគ្នាពេលក្រោយ!
  ជម្រាបលា! ជួបគ្នាពេលក្រោយ! 

(រីករាយដែលបានស្គាល់អ្នក ប្រសិនបើមាន)

 1. អាចសួរក្មេងទាក់ទងទៅនឹងល្បះទាំងនោះដោយលើកឧទាហរណ៍. តើអ្នកនឹងនិយាយបែបណា នៅពេលដែលអ្នកបានជួបមិត្តភក្តិ ឬ លោកគ្រូអ្នកគ្រូរបស់អ្នក? ។
 2. ឱ្យក្មេងៗឆ្លើយជាភាសាខ្មែរសិន បន្ទាប់មកនិយាយជាភាសាអង់គ្លេសនិងសុំឱ្យក្មេងៗនិយាយតាមអ្នកជា
  ភាសាអង់គ្លេស។

១.Hello! How are you?
I am fine. Thank you.

២.Hello! What is your name?
  I am …….
៣.Goodbye! See you soon!
  Goodbye! See you soon! 

Nice to meet you.

 1.  ឱ្យក្មេងៗនិយាយប្រយោគទាំងនោះទៅក្មេងផ្សេងទៀត។

ការប្រែប្រួល៖ 

ប្រសិនបើក្មេងត្រូវការជំនួយពីអ្នក គឺអ្នកត្រូវតែប្រាប់ពួកគេឱ្យច្បាស់ ជៀសវាងពួកគេនិយាយមិនត្រូវទៅកាន់
ក្មេងដទៃទៀត។ សកម្មភាពនេះអាចលេងជាមួយប្រយោគផ្សេងទៀតដែលក្មេងៗបានរៀនពីសាលាមកក៏បាន
ដែរ។