< ត្រឡប់ទៅធនធានទាំងអស់

ល្បែងប៉ះសត្វខូអាឡា


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត

សកម្មភាព ៖ ល្បែងប៉ះសត្វខូអាឡា

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
វិទ្យាសាស្ត្រ
ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត)

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះសត្វផ្សេងៗ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វ
ការប្រៀបធៀបនៃសត្វ និងផលប្រយោជន៍។

សៀវភៅ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉

រយៈពេល ៣០ នាទី 

ឧបករណ៍ ៖ ក្រដាសពិណ៌នាពីរឿងពិតរបស់សត្វខូអាឡា

ការរៀបចំ ជ្រើសរើសកន្លែងចំនួន ៤កន្លែងដោយដាច់ឡែកពីគ្នានៅក្នុងថ្នាក់ ឬ នៅក្រៅក៏បានដែលអាច
ឱ្យក្មេងៗអាចលេងល្បែងបាន។ ដាក់ស្លាកនៅតាមតំបន់នីមួយៗដែលប្រើពាក្យពិពណ៌នាពីសត្វ
ខូអាឡា។ ឧទាហរណ៍. ប្រទេសអូស្ត្រាលី ថនិកសត្វ រាត្រីចរ និងដើមប្រេងខ្យល់ដូចដែលបាន
ដកស្រង់ពីក្រដាសពិពណ៌នាអំពីសត្វខូអាឡា។

សេចក្ដីណែនាំ

  1. និយាយថាថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងប៉ះសត្វខូអាឡាជាមួយកូនៗទាំងអស់គ្នា។
  2. ប៉ុន្តែកូនៗចាំស្តាប់ក្រដាសពិពណ៌នារឿងពិតរបស់សត្វខូអាឡា(ករណីចាំបាច់បើមិនអានក៏បានដែរ)។

 ក្រដាសពិណ៌នាពីរឿងពិតរបស់សត្វខូអាឡា

  1. ឱ្យក្មេងៗនិយាយតាមរឿងពិតសត្វខូអាឡាពាក្យ ប្រទេសអូស្ត្រាលី ថនិកសត្វ រាត្រីចរ ដើមប្រេងខ្យល់ ស្លឹកឈើ ដូចដែលបានដកស្រង់ពីក្រដាសពិពណ៌នាអំពីសត្វខូអាឡា(៥នាទី)។
  2.  បែងចែកក្មេងទៅជា ៤ក្រុម។
  3. បន្ទាប់មកឱ្យក្រុមនីមួយៗទៅតាមកន្លែងដែលបានរៀបចំគឺជាសត្វខូអាឡា។
  4. ប្រាប់ក្មេងថាសត្វឆ្កែព្រៃគឺជាសត្រូវស៊ូពូជរបស់សត្វខូអាឡា​ និងកាចសាហាវណាស់។​ សត្វខូអាឡា
    ខ្លាចសត្វឆ្កែព្រៃខ្លាំងណាស់។ ពួកគេគួរតែព្យាយាមកុំឱ្យសត្វឆ្កែព្រៃចាប់បាន ។
  5. បន្ទាប់មកជ្រើសរើសក្មេងណាម្នាក់ឱ្យដើរតួធ្វើជាសត្វឆ្កែព្រៃត្រូវឈរនៅចំកណ្ដាល និងស្រែកខ្លាំងៗ
    ក្រដាសពិពណ៌នារឿងពិតរបស់សត្វខូអាឡា ឧទាហរណ៍. ពាក្យ ប្រទេសអូស្ត្រាលី ថនិកសត្វ រាត្រីចរ ដើមប្រេងខ្យល់ ស្លឹកឈើ ។ 
  6. សត្វខូអាឡាទាំងអស់ត្រូវរត់យ៉ាងលឿនទៅរកកន្លែងដែលសត្វឆ្កែព្រៃបានស្រែក។ ពេលដែលពួកគេរត់នោះ សត្វឆ្កែព្រៃត្រូវព្យាយាមចាប់ពួកសត្វខូអាឡាទាំងនោះ។
  7.  បើសិនចាប់បាននោះគេនឹងក្លាយខ្លួនទៅជាសត្វឆ្កែព្រៃដែរ ហើយបន្ទាប់មក គេអាចដេញចាប់ក្មេងៗដែលជាសត្វខូអាឡាផ្សេងៗទៀតបាន។
  8.  នៅពេលដែលក្មេងៗដែលជាសត្វខូអាឡាបានរត់ចូលតាមកន្លែងបានត្រឹមត្រូវហើយនោះក្មេងដែលទើបតែក្លាយជាសត្វឆ្កែព្រៃនោះ គួរតែស្រែករឿងពិតសត្វខូអាឡាបន្តទៀត ហើយសត្វខូអាឡាត្រូវរត់ទៅ

រកន្លែងដែលគេស្រែកនោះ ប៉ុន្តែម្ដងនេះរាងពិបាកជាងមុនបន្តិច ព្រោះមានសត្វឆ្កែព្រៃច្រើនជាងមុន

ដែលត្រូវដេញចាប់ពួកគេ។

  1. ល្បែងនេះនឹងត្រូវបានបញ្ចប់ នៅពេលដែលសត្វខូអាឡានៅសល់តែ២ ឬ ៣នាក់តែប៉ុណ្ណោះ។ ពួកគេគឺជាអ្នកដែលនៅរស់។

ការប្រែប្រួល៖ 

អ្នកអាចលេងល្បែងនេះជាមួយនឹងប្រភេទសត្វដែលជាសត្រូវស៊ូពូជនឹងគ្នាបាន