< ត្រឡប់ទៅធនធានទាំងអស់

ល្បែងអានសៀវភៅ


20-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
សៀវភៅរូបភាពធំ, Kamishibai, បោះពុម្ភ រឿង
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ល្បែងអានសៀវភៅ
ភាសាខ្មែរ​
ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម)

ការស្គាល់តូរអក្សរ (ការយល់ដឹង ពេញចិត្តអំពីការអាន និងការប្រើប្រាស់ឯកសារសំណេរ ឬ ឯកសារផ្សេងៗ)។

គោលបំណង ៖
(ភាសាខ្មែរ​)
ប្រាប់បានខ្លះពីដំណើររឿង តាមរយះរូបភាពដែលបានបង្ហាញ ឬ សួរសំណួរ។
ប្រាប់ពីសកម្មភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំ។
ប្រាប់ពីរបៀបបើកសៀវភៅរឿងនិទានពីស្តាំទៅឆ្វេងមិនរំលងទំព័រ និងអានតាមរូបភាព។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ៖ សៀវភៅរឿង 

ការរៀបចំ  ត្រូវរៀបចំឱ្យរួចរាល់ ដូចជាសំណួរដែលត្រូវសួរក្មេងៗ និង 

ត្រូវអានសៀវភៅឱ្យបានច្រើនដង ដើម្បីឱ្យស្គាល់ច្បាស់ពីសាច់រឿង។

សេក្ដីណែនាំ៖

 1. បង្ហាញចំណងជើងសៀវភៅរឿង «តើអ្នកចង់ធ្វើការងារអ្វី?» ទៅកាន់ក្មេងៗ ។
 2. ប្រាប់ឱ្យក្មេងៗនិយាយតាមពាក្យ «សៀវភៅ»
 3. និយាយពីការថែទាំសៀវភៅឱ្យបានល្អ 
 4. ប្រឡេកមើលក្របសៀវភៅ 
 5. ពន្យល់ពីចំណងជើងសៀវភៅ 
 6. ចូរឱ្យក្មេងៗនិយាយតាមចំណងជើង 
 7. អានសៀវភៅយឺតៗ និងបង្ហាញរូបភាពមួយៗទៅកាន់ក្មេងៗ ។
 8. សួរសំណួរដែលបានអ្នករៀបចំទៅក្មេងៗ
 9. បើក្មេងៗមិនចាំអាចបង្ហាញរូបភាពម្តងទៀត និងនិយាយសង្ខេប។
 10. ឆ្លើយសំណួរដែលក្មេងៗសួរ។
 11. អានសៀវភៅម្ដងទៀត ដើម្បីរំលឹកសំណួរ និងយល់សាច់រឿងច្រើនជាងមុន។