< ត្រឡប់ទៅធនធានទាំងអស់

រឿង យក្សចម្លែក​ (Jack the Giant)

សៀវភៅធំ (Kamishibai – KB)– ស្រួលមើលរូបភាពនីមួយៗ– មានផ្នែករូបភាព (front) និងផ្នែកអក្សរ (back) សៀវភៅឌីជីថល (PDF-D)– ស្រួលមើលតាមទូរស័ព្វ ទូរស័ព្វបន្ទះ និងកំព្យូទ័រ សៀវភៅដែលអាចបោះពុម្ពបាន (PDF-B)– ទំហំA4– ខ្មៅស សៀវភៅដែលអាចបោះពុម្ពបាន (PDF-C)– ទំហំA4– ពណ៌ ភាពយន្តគំនូរជីវចល (AM)– មានសំឡេងអានរឿង

បទចម្រៀង ខូអាឡា

1. ក្រញាំធំ ត្រចៀកធំ និងច្រមុះធំ ក្រញាំធំ ត្រចៀកធំ និងច្រមុះធំ ក្រញាំធំ ត្រចៀកធំ និងច្រមុះធំ ខ្ញុំជាសត្វ ខូអាឡាពណ៌ប្រផេះ។ 2. ដឹកកូនរបស់ខ្ញុំក្នុងកាបូប ដឹកកូនរបស់ខ្ញុំក្នុងកាបូប ដឹកកូនរបស់ខ្ញុំក្នុងកាបូប ខ្ញុំចាស់ហើយពណ៌ប្រផេះ។ 3. ខ្ញុំចូលចិត្តឡើងដើម ប្រេងខ្យល់ ខ្ញុំចូលចិត្តឡើងដើម ប្រេងខ្យល់ ខ្ញុំចូលចិត្តឡើងដើម ប្រេងខ្យល់ ខ្ញុំចូលចិត្តញុាំស្លឹកវា។ 4. គេង ១៨ ម៉ោងក្នុងមួយថ្ងៃ គេង ១៨ ម៉ោងក្នុងមួយថ្ងៃ គេង ១៨ ម៉ោងក្នុងមួយថ្ងៃ នឹងភ្ញាក់នៅ ពេលយប់។

បាយម៉ាន

ពួកយើងទាំងអស់ខុសគ្នា

សកម្មភាព ៖ ពួកយើងទាំងអស់ខុសគ្នា  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (អំពីរាងកាយផ្ទាល់ខ្លួន) សិក្សាសង្គម បំណិនទំនាក់ទំនង (ការពេញចិត្តចំពោះលក្ខណៈផ្សេងគ្នារបស់បុគ្គល) គោលបំណង         (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះអំពីរាងកាយរបស់មនុស្សឱ្យបាន ៦ផ្នែក។ (សិក្សាសង្គម) លេងជាមួយកុមារដទែទៀតដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ រូបរាង ពិការ                  អ្នកមាន អ្នកក្រ… សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉តើអ្នកពូកែអី?  ៉ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសគូររួប (ប្រើសន្លឹកកិច្ចការនេះក៍បាន), ខ្មៅដៃពណ៌  ការរៀបចំ ៖ ការរៀបចំកុមារជាក្រុមខាងក្រៅ និងក្រុមខាងក្នុង។ សេចក្ដីណែនាំ៖  សួរក្មេងៗថា៖តើមានក្មេងណាមានរូបរាងដូចគ្នាដែរឬទេ?ពួកគេអាចកត់សម្គាល់ថាគ្រប់គ្នាមើលទៅខុសគ្នា ទោះបីជាក្មេងៗខ្លះស្រដៀងគ្នាក៏ដោយ។  បង្កើតសំណួរទាក់ទងនឹងរាងកាយមនុស្ស៖តើកូនៗណាខ្លះដែលមានភ្នែកមួយគូរ […]

