< ត្រឡប់ទៅធនធានទាំងអស់

ល្បែងរង្វង់ពាក្យផ្ទុយ


10-15 នាទី
2-20
៥ឆ្នាំ លើស
ខ្សែពួរ, ឆ័ត្រយោង, មិនត្រូវការសម្ភារ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • ភាសាខ្មែរ ភាសាខ្មែរ


សកម្មភាព ល្បែងរង្វង់ពាក្យផ្ទុយ

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។

បុរេគណិត
រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)

គោលបំណង

(ចិត្តចលភាព)         ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(បុរេគណិត)         ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី រត់ និងដើរ លូន)។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់

សៀវភៅ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉
រយៈពេល ១០ នាទី 

ឧបករណ៌ ពាក្យផ្ទុយដែលត្រូវប្រើ ក្រណាត់ឆ័ត្រយោងមានទំហំធំ ឬ ខ្សែ។

ការរៀបចំ រៀបចំពាក្យដែលត្រូវប្រើ ខ្សែ ឬ ក្រណាត់ឆ័ត្រយោងដែលមានទំហំធំតាម
ចំនួនសិស្ស ។
                           

សេចក្ដីណែនាំ៖ 

  1. និយាយថា៖ ថ្ងៃនេះអ្នកគ្រូ ឬ លោកគ្រូនឹងលេង ល្បែងរង្វង់ពាក្យផ្ទុយ ជាមួយកូនៗទាំងអស់គ្នា។
  2. ត្រូវចែកសិស្សជាក្រុម ពី១០ ទៅ ១៥ នាក់ក្នុងមួយក្រុម។
  3. បើកន្លែងមានទំហំតូច ក្មេងៗទាំងអស់អាចលេងម្តងមួយក្រុម។
  4. ឱ្យក្មេងៗឈរជារង្វង់ តម្រង់ខ្លួនឱ្យត្រង់ មានគម្លាតអាចលាតសន្ធឹងដៃបាន។

  5. ចាប់ផ្តើមលោកគ្រូ អ្នកគ្រូឈរនៅពីខាងមុខ ហើយនិយាយពាក្យខ្ពស់ ឬ ទាប វែង ឬ ខ្លី នឹងធ្វើ
    កាយវិការបង្ហាញផង។ 
  6. ឧទាហរណ៍៖និយាយពាក្យថា ខ្ពស់លើកដៃឡើងលើ ហើយឈរចង្អើតដោយចុងជើង។ ចំណែកពាក្យថា ទាបត្រូវអង្គុយចុះ។
  7. បន្ទាប់មកចាប់ផ្តើមលេង ឱ្យក្មេងៗចាប់ផ្តើមធ្វើកាយវិការតាមសកម្មភាពដែលបានបង្ហាញ។


    ចំណុចនេះគឺការប្រើខ្សែ ឬ ក្រណាត់ឆ័ត្រយោងសម្រាប់លេង
  8. ការលេងល្បែងនេះដោយប្រើខ្សែ ឬ ក្រណាត់ឆ័ត្រយោង។ ត្រូវឱ្យខ្សែ ឬ ក្រណាត់ឆ័ត្រយោងទៅ
    កាន់ក្មេងៗតាមក្រុម ពេលខ្លះអាចលេងជាក្រុមធំក៏បានតាមស្ថានភាពចំនួនក្មេងជាក់ស្តែង។
  9. ឱ្យក្មេងៗកាន់ខ្សែ ឬ ក្រណាត់ឆ័ត្រយោងលាតសន្ធឹងជារង្វង់ទៅតាមចំនួនរបស់ក្មេងៗ និងរង្វង់
    របស់ក្រណាត់ឆ័ត្រយោង។
  10. បន្ទាប់មកលោកគ្រូ អ្នកគ្រូឈរនៅពីខាងមុខ និយាយពាក្យខ្ពស់ ទាប វែង ឬ ខ្លីធ្វើកាយវិការបង្ហាញ។
    ឧទាហរណ៍៖និយាយពាក្យថា ខ្ពស់លើកខ្សែ ឬ ក្រណាត់ឆ័ត្រយោងឡើងលើ ហើយឈរចង្អើត
    ដោយចុងជើងឱ្យខ្ពស់។ ចំណែកពាក្យថា ទាបត្រូវអង្គុយចុះទម្លាក់ខ្សែ ឬ ក្រណាត់ឆ័ត្រយោងចុះ
    ដោយកាន់ឱ្យជាប់។

ការប្រែប្រួល៖ 

ប្រសិនបើ មានក្មេងណាម្នាក់ដែលធ្វើសកម្មភាពបានល្អ សុំឱ្យក្មេងនោះធ្វើជាអ្នកស្រែកពាក្យផ្ទុយម្ដង។