< ត្រឡប់ទៅធនធានទាំងអស់

ល្បែងពេលសប្បាយ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • ចិត្តចលភាព ចិត្តចលភាព
 • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖ ល្បែងពេលសប្បាយ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។

សិក្សាសង្គម
ការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)
(សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន)

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។
ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការ
ធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។

សៀវភៅ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉។

រយៈពេល ៣០ នាទី 

ឧបករណ៍ ៖ តន្ត្រី«បទចម្រៀង ពេលសប្បាយ» ប្រសិនបើអ្នកត្រូវការ ។

ការរៀបចំ សម្រេចចិត្តថាតើអារម្មណ៍មួយណាដែលអ្នកចង់បង្រៀនបទចម្រៀងទៅក្មេងៗ។
បទចម្រៀង

ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ 

ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ 

ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ បង្ហាញខ្ញុំ 

ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ 

សេដក្ដីណែនាំ៖

 1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងពេលសប្បាយជាមួយកូនៗទាំងអស់គ្នា។
 2. អ្នកគ្រូត្រូវធ្វើទឹកមុខបង្ហាញក្មេងៗ ផ្គូផ្គងទៅនឹងអារម្មណ៍ដែលអ្នកចង់ឱ្យពួកគេសិក្សា។
 3. ឱ្យក្មេងៗធ្វើទឹកមុខបង្ហាញទឹកមុខណាមួយនៅពេលដែលពួកគេ សប្បាយរីករាយ ក្រៀមក្រំ ភ័យខ្លាច និងអារម្មណខ្លះដែលបានរៀន។

តើកូនៗមិនសប្បាយចិត្តមានទឹកមុខយ៉ាងដូចម្តេច? ឱ្យក្មេងបង្ហាញទឹកមុខ។

តើកូនៗសប្បាយចិត្តមានទឹកមុខយ៉ាងដូចម្តេច? ឱ្យក្មេងបង្ហាញទឹកមុខ។

 1. ច្រៀងឃ្លាដំបូង ក្នុងបទចម្រៀងខាងលើ ‹‹ពេលសប្បាយ ពេលរីករាយ សូមបង្ហាញខ្ញុំ›› បន្ទាប់មក
  ឱ្យក្មេងៗថាតាមអ្នក។ 
 2. ច្រៀងឃ្លាបន្ទាប់ និងឱ្យក្មេងៗថាតាមអ្នកដូចគ្នាដែរ។ ឱ្យពួកគេក្រោកឈរទាំងអស់គ្នា។
 3. ច្រៀងបទចម្រៀងពេញមួយបទ ជាមួយក្មេងៗ នឹងឱ្យពួកគេធ្វើទឹកមុខ សប្បាយចិត្ត ដូចអ្វីដែល
  ពួកគេបានច្រៀង និងលើកចិត្ត ឱ្យពួកគេច្រៀងខ្លាំងៗ ច្បាស់ៗ ប៉ុន្តែមិនមែនស្រែកនោះទេ។ 
 4. បន្ទាប់មក អ្នកត្រូវច្រៀងពីអារម្មណ៍ផ្សេងមួយទៀត។

ឧ. ‹‹ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ›› និងសុំឱ្យក្មេងៗច្រៀងនឹងធ្វើទឹកមុខបែបនោះបាន ហើយឱ្យក្មេងៗជ្រើសរើសអារម្មណ៍បន្ទាប់ផ្សេងទៀតបាន។ 

 1. ឱ្យក្មេងៗទាំងអស់ច្រៀងបទចម្រៀង ជាមួយនឹងអារម្មណ៍ទាំងអស់ដោយប្រើទឹកមុខរបស់ខ្លួន។ អ្នកអាចប្រើ បែងចែងសម្លេងដែលខុសគ្នា​។

ឧទាហរណ៍. ច្រៀងចម្រៀងយឺត បើអ្នកជ្រើសរើសអារម្មណ៍ក្រៀមក្រំ ឬ ប្រើសម្លេងញ័រប្រសិនបើ
ម្នាក់ភ័យខ្លាច។

 1. ពេលលេងចប់ហើយត្រូវច្រៀងថា ‹‹ពេលលេងចប់ហើយ អ្នកត្រូវអង្គុយ សូមបង្ហាញខ្ញុំ›› (ដើម្បីឱ្យពួកគេត្រៀមខ្លួន នឹងរៀនមេរៀនបន្ទាប់)។ 

ឧទាហរណ៍.បទចម្រៀង៖ 

ឧទាហរណ៍. សប្បាយ៖

ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ 

ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ 

ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ បង្ហាញខ្ញុំ 

ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ 

ឧទាហរណ៍. ក្រៀមក្រំ៖

ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ 

ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ 

ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ បង្ហាញខ្ញុំ 

ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ 

ឧទាហរណ៍. ខឹង

ពេលយើងខឹង នៅពេលយើងខឹង សូមបង្ហាញខ្ញុំ 

ពេលយើងខឹង នៅពេលយើងខឹង សូមបង្ហាញខ្ញុំ 

ពេលយើងខឹង នៅពេលយើងខឹង សូមបង្ហាញខ្ញុំ បង្ហាញខ្ញុំ

ពេលយើងខឹង នៅពេលយើងខឹង សូមបង្ហាញខ្ញុំ 

ឧទាហរណ៍. ភ្ញាក់ផ្អើល

ពេលភ្ញាក់ផ្អើល ពេលយើងភ្ញាក់ផ្អើល សូមបង្ហាញខ្ញុំ 

ពេលភ្ញាក់ផ្អើល ពេលយើងភ្ញាក់ផ្អើល សូមបង្ហាញខ្ញុំ 

ពេលភ្ញាក់ផ្អើល ពេលយើងភ្ញាក់ផ្អើល សូមបង្ហាញខ្ញុំ បង្ហាញខ្ញុំ 

ពេលភ្ញាក់ផ្អើល ពេលយើងភ្ញាក់ផ្អើល សូមបង្ហាញខ្ញុំ 

ឧទាហរណ៍. ភ័យខ្លាច

ពេលភ័យខ្លាច ពេលយើងភ័យខ្លាច សូមបង្ហាញខ្ញុំ 

ពេលភ័យខ្លាច ពេលយើងភ័យខ្លាច សូមបង្ហាញខ្ញុំ 

ពេលភ័យខ្លាច ពេលយើងភ័យខ្លាច សូមបង្ហាញខ្ញុំ បង្ហាញខ្ញុំ 

ពេលភ័យខ្លាច ពេលយើងភ័យខ្លាច សូមបង្ហាញខ្ញុំ 

ឧទាហរណ៍. រំភើប

ពេលរំភើប ពេលយើងរំភើប សូមបង្ហាញខ្ញុំ 

ពេលរំភើប ពេលយើងរំភើប សូមបង្ហាញខ្ញុំ 

ពេលរំភើប ពេលយើងរំភើប សូមបង្ហាញខ្ញុំ បង្ហាញខ្ញុំ 

ពេលរំភើប ពេលយើងរំភើប សូមបង្ហាញខ្ញុំ