< ត្រឡប់ទៅធនធានទាំងអស់

ល្បែងអារម្មណ៍


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
សៀវភៅរូបភាពធំ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • សិក្សាសង្គម សិក្សាសង្គម
 • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ល្បែងអារម្មណ៍

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។

សិក្សាសង្គម
ការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)
(សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន)

ភាសាខ្មែរ
ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។

គោលបំណង

(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។
ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការ
ធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។

(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។

សៀវភៅ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍   សៀវភៅរឿង “បិសាចចម្លែកតូចៗ”។

ការរៀបចំ អានសៀវភៅរឿង  “បិសាចចម្លែកតូចៗ”ឱ្យបានស្ទាត់ ។


សេក្ដីណែនាំ៖ 

 1. ថ្ងៃនេះអ្នកគ្រូនឹងអានរឿង “បិសាចចម្លែកតូចៗ”ឱ្យកូនៗទាំងអស់គ្នាស្តាប់។
 2. ហើយយើងនឹងលេងល្បែងអារម្មណ៍ ដែលដកស្រង់ចេញពីរឿងនេះ។
 3. សួរក្មេងៗ៖ តើសាច់រឿងដំបូងទឹកមុខរបស់តួរអង្គ(មករា) យ៉ាងម៉េចដែរ? មករាបានយំ។

តើតួរអង្គដំបូងកំពុងបង្ហាញអារម្មណ៍មួយណា?  អារម្មណ៍ភ័យខ្លាច។ ។

 1. ឱ្យក្មេងៗទាំងអស់បង្ហាញអារម្មណ៍(យំ)តាមតួអង្គ(មករា)។
 2. និយាយពីពេលវេលានៅពេលដែលមករាបានបង្ហាញអារម្មណ៍នោះនៅក្នុងទំព័រទី ៣៖

តួរអង្គ(មករា)យល់សបិន្តឃើញរឿងអាក្រក់ណាស់នៅពេលយប់មានបិសាចចម្លែកតូចៗ រាប់ពាន់
រាប់លានក្បាល! ពួកវាចង់ធ្វើបាបមករា។ វាបានព្យាយាមចូលក្នុងមាត់ និងច្រមុះរបស់មករា។
ដូចនេះទើបតួរអង្គ(មករា)យំ ហើយមានអារម្មណ៍ភ័យខ្លាច។ 

 1. អានទំព៌រទី៦ឱ្យក្មេងៗស្តាប់ម្តងទៀត ៖ រតនានិយាយទាំងញញឹម៖ អូ៎… មែនហើយ! វាជាបិសាច។ គេហៅពួកវាថា “មេរោគ”។ ត្រូវហើយមករា ។ ពួកវាមានរូបរាងតូចៗ មិនអាចមើលវាឃើញដោយ
  ភ្នែកទទេបានឡើយ ហើយវាអាក្រក់ខ្លាំណាស់។ ពួកវារស់នៅគ្រប់ទីកន្លែង។ រតនានិយាយទាំងចាក់
  ក្រឡេក ប្អូន៖ នៅទីនេះ! នៅទីនោះៗ! នៅទីនេះៗ! នាងចាក់ ក្រឡេក មករា រហូតធ្វើឲ្យគាត់ស្រែក និងសើចខ្លាំងៗ។ ពន្យល់ថានេះជាចំណុចដែល តួរអង្គ(មករា)ត្រូវសើច។
 2. សួរក្មេងៗថា៖ តើនៅពេលណាដែលកូនៗបង្ហាញអារម្មណ៍ភ័យខ្លាច? (ជួបហេតុការណ៍មិនល្អ )
  ឱ្យក្មេងៗឆ្លើយ បង្ហាញអារម្មណ៍ឧទាហរណ៍៖ លាងដៃមិនស្អាត ប្រលាក់មេរោគ ដើរដួល រត់ដួល។

តើនៅពេលណាដែលកូនៗបង្ហាញអារម្មណ៍សើចសប្បាយ? (ជួបហេតុការល្អ)

ឱ្យក្មេងៗឆ្លើយ បង្ហាញអារម្មណ៍ឧទាហរណ៍៖ រៀនបានពិន្ទុខ្ពស់ លាងបានដៃស្អាត ។

បំរែបំរួល៖
តាមស្ថានភាពរបស់សាច់រឿងនីមួយៗ មានអារម្មណ៍ជាច្រើនដែលអាចលេងបាន។
ឧទាហរណ៍៖ យំ ស្រែក សើច ពេប ញញឹម …។