< ត្រឡប់ទៅធនធានទាំងអស់

ចង្វាក់រាងកាយ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • ចិត្តចលភាព ចិត្តចលភាព
 • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
 • សិក្សាសង្គម សិក្សាសង្គម
 • បុរេគណិត បុរេគណិត

សកម្មភាព ៖ ចង្វាក់រាងកាយ

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
វិទ្យាសាស្រ្ត
ការរស់នៅប្រចាំថ្ងៃ(អំពីរាងកាយផ្ទាល់ខ្លួន)

សិក្សាសង្កម 
ម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសចលនា ការច្នៃប្រឌិត និងបទពិសោធតន្រ្តី) ។


បុរេគណិត​
បរិមាណ និងចំនួន​  (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) ។

គោលបំណង ៖

(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។

(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះអំពីរាងកាយរបស់មនុស្សឱ្យបាន ៦ផ្នែក។

(សិក្សាសង្កម) ប្រាប់បានពីរបៀបទះដៃ។

(បុរេគណិត​) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។

សៀវភៅ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉

រយៈពេល ៣០ នាទី

ឧបករណ៍ គ្មាន 

ការរៀបចំ ជ្រើសឈ្មោះដែលងាយស្រួលទះដៃតាមចង្វាក់ភ្លេង ហើយឈ្មោះវែងល្អជាងឈ្មោះដែល មានតែមួយព្យាង្គៗ។

សេចក្ដីណែនាំ៖ 

 1. និយាយថា៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងចង្វាក់រាងកាយជាមួយកូនៗទាំងអស់គ្នា។
 2. តើកូនៗស្គាល់ពាក្យ“ចង្វាក់” ដែរឬទេ?
 3. ពាក្យ “ចង្វាក់” មានដូចជា ចង្វាក់លឿន លឿន យឺត លឿន លឿន យឺត ។
 4. ឱ្យក្មេងៗក្រោកឈរទាំងអស់គ្នា។
 5. ទះដៃ ៣ដងបង្កើតជាចង្វាក់ដោយប្រើឈ្មោះ “រតនា” ពីព្រោះឈ្មោះរតនាមាន ៣ព្យាង្គ។ 

បន្ទាប់មកឱ្យក្មេងៗទះដៃតាមចង្វាក់ទាំងអស់គ្នា។

 1. សួរក្មេងៗថា៖ តើនៅលើរាងកាយរបស់កូនៗមានអ្វីខ្លះ?
  ក្មេងឆ្លើយ៖ មាន ភ្នែក ត្រចៀក ជង្គង់ ស្មា ក្បាលពោះ ត្រគៀក ….​។
 2. ចាប់ផ្តើមឱ្យក្មេងៗណាម្នាក់ជ្រើសរើសពាក្យរាងកាយរបស់មនុស្សដូចជាពាក្យ  ៉ជង្គង់  ៉។
 3. បន្ទាប់មកឱ្យក្មេងៗយកដៃទះ  ៉ជង្គង់  ៉បីដងហើយនិយាយថា រតនា។
  (ដោយសារឈ្មោះ រតនាមាន ៣ព្យាង្គ) បង្កើតជា“ចង្វាក់” ។
 4. នៅពេលដែលក្មេងៗបានយល់ពីរបៀបធ្វើវាហើយ ត្រូវប្តូរឈ្មោះតួអង្គផ្សេងដូចជា ខេទី យ៉េក មករា និងតួរអង្គផ្សេងទៀត ។ ហើយត្រូវយកដៃទះលើផ្នែកនៃរាងកាយកន្លែងផ្សេងៗទៀតបង្កើតជាចង្វាក់
  តាមចំនួនព្យាង្គឈ្មោះដូចខាងលើ។
  ឧទាហរណ៍៖ យកដៃទះលើ ក្បាល ២ដង ហើយនិយាយថា ខេទី(ពីព្រោះ ខេទី មាន២ព្យាង្គ)។
 5. ប៉ុន្តែរបៀបមួយទៀតត្រូវយកដៃទះលើរាងកាយតាមចំនួនព្យាង្គឈ្មោះ ខេទី យ៉េក មករា និងតួរអង្គ
  ផ្សេងទៀត។ ឧទាហរណ៍៖ យកដៃទះលើ ក្បាលផង និងស្មាផង ហើយនិយាយថា ខេទី
  (ពីព្រោះខេទី មាន២ព្យាង្គ ត្រូវប្រើរាងកាយ២កន្លែងខុសគ្នា)។
 6. ជ្រើសរើសក្មេងម្នាក់ផ្សេងទៀតឡើងអនុវត្ត ហើយអ្នកនៅកន្លែងធ្វើតាម។

ការប្រែប្រួល៖