< ត្រឡប់ទៅធនធានទាំងអស់

ល្បែងនិទានរឿងសារឡើងវិញ

កម្មវិធីសិក្សា ,
ប្រភេទសកម្មភាព

15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ខ្មៅដៃពណ៌, បោះពុម្ភ សន្លឹកកិច្ចការ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ល្បែងនិទានរឿងសារឡើងវិញ
ចិត្តចលភាព

បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង ងសម្របសម្រួលសាច់ដុំដៃនិងភ្នែកសាច់ដុំភ្នែក)
បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)
ភាសាខ្មែរ​
ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម)

ការស្គាល់តូរអក្សរ (ការយល់ដឹងពេញចិត្តអំពីការអាន និងការប្រើប្រាស់ឯកសារសំណេរ ឬ ឯកសារផ្សេងៗ)។

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។
ប្រាប់ពីការដើរ ឬ លើសពីនេះទៅតាមទម្រង់នៃសកម្មភាពផ្សេងៗ។
(ភាសាខ្មែរ​) ប្រាប់បានខ្លះពីដំណើររឿង តាមរយះរូបភាពដែលបានបង្ហាញ ឬ សួរសំណួរ។
ប្រាប់ពីសកម្មភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំ។
ប្រាប់ពីរបៀបបើកសៀវភៅរឿងនិទានពីស្តាំទៅឆ្វេងមិនរំលងទំព័រ និងអានតាមរូបភាព។

សៀវភៅ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉

រយៈពេល ៣០ នាទី

ឧបករណ៍ រូបភាពសខ្មៅក្នុងសៀវភៅមួយ (មួយសន្លឹកម្នាក់) 

ការរៀបចំ ៖​ បោះពុម្ភក្រដាសរូបភាពឱ្យក្មេងម្នាក់ ១សន្លឹកៗ។ តែប្រសិនបើមានក្មេងៗច្រើនពេកនោះ 
អ្នកត្រូវឱ្យក្មេង ២នាក់មានក្រដាសរូបភាពដូចគ្នា។ប៉ុន្តែឱ្យក្រដាសរូបភាពម្នាក់មួយសន្លឹកៗ។

សេចក្ដីណែនាំ៖

ចំណាំ ៖ សកម្មភាពនេះអាចលេងបានទាល់តែមានការអានសៀវភៅបានច្រើនដងតែប៉ុណ្ណោះ ប៉ុន្តែ
បើអត់ទេ អ្នកត្រូវមើលសេចក្ដីណែនាំមួយចំនួនដូចខាងក្រោម។

  1. ចែកក្រដាសរូបភាពទំព័រសៀវភៅឱ្យទៅក្មេងៗម្នាក់ ១សន្លឹក ។
    (ឧទាហរណ៍សៀវភៅមាន១០ទំព័រ ប៉ុន្តែសិស្សមាន២០នាក់យើងអាចចែក២នាក់មួយទំពរ័ក៏បានដែរ)
  2. ឱ្យក្មេងៗមើលទៅរូបភាពក្នុងសៀវភៅ ដែលអ្នកអាននឹងកំពុងបង្ហាញ។
  3. ឱ្យក្មេងៗឆ្លើយ៖តើកូនណាមានរូបភាពទំព័រដើមគេ? សូមកូនៗបង្ហាញ។
    ចូរកូននិយាយពីអ្វីដែលមានក្នុងសៀវភៅនៃទំព័រដើមឱ្យមិត្តរួមថ្នាក់ស្តាប់?

ឱ្យក្មេងៗឈរនៅមុខក្មេងៗដ៏ទៃទៀត ដើម្បីបង្ហាញទំព័រសៀវភៅឱ្យមិត្តរួមថ្នាក់បានឃើញ។

  1. បន្តការអាន និងបង្ហាញទំព័រសៀវភៅទៀត។
  2. ហើយសួរក្មេងៗបន្តទៀតថា៖ តើកូនណាមានទំព័របន្ទាប់ដូចអ្នកគ្រូ? សូមកូនៗបង្ហាញ។

ឱ្យក្មេងៗដែលមានទំព័រដូចឈរនៅមុខក្មេងៗដ៏ទៃទៀត ដើម្បីបង្ហាញឱ្យអ្នករាល់គ្នាបានឃើញ។

  1. ឱ្យក្មេងៗឈរនៅពីមុសក្តាខៀនតាមលំដាប់លំដោយនៃទំព័រសៀវភៅដែលអ្នកបានបង្ហាញ។
  2.  រំលឹកប្រសិនបើពួកគេមិនចងចាំរឿង។
  3. អានសៀវភៅម្ដងទៀត។ នៅពេលដែលអ្នកបានទៅដល់រូបភាពរបស់ក្មេងណាម្នាក់ ក្មេងនោះគួរតែអង្គុយចុះម្ដង។
  4. នៅពេលដែលក្មេងៗទាំងអស់កំពុងអង្គុយ ឱ្យពួកគេផាត់ពណ៌រូបភាពនោះ ។

ការប្រែប្រួល៖ 

ប្រសិនបើអ្នកមិនបានអានសៀវភៅច្រើនដងនោះទេ គឺត្រូវធ្វើតាមការណែនាំខាងក្រោមនេះ ប្រសើជាងធ្វើតាមការណែនាំខាងលើ។ 

  1. ត្រឹមតែបោះពុម្ភសន្លឹករូបភាព ៤ ឬ ៥សន្លឹក ដោយមានរូបភាពច្បាស់ដូចនៅក្នុងរឿង ។
  2. ឱ្យសន្លឹករូបភាពទៅតាមក្រុមនីមួយទៅតាមលំដាប់លំដោយ។
    (ឧទាហរណ៍.ក្មេងទី១ ក្នុងចំណោមក្មេងទាំង ៦នឹងទទួលបានក្រដាសលេខរាងទី ១ហើយ
    ក្មេងបន្ទាប់ទៀតទទួលបានក្រដាសបន្ទាប់ទៀតដូចគ្នា) ​។
  3. ពិភាក្សាពីរូបភាព និងពីអ្វីដែលពួកគេបានបង្ហាញ ។
  4. អានរឿង។ នៅពេលអ្នកទៅដល់ផ្នែកមួយនៃសាច់រឿងជាមួយនឹងរូបភាពដែលក្មេងៗកំពុង
    កាន់ សូមឱ្យកុមារទាំងនោះក្រោកឈរ ហើយកាន់រូបភាពនៅពីមុខពួកគេដើម្បីឱ្យអ្នករាល់គ្នា
    បានឃើញ។
  5. ប្រសិនបើក្មេងៗចង់ស្ដាប់រឿងម្ដងទៀតនោះ អ្នកអាចអានវាម្ដងទៀតបាន នឹងឱ្យពួកគេទាំង
    អស់អង្គុយចុះនៅពេលដែលអ្នកកំពុងនិយាយពីរូបភាពរបស់ពួកគេ។

ប្រសិនបើក្មេងៗមិនចង់ស្ដាប់រឿងម្ដងទៀតទេនោះ ឱ្យក្មេងៗអង្គុយផាត់ពណ៌រូបភាពបាន
យ៉ាងសប្បាយ ។