ធនធានទាំងអស់

ការបណ្តុះគ្រាប់សណ្ដែក

ហេតុអ្វីបានជាបាល់លោត?

សកម្មភាព ៖ ហេតុអ្វីបានជាបាល់លោត? ចិត្តចលភាព៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងការសម្របសម្រួល នៃចលានាសាច់ដុំធំ និងតូច។ វិទ្យាសាស្រ្ត៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយការសង្កេត។  បុរេគណិត៖ រង្វាស់រង្វាល់៖ បញ្ញបតិ្តស្ដីពីរង្វាស់រង្វាល់៖ បញ្ញតិ្តនៃរូបរាងនិងលំហ។  គោលបំណង ៖ ចិត្តចលភាព៖ ប្រាប់ពីរបៀបដើរ រត់ លូន លោត ចុះនិងឡើង បោះ តោង ឡើង គប់  បង្វិលខ្លួន រុញ និងច្រាន ទៅតាមគោលដៅបានចម្ងាយដែលបានកំណត់។ វិទ្យាសាស្រ្ត៖ ប្រាប់បានពីការពិសោធន៍និងស្វែងយល់ដោយប្រើសម្ភារផ្សេងៗក្នុងការលេង ដូចជា៖ លិច អណ្ដែត ជ្រាបទឹក មិនជ្រាបទឹក វត្ថុរលាយនិងមិនរលាយ ការលាយពណ៌បណ្ដុះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម…។  ​​បុរេគណិត៖ ប្រាប់បានពីបញ្ញត្តិ ខ្ពស់និងទាប វែងនិងខ្លី ធ្ងន់និងស្រាល ច្រើននិងតិច មាន និងមិនមាន និងពេញនិងកន្លះ។  ប្រាប់បានពីរូបរាងសាមញ្ញពីធរណីមាត្រដូចជា៖ រូបរាងការេ ត្រីកោណ រង្វង់ និងចតុកោកែងជាដើម…។  […]

ល្បែងការពិសោធន៍រំហួត

សកម្មភាព ៖ ល្បែងការពិសោធន៍រំហួត វិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ កែវចំនួនពីរ និងទឹកធម្មតា។ ការរៀបចំ ៖ ប្រមូលសម្ភារទាំងអស់។ សេចក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងការពិសោធន៍រំហួតជាមួយកូនទាំងអស់គ្នា។ បង្ហាញឧបករណ៍ពិសោធន៍ដល់ក្មេងៗមានដូចជាកែវចំនួនពីរ និងទឹកធម្មតា។ បន្ទាប់មកចាក់ទឹកចំនួនស្មើគ្នាចូលក្នុងកែវទាំងពីរ ។ ស្វែងរកកន្លែងដែលមានពន្លឺថ្ងៃសម្រាប់ដាក់កែវដែលមានទឹក។ ស្វែងរកកន្លែងមួយទៀតដាក់កែវនូវកន្លែងម្លប់។ ត្រូវមើលកែវទឹកទាំងពីររាល់ថ្ងៃ ដើម្បីដឹងថា៖ តើកែវទាំងពីរមានភាពខុសគ្នាដែរឬទេ? អ្នកគ្រូត្រូវពន្យល់ពីវិទ្យាសាស្រ្តនូវពីក្រោយទឹកក្នុងកែវដែលបានដាក់នៅកន្លែងម្លប់ និងកន្លែងមានថ្ងៃ។ តើមានការប្រែប្រួលយ៉ាងដូចម្តេចខ្លះ?។ ត្រូវពន្យល់ក្មេងៗបន្ទាប់ពីរអង្កេតរួច។

ល្បែងហេតុអ្វីមានភ្លៀងធ្លាក់

សកម្មភាព ៖ ល្បែងហេតុអ្វីមានភ្លៀងធ្លាក់?  វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កែវជ័រ ទឹកធម្មតា ទឹកដែលមានពណ៌ និងពពុះកោពុកមាត់  ការរៀបចំ ៖ ប្រមូលវត្ថុទាំងអស់ ចាក់លាយឱ្យក្មេងៗមើលផ្ទាល់។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងហេតុអ្វីមានភ្លៀងធ្លាក់?ជាមួយកូនៗទាំងអស់គ្នា។ បង្ហាញឧបករណ៍មួយចំនួនឱ្យក្មេងៗមើលមាន កែវជ័រ ទឹកធម្មតា ទឹកដែលមានពណ៌ និងពពុះកោរពុកមាត់ ឬ សំឡីក៏បានដែរ។ បន្ទាប់មកចាក់ទឹកចូលក្នុងដបបា្លស្ទិច ឬ កែវជរ័ឱ្យជិតពេញ។ រួចហើយបាញ់ពពុះកោរពុកមាត់ ឬ សំឡី ចូលទៅលើទឹកក្នុងកែវឱ្យពេញកែវ។ ចាក់ទឹកដែលមានពណ៌នៅលើកែវពពុះកោរពុកមាត់។ នៅទីបំផុតវានឹងធ្វើឱ្យទឹកពណ៌ខ្លាំងនោះស្រក់ចូលក្នុងទឹកខាងក្រោម។ […]

