< ត្រឡប់ទៅធនធានទាំងអស់

ល្បែងពាក្យផ្ទុយ


7-10 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
 • ចិត្តចលភាព ចិត្តចលភាព
 • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ល្បែងពាក្យផ្ទុយ
ចិត្តចលភាព

បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បុរេគណិត
រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)។

គោលបំណង
(ចិត្តចលភាព)         ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(បុរេគណិត)         ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី រត់ និងដើរ លូន)។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់

សៀវភៅ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉។
រយៈពេល ១០ នាទី 

ឧបករណ៍ ពាក្យផ្ទុយទាំងអស់(អាចជាគុណនាម ឬ កិរិយាសព្ទ័)។

ការរៀបចំ រៀបចំពាក្យដែលត្រូវប្រើ ពន្យល់បណ្តើរ ឱ្យក្មេងៗធ្វើតាម។

សេចក្ដីណែនាំ៖ 

 1. និយាយថា៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងពាក្យផ្ទុយជាមួយកូនៗទាំងអស់គ្នា។
 2. លោកគ្រូ អ្នកគ្រូឱ្យក្មេងៗទាំងអស់ឈរនៅពីមុខគាត់។
 3. សួរសំណួរទៅកាន់ក្មេងៗ៖ តើពាក្យផ្ទុយនឹងពាក្យទាបគឺអ្វី?(ធ្វើកាយវិការទាក់ទងនឹងពាក្យ
  គុណនាមមានដូចជាពាក្យ ទាប និងខ្ពស់ លឿន និងយឺត លឺខ្លាំង និងស្ងាត់…ជាដើម។ 
 4. ល្បែងនេះមានពីសកម្មភាពពីរ សកម្មភាពស្រប និងសកម្មភាពផ្ទុយ។
 5. ក្មេងៗត្រូវនិយាយតាមនឹងធ្វើកាយរិការតាមលោកគ្រូ អ្នកគ្រូ ដើម្បីឱ្យស្គាល់ច្បាស់ពីសកម្មភាព។


សកម្មភាពប្រើពាក្យស្របតាមសកម្មភាព

 1. ឧទាហរណ៍. ពាក្យធំ លោកគ្រូ អ្នកគ្រូធ្វើលាតសន្ធឹងដៃឱ្យធំ ។
        ពាក្យតូច លោកគ្រូ អ្នកគ្រូបង្រួមដៃឱ្យតូច ។

សកម្មភាពប្រើពាក្យផ្ទុយ

 1. ឧទាហរណ៍. ពាក្យធំ លោកគ្រូ អ្នកគ្រូត្រូវលាតសន្ធឹងដៃឱ្យធំ ។ ប៉ុន្តែសម្រាប់ ក្មេងៗត្រូវធ្វើផ្ទុយ និយាយក៏ផ្ទុយ។ ក្មេងៗត្រូវ និយាយ តូច ហើយបង្រួមដៃឱ្យតូចផ្ទុយពីលោកគ្រូ អ្នកគ្រូ។
 2. បន្ទាប់ពីក្មេងៗស្គាល់ច្បាស់ពីសកម្មភាពនេះហើយ លោកគ្រូ អ្នកគ្រូអាចចាប់ផ្តើមលេងបាន។
 3. នៅពេលដែលក្មេងៗណាម្នាក់ធ្វើខុសនោះ ពួកគេនឹងត្រូវដកចេញពីការលេងល្បែងនេះ ។
 4. លោកគ្រូ អ្នកគ្រូបន្តការលេងល្បែងនេះរហូតដល់នៅសល់ក្មេងត្រឹមតែ ២ ឬ ៣ នាក់ ហើយពួក
  គេនឹងក្លាយជាអ្នកឈ្នះតែម្ដង។

ការប្រែប្រួល៖ លោកគ្រូ អ្នកគ្រូ អាចប្រើពាក្យផ្ទុយផ្សេងទៀតដែលអ្នកគិតថាល្អ។