< ត្រឡប់ទៅធនធានទាំងអស់

ល្បែងការពិសោធន៍ស៊ុត


20-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
Kamishibai, egg
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត

សកម្មភាព ៖ ល្បែងការពិសោធន៍ស៊ុត
វិទ្យាសាស្ត្រ
ការរស់នៅប្រចាំងថ្ងៃ
(ការស្វែងយល់ដោយសង្កេត)​ (អំពីរាងកាយផ្ទាល់ខ្លួន) (លក្ខណៈរូបធាតុ)   

គោលបំណង ៖
(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។
ប្រាប់ឈ្មោះផ្នែកផ្សេងៗនៃរាងកាយរបស់មនុស្ស។
ប្រាប់ពីភាពខុសគ្នាវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញត្តិដូចជារឹង ទន់។

រយៈពេល៖ ៣០ នាទី 

ឧបករណ៍ ៖ ត្រូវរៀបចំឧបករណ៍មួយចំនួនដូចជា ស៊ុត២គ្រាប់ ថង់មួយចំនួនសម្ភារមួយចំនួន
ដែលអាចប្រើសម្រាប់ខ្ចប់ស៊ុតបាន (ជ្រើសរើសសម្ភាររឹង និងទន់ ដូចជា៖ ថង់ប្លាសស្ទីកថ្លា ក្រដាស ក្រណាត់ ឬ អេប៉ុងទន់ ដីខ្មៅពណ៌) មួកការពារសុវត្តិភាព(ទៅតាមចិត្ត) និងសន្លឹកកិច្ចការ

ការរៀបចំ  អនុវត្តដំបូងដើម្បីធ្វើឱ្យប្រាកដថាការពិសោធន៍ធ្វើការជាមួយវត្ថុធាតុដើម ដែលអ្នកបាន
ជ្រើសរើស។ បោះពុម្ភរូបភាពរបស់យ៉េកដែលមានពាក់មួកការពារសុវត្តិភាព (រឿង-យក្សចម្លែក)

