< ត្រឡប់ទៅធនធានទាំងអស់

ល្បែងរាប់លេខ


20-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
សៀវភៅរូបភាពធំ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
 • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
 • បុរេគណិត បុរេគណិត

សកម្មភាព ល្បែងរាប់លេខ
វិទ្យាសាស្រ្ត  
ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) (អំពីរាង្គកាយផ្ទាល់ខ្លួន)
បុរេគណិត​
បរិមាណ និងចំនួន​  (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ)      
គោលបំណង

(វិទ្យាសាស្រ្ត) ប្រាប់បានពីរឈ្មោះសត្វ ឬលើសពីនេះ។

  ប្រាប់ឈ្មោះផ្សេងៗ នៃរាងកាយរបស់មនុស្ស។
(បុរេគណិត​) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់

សៀវភៅ ដកស្រង់ចេញពីសៀវភៅរឿង  ៉យក្សចម្លែក  ៉
រយៈពេល ៣០ នាទី 

ឧបករណ៍ ជ្រើសរើស ៣ ឬ ៤ទំព័រនៅក្នុងរឿង”យក្សចម្លែក” ក្រដាសសរសេរ ៣ ឬ
  ៤សន្លឹក និងប៊ិចតាមចំនួនក្រុម។

ការរៀបចំ រៀបចំ៣ ឬ ៤ទំព័រនៅក្នុងរឿងនឹងសរសេរសំណួរមួយចំនួននៅលើក្រដាសបន្ទាប់
  មកបិទវានៅខាងក្រោយទំព័រនៃសាច់រឿងនោះ។ (ប្រសិនបើអ្នកចងចាំសំណួរ និង
  ឆ្លើយចម្លើយ អ្នកមិនចាំបាច់សរសេរក៏បានដែរ)។

សំណួរមានដូចជា៖ 

១. តើមានផ្កាប៉ុន្មានទងនៅក្នុងរូបភាព? 

២. តើមានដៃប៉ុន្មានដែលអ្នកបានឃើញនៅក្នុងរូបភាពនេះ?
៣. តើមានផ្ទះប៉ុន្មាននៅក្នុងរូបភាពនេះ? 

៤. តើមានពពកប៉ុន្មានដុំនៅក្នុងរូបភាពនេះ?

៥. តើមានស្បែកជើងប៉ុន្មានគូរនៅក្នុងរូបភាព? 

៦. តើមានបង្អួចប៉ុន្មាននៅក្នុងរូបភាព?

៧. តើមានភ្នែកប៉ុន្មានគូរដែលប្អូនៗបានឃើញមាននៅក្នុងរូបភាពនេះ?

៨. តើមានក្មេងៗប៉ុន្មាននាក់នៅក្នុងរូបភាព? 


សេចក្ដីណែនាំ៖

 1. និយាយថា៖ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងរាប់លេខជាមួយកូនៗទាំងអស់គ្នា។
 2. តែកូនៗត្រូវស្តាប់រឿង  ៉យក្សចម្លែក  ៉ជាមួយអ្នកគ្រូសិន។
 3. ឱ្យក្មេងៗអង្គុយទល់មុខគ្នាជាក្រុមធំតែម្តង។
 4. បង្ហាញពួកគេពីទំព័រទី១នៃសៀវភៅ។ សួរ៣សំណួរដែលនៅក្នុងទំព័រនោះ។
  ឧទាហរណ៍. កូនៗ!!! តើមានផ្កាប៉ុន្មានទងនៅក្នុងរូបភាព?
  តើមានដៃប៉ុន្មានដែលអ្នកបានឃើញនៅក្នុងរូបភាពនេះ?
  តើមានផ្ទះប៉ុន្មាននៅក្នុងរូបភាពនេះ?
  កុមារជាអ្នកឆ្លើយ រាប់ចំនួននៅក្នុងរូបភាព។
 5. សូមឱ្យកុមារប្តូរវេនស្ម័គ្រចិត្តម្នាក់ម្តង ដើម្បីឡើងចង្អុលបង្ហាញឱ្យកុមារដ៏ទៃទៀតបានដឹង។
 6. ឱ្យកុមារទាំងអស់រាប់ចំនួនជាមួយអ្នក ហើយត្រូវប្រាកដថាកុមាររាប់ចំនួនបានត្រឹមត្រូវតាមរូបភាពនៃទំព័រ
  សាច់រឿង។
 7. សូមឱ្យកុមារប្តូរវេនស្ម័គ្រចិត្តម្នាក់ម្តង ដើម្បីឡើងចង្អុលបង្ហាញឱ្យកុមារដ៏ទៃទៀតបានដឹង។
 8. នៅពេលសួររួចហើយមួយទំព័រនោះអាចផ្លាស់ប្ដូរទៅទំព័រថ្មីបាន។
 9. ពេលរាប់ចំនួនរួចរាល់ហើយ សូមអានចម្លើយនីមួយៗនៅពីមុខក្មេងទាំងអស់តែម្ដង។

ការប្រែប្រួល៖ 

ប្រសិនមានបុគ្គលិកផ្សេងទៀតជួយ ចាំបាច់ត្រូវកែប្រែនិតិវិធីលេងល្បែងនេះតាមស្ថានភាពជាក់ស្តែងនេះ។
១.បែងចែកកុមារជាក្រុម ៥-១០នាក់។

២. ចែកទំព័រនីមួយៗទៅកាន់ក្រុមនីមួយៗ ផ្សេងៗពីគ្នា។ 

៣.សុំឱ្យបុគ្គលិកម្នាក់ៗបង្ហាញពីទំព័រដែលបានកំណត់ និងសួរសំណួរ៣សំណួរនៅក្នុងទំព័ររឿង។ 

៤.បុគ្គលិកម្នាក់ៗគួរតែស្នើសុំក្មេងៗនៅក្នុងក្រុមរបស់ពួកគេរាប់អ្វីដែលបានឃើញនៅលើទំព័ររឿងជាមួយ
គ្នា។ បន្ទាប់មកពួកគេគួរតែសរសេរចម្លើយនៅលើក្រដាស។ 

៥. បន្ទាប់ពីក្រុមទាំងអស់បានឆ្លើយសំណួររួចរាល់នោះគ្រូត្រូវផ្លាស់ប្ដូរទំព័រតាមក្រុមនីមួយៗ ដូច្នោះក្រុមនី
មួយៗអាចឆ្លើយសំណួរនៅទំព័រផ្សេងទៀតបាន។ 

៦. ធ្វើបែបនេះរហូតដល់ក្រុមនីមួយៗបានឆ្លើយសំណួរបាន៣ ឬ៤សំណួរ។

៧. ក្រុមទាំងអស់បានឆ្លើយរួចរាល់ គ្រូត្រូវប្រមូលក្រដាស និងទំព័ររឿងទាំងអស់មកវិញ និងគ្រូអានចម្លើយ
របស់ក្រុមនីមួយៗឱ្យលឺនៅក្នុងថ្នាក់។