< ត្រឡប់ទៅធនធានទាំងអស់

ពួកយើងទាំងអស់ខុសគ្នា


20-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ខ្មៅដៃ, ខ្មៅដៃពណ៌, បោះពុម្ភ សន្លឹកកិច្ចការ, ក្រដាសគូររូប
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • ចិត្តចលភាព ចិត្តចលភាព
 • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
 • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖ ពួកយើងទាំងអស់ខុសគ្នា 

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
វិទ្យាសាស្រ្ត
ការរស់នៅប្រចាំថ្ងៃ (អំពីរាងកាយផ្ទាល់ខ្លួន)

សិក្សាសង្គម

បំណិនទំនាក់ទំនង (ការពេញចិត្តចំពោះលក្ខណៈផ្សេងគ្នារបស់បុគ្គល)

គោលបំណង        
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។

(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះអំពីរាងកាយរបស់មនុស្សឱ្យបាន ៦ផ្នែក។

(សិក្សាសង្គម) លេងជាមួយកុមារដទែទៀតដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ រូបរាង ពិការ 

                អ្នកមាន អ្នកក្រ…

សៀវភៅ ដកស្រង់ចេញពីរឿង  ៉តើអ្នកពូកែអី?  ៉

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ ៖ ក្រដាសគូររួប (ប្រើសន្លឹកកិច្ចការនេះក៍បាន), ខ្មៅដៃពណ៌ 

ការរៀបចំ ការរៀបចំកុមារជាក្រុមខាងក្រៅ និងក្រុមខាងក្នុង។


សេចក្ដីណែនាំ៖ 

 1. សួរក្មេងៗថា៖តើមានក្មេងណាមានរូបរាងដូចគ្នាដែរឬទេ?
  ពួកគេអាចកត់សម្គាល់ថាគ្រប់គ្នាមើលទៅខុសគ្នា ទោះបីជាក្មេងៗខ្លះស្រដៀងគ្នាក៏ដោយ។ 
 2. បង្កើតសំណួរទាក់ទងនឹងរាងកាយមនុស្ស៖
  តើកូនៗណាខ្លះដែលមានភ្នែកមួយគូរ ឬពីរសូមលើកដៃ?
  (មាត់ ច្រមុះ សក់ ត្រចៀក ក្បាល ដៃមួយពីរ ជើងពីរ)
  ឱ្យក្មេងៗលើកដៃទាំងអស់គ្នា ប្រសិនបើពួកគេមានភ្នែកមួយគូរ។
 3. និយាយថា៖  កូនៗទាំងអស់គ្នានិយាយថាគ្មាននរណាម្នាក់មានរូបរាងដូចគ្នានោះទេ។
  ចុះហេតុអ្វីបានជាមនុស្សគ្រប់គ្នាមានភ្នែកពីរ ត្រចៀកពីរដូចគ្នា?
  អញ្ចឹងមានតែអ្នកទាំងអស់គ្នាមើលទៅដូចគ្នាឬ?។
  ចាស/បាទ មិនដូចគ្នាទេ។
 4. និយាយថា “អ្នកមានភ្នែកពីរគឺដូចជាអ្នកគ្រូដែរ (ដាក់ឈ្មោះក្មេងណាម្នាក់ទៀតក៏បាន)។ ដូច្នេះហេតុអ្វីបានជាអ្នកខុសគ្នាពីអ្នកគ្រូ?“ ធ្វើបែបនេះម្តងទៀតសម្រាប់កុមារនិងផ្នែករាងកាយពីរបីផ្សេងទៀត។
 5. សួរក្មេងៗ៖ តើកូនណាជាក្មេងស្រីសូមលើកដៃ? ឱ្យក្មេងលើកដៃ ប្រសិនបើជាក្មេងស្រី។
  ឬក្មេងប្រុស មានសក់វែងពាក់វ៉ែនតា និងលក្ខណៈផ្សេងទៀតដែលពួកគេទាំងអស់មិនមានដូចគ្នា។
 6. សួរក្មេងៗ៖ តើកូនៗជ្រើសរើសលេងជាមួយនរណាម្នាក់ដោយសារតែពួកគេមានសក់វែង ឬសក់ខ្លី?

បាទ/ចាស មិនមែនដោយសារបែបហ្នឹងទេ។

តើកូនៗគិតបែបហ្នឹងត្រឹមត្រូវដែរឬទេ? បាទ/ចាស មិនត្រឹមត្រូវទេ។

 1. សួរក្មេងៗ៖ តើកូនៗគួរជ្រើសរើសលេងជាមួយនរណាម្នាក់ដោយសារតែពួកគេមកពីប្រទេសផ្សេង

មែនដែរឬទេ? បាទ/ចាស មិនមែនទេ។

តើយុត្តិធម៌ដែរឬទេ? បាទ/ចាស មិនយុត្តិធម៌ទេ។

 1. ឱ្យក្មេងៗឈរជាពីរង្វង់ ក្រុមក្នុង និងក្រុមក្រៅ។
 2.  ក្រុមខាងក្នុងគួរតែបែរមុខទៅខាងក្រៅ ក្រុមខាងក្រៅគួរតែបែរមុនមកខាងក្នុងវិញ។ ដូច្នេះក្មេងទាំងអស់នឹងអាចឈរទល់មុខគ្នា។ 
 1. ប្រាប់ពីសេចក្ដីណែនាំទាំងនេះ និងការណែនាំស្របទៅតាមសកម្មភាពនេះ៖ 

 “ខ្ញុំគឺដូចគ្នានឹងអ្នកដែរពីព្រោះខ្ញុំមានភ្នែកពីរដូចគ្នា…។

 “ខ្ញុំខុសពីអ្នកព្រោះខ្ញុំមានសក់ខ្លីជាងអ្នក…។ និយាយម្នាក់ម្តង

 1. បន្តសកម្មភាពរង្វង់ឱ្យយូរដូចដែលអ្នកចង់បាន តាមឧត្ដមគតិឱ្យកុមារនិយាយជាមួយកុមារយ៉ាង
  ហោចណាស់បីនាក់ផ្សេងទៀត។
 2. បន្ទាប់មកឱ្យក្រដាសគូររួប (ឬឱ្យសន្លឹកកិច្ចការក៏បាន) និងខ្មៅដៃពណ៌ផាត់។
 3. សុំឱ្យពួកគេគូរមនុស្សពីរនាក់ដែលមានលក្ខណៈពិសេសបីដូចគ្នា និងលក្ខណៈពិសេសបីផ្សេងទៀតដែលខុសពីគ្នា។