< ត្រឡប់ទៅធនធានទាំងអស់

ល្បែងនិទានសៀវភៅ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
សៀវភៅរូបភាពធំ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ល្បែង និទានសៀវភៅ 

ភាសាខ្មែរ         

ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ការទំនាក់ទំនងដោយប្រើពាក្យសម្តី )

គោលបំណង
(ភាសាខ្មែរ) ប្រាប់បានពីចំណងជើងរឿង និងអត្ថន័យរឿងតាមរូបភាព។

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ 

សៀវភៅ ដកស្រង់ចេញពីរឿង  ៉សួស្តីឆ្នាំថ្មី  ៉
រយៈពេល ៣០ នាទី 

ឧបករណ៍ ៖  សៀវភៅរឿង  ៉សួស្តីឆ្នាំថ្មី  ៉  

ការរៀបចំ ៖  អានសៀវភៅត្រៀមទុកមុន៣ទៅ៤ដងសិន ដើម្បីឱ្យបានស្គាល់សាច់រឿងនៅក្នុងសៀវភៅរឿងឱ្យបានច្បាស់ជាមុនសិន ។

សេចក្ដីណែនាំ ៖ 

  1. បង្ហាញសៀវភៅ និងក្របសៀវភៅទៅកាន់ក្មេងៗក្នុងថ្នាក់ 
  2. បង្ហាញក្របសៀវភៅ 
  3. ពន្យល់ពីចំណងជើងសៀវភៅទៅកាន់ក្មេងៗ  
  4. និយាយពីរបៀបនៃការថែទាំសៀវភៅ៖ 
  5. ចាប់ផ្ដើមអានសៀវភៅដោយបង្ហាញរូបភាពឱ្យបានច្បាស់ៗ និងយឺតៗផងដែរ បង្ហាញពីរូបភាពម្ដងទៀត និងនិយាយពីពួកគេ 
  6. ចាប់ផ្ដើមសួរសំណួរដែលអ្នកបានត្រៀមទុកទាំងនោះ 
    ឧ. សំណួរដែលអ្នកត្រៀមសួរ 
  1. ឆ្លើយសំណួរខ្លះៗដែលក្មេងៗបានសួរសំណួរ