ល្បែងនិទានសៀវភៅ
សកម្មភាព ៖ ល្បែង និទានសៀវភៅ ភាសាខ្មែរ ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ការទំនាក់ទំនងដោយប្រើពាក្យសម្តី ) គោលបំណង ៖ (ភាសាខ្មែរ) ប្រាប់បានពីចំណងជើងរឿង និងអត្ថន័យរឿងតាមរូបភាព។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង ៉សួស្តីឆ្នាំថ្មី ៉រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សៀវភៅរឿង ៉សួស្តីឆ្នាំថ្មី ៉ ការរៀបចំ ៖ អានសៀវភៅត្រៀមទុកមុន៣ទៅ៤ដងសិន ដើម្បីឱ្យបានស្គាល់សាច់រឿងនៅក្នុងសៀវភៅរឿងឱ្យបានច្បាស់ជាមុនសិន ។ សេចក្ដីណែនាំ ៖ បង្ហាញសៀវភៅ និងក្របសៀវភៅទៅកាន់ក្មេងៗក្នុងថ្នាក់ បង្ហាញក្របសៀវភៅ ពន្យល់ពីចំណងជើងសៀវភៅទៅកាន់ក្មេងៗ និយាយពីរបៀបនៃការថែទាំសៀវភៅ៖ ចាប់ផ្ដើមអានសៀវភៅដោយបង្ហាញរូបភាពឱ្យបានច្បាស់ៗ និងយឺតៗផងដែរ បង្ហាញពីរូបភាពម្ដងទៀត និងនិយាយពីពួកគេ ចាប់ផ្ដើមសួរសំណួរដែលអ្នកបានត្រៀមទុកទាំងនោះ ឧ. សំណួរដែលអ្នកត្រៀមសួរ តើមករា និងរតនាបានធ្វើអ្វីនៅក្នុងថ្ងៃចន្ទ? តើរ៉ូបរបស់រតនាមានពណ៌អ្វី? តើថ្ងៃទី២នៃថ្ងៃចូលឆ្នាំគេហៅថាថ្ងៃអ្វី? … […]