ធនធានទាំងអស់

ល្បែងទស្សទាយសម្ភារធ្វើពីអ្វី?

ល្បែង ទស្សទាយសម្ភារធ្វើពីអ្វី? វិទ្យាសាស្ត្រ  (ការរស់នៅប្រចាំថ្ងៃ) ៖ ការស្វែងយល់ដោយសង្កេត  ភាសាខ្មែរ    (ការប្រើពាក្យតាមវេយ្យាករណ៍)៖ ការយល់ពីវេក្យស័ព្ទ ឃ្លា និងល្បះ  គោលបំណង ៖ វិទ្យាសាស្ត្រ ៖ ពិសោធន៍ និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងៗ ក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងជ្រាបទឹក វត្ថុរលាយ និងមិនរលាយ ការលាយពណ៌ បណ្ដះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម។  ភាសាខ្មែរ ៖ ប្រាប់បានពីពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន និងនិយាយជាឃ្លា ល្បះឱ្យបានច្បាស់ពីប្រធានបទអ្វីមួយដោយមិនចាកប្រធាន។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សម្ភារមួយចំនួនដែលធ្វើពីថ្ម ឈើ ជ័រប្លាសស្ទីកជាដើម…  កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់   ការរៀបចំ ៖ ដាក់សម្ភារទាំងនោះនៅក្នុងប្រអប់មួយ រៀបសម្ភារទាំងនោះឱ្យបានរួចរាល់  សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។) និយាយប្រាប់ក្មេងៗពីជនពិការភ្នែក ដែលអានសៀវភៅដោយប្រើសៀវភៅអក្សរស្ទាប។ បង្ហាញពីឧទាហរណ៍ដោយបិទភ្នែកជាមួយកន្សែង ឬក្រណាត់ ។ បង្ហាញក្មេងៗថាថ្ងៃនេះពួកយើងនឹងសម្ដែងធ្វើជាពិការភ្នែកដូចជាចិន្តាដែរ ។ […]

ល្បែងគ្រប់យ៉ាងអំពីសត្វខូអាឡា

សកម្មភាព ៖ ល្បែងគ្រប់យ៉ាងអំពីសត្វខូអាឡា វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) សិក្សាសង្គម ចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសការច្នៃប្រឌិត និងបទពិសោធតន្ត្រី) គោលបំណង ៖(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះសត្វផ្សេងៗ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វការប្រៀបធៀបនៃសត្វ និងផលប្រយោជន៍។ (សិក្សាសង្គម) ច្រៀងចំរៀង និងធ្វើកាយវិការតាមខ្លឹមផ្សារបទចម្រៀងបាន១បទឬលើសពីនេះ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖  -ក្រដាសពណ៌នាពីរឿងពិតរបស់សត្វខូអាឡា –បទចម្រៀងសត្វខូអាឡា ការរៀបចំ ៖  ផែនទីពិភពលោក បង្ហាញប្រទេសអូស្ត្តាលី បោះពុម្ភចេញរូបភាពសត្វខូអាឡាពិតប្រាកដ  និងបង្ហាញផ្នែកខ្លះនៃរាង្គកាយ។ សេចក្ដីណែនាំ៖ និយាយថា៖ ថ្ងៃនេះអ្នកគ្រូនឹងពិពណ៌នារឿងពិតរបស់សត្វខូអាឡាឱ្យកូនៗស្តាប់។ ត្រូវពិពណ៌នាអំពីសត្វខូអាឡា និងបង្ហាញរូបភាព“សត្វខូអាឡា”។ -ក្រដាសពិពណ៌នាពីរឿងពិតរបស់សត្វខូអាឡា សួរក្មេងៗថា៖ តើកូនៗស្គាល់សត្វខូអាឡាដែរឬទេ? និយាយពាក្យថា៖ “សត្វខូអាឡា”ទៅកាន់ក្មេងៗ រួចឱ្យក្មេងៗថាតាម។ សួរសំណួរក្មេងៗ៖ តើសត្វខូអាឡាមាននៅប្រទេសណា?មាននៅតែ”ប្រទេសអូស្ត្រាលី”តែប៉ុណ្ណោះ។  បង្ហាញក្មេងៗពីផែនទីពិភពលោក និងប្រទេសអូស្ត្រាលីឱ្យក្មេងៗនិយាយតាម។ ចង្អុល […]

ល្បែងរាប់លេខ

សកម្មភាព ៖ ល្បែងរាប់លេខ វិទ្យាសាស្រ្ត  ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) (អំពីរាង្គកាយផ្ទាល់ខ្លួន) បុរេគណិត​ បរិមាណ និងចំនួន​  (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ)      គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរឈ្មោះសត្វ ឬលើសពីនេះ។   ប្រាប់ឈ្មោះផ្សេងៗ នៃរាងកាយរបស់មនុស្ស។(បុរេគណិត​) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីសៀវភៅរឿង  ៉យក្សចម្លែក  ៉រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ជ្រើសរើស ៣ ឬ ៤ទំព័រនៅក្នុងរឿង”យក្សចម្លែក” ក្រដាសសរសេរ ៣ ឬ  ៤សន្លឹក និងប៊ិចតាមចំនួនក្រុម។ ការរៀបចំ ៖ រៀបចំ៣ ឬ ៤ទំព័រនៅក្នុងរឿងនឹងសរសេរសំណួរមួយចំនួននៅលើក្រដាសបន្ទាប់  […]

ល្បែងរាប់បន្ត

ល្បែងផាត់ពណ៌អត្តសញ្ញាណជាតិកម្ពុជា