ធនធានទាំងអស់

ល្បែងការពិសោធន៍ស៊ុត

សកម្មភាព ៖ ល្បែងការពិសោធន៍ស៊ុត វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) (អំពីរាងកាយផ្ទាល់ខ្លួន) (លក្ខណៈរូបធាតុ)    គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។ប្រាប់ឈ្មោះផ្នែកផ្សេងៗនៃរាងកាយរបស់មនុស្ស។ ប្រាប់ពីភាពខុសគ្នាវត្ថុធាតុដើមនៃសម្ភារៈដោយប្រើបញ្ញត្តិដូចជារឹង ទន់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉ រយៈពេល៖ ៣០ នាទី  ឧបករណ៍ ៖ ត្រូវរៀបចំឧបករណ៍មួយចំនួនដូចជា ស៊ុតមួយ២គ្រាប់ ថង់មួយចំនួនសម្ភារមួយចំនួនដែលអាចប្រើសម្រាប់ខ្ជប់ស៊ុតបាន (ជ្រើសរើសសម្ភាររឹង និងទន់ ដូចជា៖ ថង់ប្លាសស្ទីកថ្លា  ក្រដាស ក្រណាត់ ឬ អេប៉ុងទន់ ខ្មៅដៃពណ៌) មួកការពារសុវត្តិភាព  (ទៅតាមចិត្ត) និងសន្លឹកកិច្ចការ ការរៀបចំ ៖ អនុវត្តដំបូងដើម្បីធ្វើឱ្យប្រាកដថាការពិសោធន៍ធ្វើការជាមួយវត្ថុធាតុដើម ដែលអ្នកបានជ្រើសរើស។ បោះពុម្ភរូបភាពរបស់យ៉េកដែលមានពាក់មួកការពារសុវត្តិភាព (រឿង-យក្សចម្លែក) សេចក្ដីណែនាំ៖  និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងការពិសោធន៍ស៊ុត ជាមួយកូនៗទាំងអស់គ្នា។ បង្ហាញរូបភាពរបស់យ៉េកពាក់មួកសុវត្ថភាពទៅឱ្យក្មេងៗមើល។  សួរក្មេងៗថា៖ តើនៅលើក្បាលរបស់យ៉េកគឺពាក់អ្វី? គឺពាក់មួកសុវត្ថភាព។តើហេតុអ្វីបានជាកូនៗគិតថាគាត់ពាក់មួកសុវត្ថភាព? ពីព្រោះ យ៉េកជិះម៉ូតូពាក់មួកសុវត្ថភាពការពារក្បាល។  តើកូនៗគិតថានឹងមានអ្វីកើតឡើងប្រសិនបើខួរក្បាលមនុស្សម្នាក់ខូច? ប្រហែលជាមិនអាចនិយាយ ដើរ មើលថែរខ្លួនឯង និងធ្វើរឿងដែលសំខាន់ៗបានឡើយ។ សួរសំណួរ៖ តើមានអ្វីនៅក្នុងក្បាលរបស់ពួកយើង? មានខួរក្បាល។តើកូនៗគិតថាខួរក្បាលមានតួនាទីធ្វើអ្វីខ្លះ? […]

ល្បែងរាប់ចំនួននិងផាត់ពណ៌_១-៣១_b