ធនធានទាំងអស់

ល្បែងកាតពាក្យផ្ទុយគ្នា

សកម្មភាព ៖ ​ល្បែងស្វែងរកសកម្មភាពផ្ទុយគ្នា ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក៖  វិទ្យាសាស្រ្ត ៖ ប្រតិបត្តិដោយសុវត្តិភាព៖ ការយល់ដឹងពីការប្រតិបត្តិខ្លួន ដើម្បីសម្រាប់សុវត្ថិភាព៖ បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖  ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖  ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យាករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ៖  គោលបំណង ចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលែងល្បែងបានរឹងមាំល្អ។  វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ប្រាប់បានពីវត្ថុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ដូចជា៖ ភ្លើងអគ្គីសនី ថ្នាំសម្លាប់សត្វល្អិត ថ្នាំពេទ្យ ស្លាកសញ្ញាមីន ស្លាកសញ្ញាចរាចរណ៍ វត្ថុមុតស្រួច ទឹកពាង និងទឹកស្រះ។ បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។  ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីពាក្យ […]

បង្វិលផ្គូផ្គងចំនួន

ល្បែងពាក្យផ្ទុយ

សកម្មភាព ៖ ល្បែងពាក្យផ្ទុយចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បុរេគណិតរង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)។ គោលបំណង ៖(ចិត្តចលភាព)         ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(បុរេគណិត)         ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី រត់ និងដើរ លូន)។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ១០ នាទី  ឧបករណ៍ ៖ ពាក្យផ្ទុយទាំងអស់(អាចជាគុណនាម ឬ កិរិយាសព្ទ័)។ ការរៀបចំ ៖ រៀបចំពាក្យដែលត្រូវប្រើ ពន្យល់បណ្តើរ ឱ្យក្មេងៗធ្វើតាម។ សេចក្ដីណែនាំ៖  សកម្មភាពប្រើពាក្យស្របតាមសកម្មភាព សកម្មភាពប្រើពាក្យផ្ទុយ ការប្រែប្រួល៖ លោកគ្រូ អ្នកគ្រូ អាចប្រើពាក្យផ្ទុយផ្សេងទៀតដែលអ្នកគិតថាល្អ។

ល្បែងរង្វង់ពាក្យផ្ទុយ

សកម្មភាព ៖ ល្បែងរង្វង់ពាក្យផ្ទុយ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) គោលបំណង ៖(ចិត្តចលភាព)     ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (បុរេគណិត)         ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី រត់ និងដើរ លូន)។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ១០ នាទី  ឧបករណ៌ ៖ ពាក្យផ្ទុយដែលត្រូវប្រើ ក្រណាត់ឆ័ត្រយោងមានទំហំធំ ឬ ខ្សែ។ ការរៀបចំ ៖ រៀបចំពាក្យដែលត្រូវប្រើ ខ្សែ ឬ ក្រណាត់ឆ័ត្រយោងដែលមានទំហំធំតាមចំនួនសិស្ស […]