សេចក្ដីណែនាំ៖ 

 1. និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងការពិសោធន៍ស៊ុត ជាមួយកូនៗទាំងអស់គ្នា។
 2. បង្ហាញរូបភាពរបស់យ៉េកពាក់មួកសុវត្ថភាពទៅឱ្យក្មេងៗមើល។ 
 3. សួរក្មេងៗថា៖ តើនៅលើក្បាលរបស់យ៉េកគឺពាក់អ្វី? គឺពាក់មួកសុវត្ថភាព។
  តើហេតុអ្វីបានជាកូនៗគិតថាគាត់ពាក់មួកសុវត្ថភាព? ពីព្រោះ យ៉េកជិះម៉ូតូពាក់មួក
  សុវត្ថភាពការពារក្បាល។ 
 4. តើកូនៗគិតថានឹងមានអ្វីកើតឡើងប្រសិនបើខួរក្បាលមនុស្សម្នាក់ខូច? ប្រហែលជាមិនអាចនិយាយ ដើរ មើលថែរខ្លួនឯង និងធ្វើរឿងដែលសំខាន់ៗបានឡើយ។
 5. សួរសំណួរ៖ តើមានអ្វីនៅក្នុងក្បាលរបស់ពួកយើង? មានខួរក្បាល។
  តើកូនៗគិតថាខួរក្បាលមានតួនាទីធ្វើអ្វីខ្លះ? អាចត្រួតត្រាអ្វីទាំងអស់។
 6. បន្ទាប់មកពន្យល់ពួកគេថា៖ ខួរក្បាលអាចត្រួតត្រាអ្វីទាំងអស់ដែលអ្នកធ្វើដូចជា៖ ចលនារបស់អ្នក
  អារម្មណ៍របស់អ្នក ការគិតរបស់អ្នក និងមានអ្វីផ្សេងទៀតជាច្រើនដែលទាក់ទងនឹងសារពាង្គកាយ
  របស់អ្នក។
 7. សួរក្មេងៗថា៖ តើមានសារៈសំខាន់អ្វីបានជាយ៉េកពាក់មួកសុវត្ថិភាព? មួកសុវត្ថិភាពអាចការពារ
  ក្បាលបាន។ វាអាចការពារការប៉ះទង្គិចពីវត្ថុរឹងមួយចំនួន ដូចជាពេលគ្រោះថ្នាក់ចរាចរណ៍ ដួល។
 8. បង្ហាញមួកសុវត្ថិភាព។ ចូរកូនៗប្រើអារម្មណ៍ចំពោះផ្នែកខាងក្រៅ និងខាងក្នុងរបស់មួកសុវត្ថិភាព។
  សួរក្មេងៗថា៖ នៅពេលកូនៗប៉ះមួកសុវត្ថិភាព តើវារឹង ឬ ក៏ទន់នៅផ្នែកខាងក្រៅ? បាទ/ចាស រឹង
  តើនៅផ្នែកខាងក្នុងមួកសុវត្ថិភាពវិញយ៉ាងណាដែរ? បាទ/ចាស ទន់
  ហេតុអ្វីបានជាវាមានសភាពរឹងនៅខាងក្រៅ ?  បាទ/ចាស សម្រាប់ការពារពេលគ្រោះថ្នាក់
  ហេតុអ្វីនៅខាងក្នុងមួកសុវត្ថភាពទន់?  បាទ/ចាស វាជាអេប៉ុងការពារក្បាល។
 9. បង្ហាញស៊ុតហើយនិយាយថា៖ស៊ុតប្រៀបដូចជាក្បាលរបស់យើងអញ្ចឹងដែរ។ ខាងក្នុងមានពណ៌លឿង
  និងពណ៌សប្រៀបដូចជាខួរក្បាលមនុស្សឯខាងក្រៅគឺជាសំបកប្រៀបដូចលលាក្បាលមនុស្សដែរ។
 10. បង្ហាញការពិសោធន៍ស៊ុតលើកទី១។ដាក់ស៊ុតមួយនៅក្នុងថង់ប្លាស្ទិចហើយលើកព្យួរប្រហែល កន្លះ
  ម៉ែត្រពីលើតុ។
 11. សួរកុមារពីអ្វីដែលពួកគេគិតថានឹងកើតឡើងនៅពេលអ្នកទម្លាក់ស៊ុត។ ហេតុអ្វី?
  ក្មេងអាចឆ្លើយ៖ បែក មិនបែក ។ពីព្រោះ សំបកស៊ុតរឹង សំបកស៊ុតទន់។
 1. ទម្លាក់ស៊ុតឱ្យក្មេងៗមើល។
 2. ពិភាក្សាម្តងទៀតនិយាយពីលទ្ធផលជាក់ស្តែង។តើកូនៗឃើញស៊ុតមានសភាពយ៉ាងណាដែរ?
 3. បង្ហាញការពិសោធន៍ស៊ុតលើកទី២ ។រុំស៊ុតមួយទៀតជាមួយក្រណាត់ រួចដាក់ស៊ុតរុំក្រណាត់នោះក្នុង
  ថង់ប្លាស្ទិចហើយលើកព្យួរប្រហែល កន្លះម៉ែត្រពីលើតុ។
 4. សួរកុមារពីអ្វីដែលពួកគេគិតថានឹងកើតឡើងនៅពេលអ្នកទម្លាក់ស៊ុតចុះ។ ហេតុអ្វី?
  ក្មេងអាចឆ្លើយ៖ បែក មិនបែក ។ពីព្រោះ សំបកស៊ុតរុំក្រណាត់រឹង សំបកស៊ុតទន់។
 1. ទម្លាក់ស៊ុតឱ្យក្មេងៗមើល។
 2. ពិភាក្សាម្តងទៀតនិយាយពីលទ្ធផលជាក់ស្តែង។ តើកូនៗឃើញស៊ុតមានសភាពយ៉ាងណាដែរ?
 3. ប្រសិនបើមានពេលគ្រប់គ្រាន់ឱ្យដីខ្មៅពណ៌ និងផាត់ពណ៌លើសន្លឹកកិច្ចការ