< ត្រឡប់ទៅធនធានទាំងអស់

ល្បែង ការរីករាលដាលរបស់មេរោគ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
សាប៊ូ, ទឹក, ទឹកពណ៌, towel
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
 • ភាសាខ្មែរ ភាសាខ្មែរ


សកម្មភាព ៖ ល្បែងការរីករាលដាលរបស់មេរោគ

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។

វិទ្យាសាស្រ្ត
បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម)

ភាសាខ្មែរ
ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។

គោលបំណង

(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។

(វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត  ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។

(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។

សៀវភៅ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០នាទី

ឧបករណ៍ ៖  ម្សៅពណ៌ ឬ ទឹកពណ៌ ទឹកសម្រាប់លាងដៃ និងសាប៊ូដុំ សម្អាតសម្លៀកបំពាក់ កន្សែងស្ងួតស្អាត 

ការរៀបចំ ត្រូវត្រៀមសម្ភារឱ្យបានគ្រប់ និងរួចរាល់បានល្អ។ រៀបចំទឹកពណ៌ដាក់តាមធុងនីមួយៗ។ 

សេក្ដីណែនាំ៖ 

 1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងការរីករាលដាលរបស់មេរោគ ជាមួយកូនៗទាំងអស់គ្នា។
 2. ប្រាប់ក្មេងៗ៖មេរោគមាននៅគ្រប់ទីកន្លែងទាំងអស់ជាពិសេសជុំវិញខ្លួនយើង។
 3. បើយើងមានទម្លាប់មិនល្អមេរោគនឹងរីករាលដាលលឿនណាស់ ហើយនឹងចូលក្នុងខ្លួនយើងតាម
  រយៈការញុំាចំណីអាហារមិនលាងដៃ ចូលបង្គន់មិនលាងដៃ ក្អក កណ្តាស់មិនបានខ្ទប់  ហៀរសំ
  បោរជាដើមមិនបានជូតសម្អាត។
 4. បើលាងសម្អាតដៃបានស្អាតធ្វើឱ្យមេរោគមិនអាចរីករាលដាលបានឡើយ និងធ្វើឱ្យមនុស្សមិនអាច
  ឈឺផងដែរ។ កូនៗត្រូវមានទម្លាប់ល្អលាងសម្អាតដៃឱ្យបានស្អាត មុន និងក្រោយពេលញុំាអាហារ
  ក្រោយពេលចូលបន្ទប់ទឹក ក្អក កណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះឱ្យបានល្អ។
 5. ចែកថ្នាំពណ៌ឱ្យទៅកាន់ក្មេងៗទាំងអស់ 
 1. ចូលចែកក្មេងទៅជាពីរក្រុម ។
 2. បន្ទាប់មកឱ្យក្មេងៗទាំងអស់អនុវត្តផ្ទាល់ដោយលូកដៃទៅក្នុងទឹកពណ៌ដែលអ្នកចែកឱ្យនោះ ។
 3. បន្ទាប់មកទៀតត្រូវឱ្យក្មេងទាំងអស់ដែលបានដាក់ដៃចូលទៅក្នុងទឹកពណ៌នោះ ប៉ះរបស់ដែល
  នៅពីមុខពួកគេ ។
 4. ហើយពិភាក្សាគ្នា ថាមានអ្វីកើតឡើងខណៈពេលហ្នឹង?
  ដៃក្មេងៗនឹងប្រលាក់ ។
 5. ចែកក្រណាត់ ឬ កន្សែង សម្រាប់ជូតសម្អាតដៃ មានពីរប្រភេទ គឺកន្សែងស្អាត និងមិនស្អាត ។ 
 6. សួរក្មេងៗថាគួរតែប្រើកន្សែងស្អាត ឬ មិនស្អាតសម្រាប់ជូតដៃក្រោយពេលលាងដៃរួច។ 

ហេតុអ្វីចាំបាច់ជូតកន្សែងដែលស្អាត? ពីព្រោះធ្វើឱ្យប្រលាក់ដៃស្អាត។

ហេតុអ្វីមិនជូតកន្សែងដែលមិនស្អាត? ពីព្រោះធ្វើឱ្យប្រលាក់ដៃយើងដដែល។