ល្បែងពិសោធន៍ការលូតលាស់

សកម្មភាព ៖ ល្បែងពិសោធន៍ការលូតលាស់  ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។វិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី (ត្រូវការច្រើនថ្ងៃរហូតដល់គ្រាប់ពូជចាប់ផ្ដើមចេញពន្លក និងច្រើនថ្ងៃដើម្បីលូតលាស់) ឧបករណ៍ ៖ ឧបករណ៍ពិសោធន៍មានដូចជា ធុង ឬដបប្លាសស្ទីក សម្រាប់ដាក់ដីទុកដាំ ដី គ្រាប់ពូជ (វាពិតជាល្អខ្លាំងណាស់សម្រាប់ការដាំគ្រាប់ពូជមួយនេះ) ទឹក  របស់ដែលអាចគ្របបានមិនឱ្យត្រូវថ្ងៃ ការរៀបចំ ៖ ប្រមូលសម្ភារ និងត្រូវរៀបចំរបស់របរឱ្យបានរួចរាល់ដើម្បីចែកទៅក្មេងៗ និងសួរសំណួរខ្លះ។ សេចក្ដីណែនាំ៖ តើកូនៗស្គាល់ឥន្ធធនូដែរឬទេ? បាទ/ចាស ស្គាល់។ តើកូនៗស្គាល់ព្រះអាទិត្យដែរឬទេ? បាទ/ចាស ស្គាល់។ និយាយថា ឥន្ទធនូកើតឡើងមកពីព្រះអាទិត្យ […]

ល្បែងពពុះសាប៊ូ

សកម្មភាព៖   ល្បែងពពុះសាប៊ូចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) (លក្ខណៈរូបធាតុ)    បុរេគណិត រូបរាង និងលំហ (បញ្ញត្តិរូបរាង និងលំហ) ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។ ប្រាប់ពីភាពខុសគ្នាវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញត្តិដូចជារឹង ទន់ ថ្លា។ (បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញៗមានរាងធរណីមាត្ររាងរង្វង់ ការេ ត្រីកោណ មូលទ្រវែងចតុកោណកែង ចតុកោណស្មើ បេះដូង ផ្កាយ ។ ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ […]

ល្បែងការពិសោធន៍ស៊ុត

សកម្មភាព ៖ ល្បែងការពិសោធន៍ស៊ុត វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) (អំពីរាងកាយផ្ទាល់ខ្លួន) (លក្ខណៈរូបធាតុ)    គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។ប្រាប់ឈ្មោះផ្នែកផ្សេងៗនៃរាងកាយរបស់មនុស្ស។ ប្រាប់ពីភាពខុសគ្នាវត្ថុធាតុដើមនៃសម្ភារៈដោយប្រើបញ្ញត្តិដូចជារឹង ទន់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉ រយៈពេល៖ ៣០ នាទី  ឧបករណ៍ ៖ ត្រូវរៀបចំឧបករណ៍មួយចំនួនដូចជា ស៊ុតមួយ២គ្រាប់ ថង់មួយចំនួនសម្ភារមួយចំនួនដែលអាចប្រើសម្រាប់ខ្ជប់ស៊ុតបាន (ជ្រើសរើសសម្ភាររឹង និងទន់ ដូចជា៖ ថង់ប្លាសស្ទីកថ្លា  ក្រដាស ក្រណាត់ ឬ អេប៉ុងទន់ ខ្មៅដៃពណ៌) មួកការពារសុវត្តិភាព  (ទៅតាមចិត្ត) និងសន្លឹកកិច្ចការ ការរៀបចំ ៖ អនុវត្តដំបូងដើម្បីធ្វើឱ្យប្រាកដថាការពិសោធន៍ធ្វើការជាមួយវត្ថុធាតុដើម ដែលអ្នកបានជ្រើសរើស។ បោះពុម្ភរូបភាពរបស់យ៉េកដែលមានពាក់មួកការពារសុវត្តិភាព (រឿង-យក្សចម្លែក) សេចក្ដីណែនាំ៖  និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងការពិសោធន៍ស៊ុត ជាមួយកូនៗទាំងអស់គ្នា។ បង្ហាញរូបភាពរបស់យ៉េកពាក់មួកសុវត្ថភាពទៅឱ្យក្មេងៗមើល។  សួរក្មេងៗថា៖ តើនៅលើក្បាលរបស់យ៉េកគឺពាក់អ្វី? គឺពាក់មួកសុវត្ថភាព។តើហេតុអ្វីបានជាកូនៗគិតថាគាត់ពាក់មួកសុវត្ថភាព? ពីព្រោះ យ៉េកជិះម៉ូតូពាក់មួកសុវត្ថភាពការពារក្បាល។  តើកូនៗគិតថានឹងមានអ្វីកើតឡើងប្រសិនបើខួរក្បាលមនុស្សម្នាក់ខូច? ប្រហែលជាមិនអាចនិយាយ ដើរ មើលថែរខ្លួនឯង និងធ្វើរឿងដែលសំខាន់ៗបានឡើយ។ សួរសំណួរ៖ តើមានអ្វីនៅក្នុងក្បាលរបស់ពួកយើង? មានខួរក្បាល។តើកូនៗគិតថាខួរក្បាលមានតួនាទីធ្វើអ្វីខ្លះ? […]