< ត្រឡប់ទៅធនធានទាំងអស់

ល្បែងអានសៀវភៅ


20-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
សៀវភៅរូបភាពធំ, Kamishibai, បោះពុម្ភ រឿង
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ល្បែងអានសៀវភៅ 

ភាសាខ្មែរ
ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)

ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ទំនាក់ទំនងដោយប្រើពាក្យសម្តី)

គោលបំណង ៖
(ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើរឿងតាមរយះរូបភាពដែលបានបង្ហាញ។
ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។
ប្រាប់ចំណងជើងរឿង និងអត្ថន័យតាមរូបភាព។ និទានរឿងតាមរូបភាពស្តាប់។

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ ៖ សៀវភៅ តើអ្នកពូកែអី?

ការរៀបចំ សូមអានសៀវភៅរឿងជាមុន ដើម្បីឱ្យដឹងពីខ្លឹមសារនៃសាច់រឿង។ សូមសរសេរ
សំណួរដែលអ្នកចង់សួរទៅកាន់ក្មេងៗ។

សេចក្ដីណែនាំ៖

 1. ថ្ងៃនេះអ្នកគ្រូនឹងអានសៀវភៅរឿង “តើអ្នកពូកែអី?”ឱ្យកូនៗស្តាប់ទាំងអស់គ្នា។
 2. បង្ហាញសៀវភៅរឿង “តើអ្នកពូកែអី?”ទៅកាន់ក្មេងៗទាំងអស់គ្នា។ 
 3. ឱ្យក្មេងៗនិយាយពាក្យថា ‹‹សៀវភៅ››។
 4. បង្ហាញពីរបៀបនៃការកាន់ និងថែទាំសៀវភៅ។ ឧទាហរណ៍៖ កុំបត់សៀវភៅទៅក្រោយ កុំហែក
  សន្លឹកសៀវភៅ ឬកុំគូរវាសផ្ដេសផ្ដាសលើសៀវភៅ (ការគូររូបលើសៀវភៅគឺសម្រាប់តែសៀវភៅ
  ផាត់ពណ៌ ឬ សៀវភៅគូររូបប៉ុណ្ណោះ)។
 5. បង្ហាញក្របសៀវភៅទៅកាន់ក្មេងៗ ហើយពន្យល់អំពីចំណងជើងរឿង ។
 6. ឱ្យក្មេងៗទាំងអស់ថាតាម ចំណងជើងរឿង “តើអ្នកពូកែអី?”។
 7. អានសៀវភៅរឿងចាប់ពីទំព័រដើមរហូតដល់ចប់យឺតៗ ដោយបង្ហាញរូបភាពក្នុងទំព័រនីមួយៗ។
 8. សួរក្មេងៗអំពីសំណួរដែលអ្នកបានត្រៀមទុក ។

ឧទាហរណ៍៖

 1. ចូរអនុញ្ញាតឱ្យក្មេងៗសួរសំណួរអំពីសាច់រឿង និងរូបភាព ហើយឆ្លើយសំណួររបស់ក្មេងៗ។

បម្រែបម្រួល៖ អ្នកអាចធ្វើតាមជំហានទាំងនេះសម្រាប់សៀវភៅដែលមានរូបភាព។