បត់ក្រដាសជាសត្វខូអាឡា

សកម្មភាព ៖ បត់ក្រដាសជាសត្វខូអាឡា វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)សិក្សាសង្កម គំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) បុរេគណិត រូបរាង និងលំហ (បញ្ញត្តិនៃរូបរាង និងលំហ) គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។(សិក្សាសង្កម) ប្រាប់បានពីរបៀបបត់ គូររូប ផាត់ពណ៌ដើម្បីបង្កើតបានជារូបភាពផ្សេងៗ។(បុរេគណិត)  ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដូចជារង្វង់ ការេ ចតុកោណកែង  និងត្រីកោណជាដើម។ សៀវភៅ ៖ ដកស្រង់ចេញពីសៀវភៅរឿង  ៉យក្សចម្លែក  ៉ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖  ក្រដាសការ៉េ (ចំនួនសិស្សក្នុងថ្នាក់ដែលក្នុងម្នាក់ត្រូវទទួលបាន២សន្លឹក)  ខ្មៅដៃពណ៌  ការរៀបចំ ៖ បត់ក្រដាសជាសត្វខូអាឡាឱ្យបានមួយជាមុនសិន ដើម្បីឱ្យប្រាកដថាអ្នកអាចធ្វើបាន។ សូមចុចទីនេះដើម្បីបោះពុម្ភសន្លឹកកិច្ចការ (មួយក្រុមមួយសន្លឹក)។ សេចក្ដីណែនាំ៖  ការប្រែប្រួល៖  ជំនួសឱ្យការបត់តែម្នាក់ឯង បោះពុម្ភសន្លឹកកិច្ចការ និងឱ្យពួកគេធ្វើការងារជាក្រុមតូចៗ និងគ្រាន់តែបង្ហាញពួកគេពីការបត់ខូអាឡាមួយដែលអ្នកបានបត់វារួចនោះបាន។​ ក្រោយមកឱ្យពួកគេបត់ដោយខ្លួនឯង។

របៀបគូរសត្វខូអាឡា

ប្រធានបទតាមខែ

សកម្មភាព ៖ របៀបគូរសត្វខូអាឡាវិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)សិក្សាសង្កម គំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។(សិក្សាសង្កម) ប្រាប់បានពីរបៀបគូររូប ផាត់ពណ៌ដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉។ រយៈពេល៖ ៣០ នាទី  ឧបករណ៍ ៖ សន្លឹកកិច្ចការ ខ្មៅដៃ ខ្មៅដៃពណ៌ ជ័រលុប យ៉ាងហោចណាស់ក៏ក្រដាសម្នាក់ ២សន្លឹក  ការរៀបចំ ៖ បោះពុម្ភសន្លឹកកិច្ចការ (មួយក្រុមមួយ) គូរបង្ហាញក្មេងៗផ្ទាល់លើក្តាខៀន។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងបង្រៀនកូនៗពីរបៀបគូរសត្វខូអាឡាដល់អ្នកទាំងអស់គ្នា។ ឱ្យក្មេងៗអង្គុយជាក្រុមតូចៗ។  បង្ហាញសន្លឹកកិច្ចការដល់ក្មេងៗ ប្រាប់ក្មេងៗថាកូនៗនឹងប្រើសន្លឹកកិច្ចការនេះដើម្បីគូរសត្វខូអាឡា។ បង្ហាញការធ្វើសកម្មភាពនៅលើក្តារ និងរបៀបធ្វើតាមជំហានដើម្បីគូររូបសត្វខូអាឡា។ និយាយអំពីអ្វីដែលអ្នកកំពុងធ្វើដាក់ឈ្មោះផ្នែកនៃខូអាឡានៅពេលអ្នកកំពុងគូរវា។  ចែកក្មេងៗនូវសន្លឹកកិច្ចការ ខ្មៅដៃ ខ្មៅដៃពណ៌ ជ័រលុប និងក្រដាសពីរដុំសម្រាប់កុមារម្នាក់ៗ។ សុំឱ្យកុមារគូររូបនឹងផាត់ពណ៌សត្វខូអាឡារបស់ពួកគេ។  លើកទឹកចិត្តក្មេងៗឱ្យជួយគ្នានៅក្នុងក្រុម និងផ្តល់យោបល់វិជ្ជមានអំពីគំនូររបស់គ្នាទៅវិញទៅមក។ អ្នកដែលបញ្ចប់បានលឿនៗអាចព្យាយាមគូរខូអាឡាដោយមិនមើលសន្លឹកកិច្ចការក៏បានដែរ។

ល្បែងតំរៀបនៅលើគំនូសក្នុងក្រដាស

សកម្មភាព ៖ ល្បែងតំរៀបនៅលើគំនូសក្នុងក្រដាស ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)បុរេគណិត រូបរាង និងលំហ (បញ្ញត្តិរូបរាង និងលំហ) ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។ប្រាប់ពីការដើរ ឬ លើសពីនេះទៅតាមទម្រង់នៃសកម្មភាពផ្សេងៗ។ (វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។ (សិក្សាសង្គម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញៗមានរាងធរណីមាត្ររាងរង្វង់ ការេ ត្រីកោណ មូលទ្រវែងចតុកោណកែង ចតុកោណស្មើ បេះដូង ផ្កាយ ។ ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉ រយៈពេល […]

និទានរឿងម្ដងទៀត

ប្រភេទសកម្មភាព
កម្មវិធីសិក្សា ,

សកម្មភាព ៖ និទានរឿងម្ដងទៀត ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង ងសម្របសម្រួលសាច់ដុំដៃនិងភ្នែកសាច់ដុំភ្នែក)បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)ភាសាខ្មែរ​ ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម) ការស្គាល់តូរអក្សរ (ការយល់ដឹងពេញចិត្តអំពីការអាន និងការប្រើប្រាស់ឯកសារសំណេរ ឬ ឯកសារផ្សេងៗ)។ គោលបំណង (ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។ប្រាប់ពីការដើរ ឬ លើសពីនេះទៅតាមទម្រង់នៃសកម្មភាពផ្សេងៗ។(ភាសាខ្មែរ​) ប្រាប់បានខ្លះពីដំណើររឿង តាមរយះរូបភាពដែលបានបង្ហាញ ឬ សួរសំណួរ។ប្រាប់ពីសកម្មភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំ។ប្រាប់ពីរបៀបបើកសៀវភៅរឿងនិទានពីស្តាំទៅឆ្វេងមិនរំលងទំព័រ និងអានតាមរូបភាព។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ រូបភាពសខ្មៅក្នុងសៀវភៅមួយ (មួយសន្លឹកម្នាក់)  ការរៀបចំ ៖​ បោះពុម្ភក្រដាសរូបភាពឱ្យក្មេងម្នាក់ ១សន្លឹកៗ។ តែប្រសិនបើមានក្មេងៗច្រើនពេកនោះ អ្នកត្រូវឱ្យក្មេង ២នាក់មានក្រដាសរូបភាពដូចគ្នា។ប៉ុន្តែឱ្យក្រដាសរូបភាពម្នាក់មួយសន្លឹកៗ។ សេចក្ដីណែនាំ៖ ចំណាំ ៖ សកម្មភាពនេះអាចលេងបានទាល់តែមានការអានសៀវភៅបានច្រើនដងតែប៉ុណ្ណោះ ប៉ុន្តែបើអត់ទេ អ្នកត្រូវមើលសេចក្ដីណែនាំមួយចំនួនដូចខាងក្រោម។ ចែកក្រដាសរូបភាពទំព័រសៀវភៅឱ្យទៅក្មេងៗម្នាក់ ១សន្លឹក […]

ខូអាឡាដីឥដ្ឋ 

សកម្មភាព ៖ ខូអាឡាដីឥដ្ឋ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្ត្ត ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) សិក្សាសង្កម​គំនូរ និងសកម្មភាពកសាង(ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះសត្វផ្សេងៗ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វការប្រៀបធៀបនៃសត្វ និងផលប្រយោជន៍។(សិក្សាសង្កម) ប្រាប់បានពីរបៀបសូនរូប គូររូប ផាត់ពណ៌ដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ រៀបចំបង្កើតដីឥដ្ឋ ឬមានស្រាប់ក៏បានឱ្យគ្រប់ចំនួនសិស្សនៅក្នុងថ្នាក់របស់អ្នក ដីឥដ្ឋដែលមាន៣ពណ៌ផ្សេងគ្នា  ក្រដាសសម្រាប់ក្មេងៗទាំងអស់ គ្រាប់សណ្ដែកខ្មៅតូចៗ សម្រាប់ធ្វើជាគ្រាប់ភ្នែក (ម្នាក់២គ្រាប់)  ការរៀបចំ ៖ ធ្វើដីឥដ្ឋដែលមាន ៣ពណ៌ ចែកដីឥដ្ឋជាដុំៗ និងឱ្យទៅពួកគេម្នាក់១ដុំ។ អនុវត្តធ្វើជាសត្វខូអាឡា។ ដីឥដ្ឋត្រូវនៅពីមុខអ្នកធ្វើសត្វខូអាឡាទាំងអស់ជាមុនសិន មុននឹងឱ្យពួកគេធ្វើដោយខ្លួនឯង។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងខូអាឡាដីឥដ្ឋជាមួយកូនៗ ទាំងអស់គ្នា។ សួរក្មេងៗ៖ តើកូនៗស្គាល់ខេទីដែលជាសត្វខូអាឡាដែរឬទេ? […]

ចង្វាក់រាងកាយ

សកម្មភាព ៖ ចង្វាក់រាងកាយ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ(អំពីរាងកាយផ្ទាល់ខ្លួន) សិក្សាសង្កម ម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសចលនា ការច្នៃប្រឌិត និងបទពិសោធតន្រ្តី) ។ បុរេគណិត​ បរិមាណ និងចំនួន​  (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) ។ គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះអំពីរាងកាយរបស់មនុស្សឱ្យបាន ៦ផ្នែក។ (សិក្សាសង្កម) ប្រាប់បានពីរបៀបទះដៃ។ (បុរេគណិត​) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ គ្មាន  ការរៀបចំ ៖ ជ្រើសឈ្មោះដែលងាយស្រួលទះដៃតាមចង្វាក់ភ្លេង ហើយឈ្មោះវែងល្អជាងឈ្មោះដែល មានតែមួយព្យាង្គៗ។ សេចក្ដីណែនាំ៖  និយាយថា៖ […]