< ត្រឡប់ទៅធនធានទាំងអស់
ល្បែងទស្សទាយសម្ភារធ្វើពីអ្វី?
ល្បែង ទស្សទាយសម្ភារធ្វើពីអ្វី?
វិទ្យាសាស្ត្រ (ការរស់នៅប្រចាំថ្ងៃ) ៖ ការស្វែងយល់ដោយសង្កេត
ភាសាខ្មែរ (ការប្រើពាក្យតាមវេយ្យាករណ៍)៖ ការយល់ពីវេក្យស័ព្ទ ឃ្លា និងល្បះ
គោលបំណង ៖
វិទ្យាសាស្ត្រ ៖ ពិសោធន៍ និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងៗ ក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងជ្រាបទឹក វត្ថុរលាយ និងមិនរលាយ ការលាយពណ៌ បណ្ដះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម។
ភាសាខ្មែរ ៖ ប្រាប់បានពីពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន និងនិយាយជាឃ្លា ល្បះឱ្យបានច្បាស់ពីប្រធានបទអ្វីមួយដោយមិនចាកប្រធាន។
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ សម្ភារមួយចំនួនដែលធ្វើពីថ្ម ឈើ ជ័រប្លាសស្ទីកជាដើម…
កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់
ការរៀបចំ ៖ ដាក់សម្ភារទាំងនោះនៅក្នុងប្រអប់មួយ រៀបសម្ភារទាំងនោះឱ្យបានរួចរាល់
សេក្ដីណែនាំ៖
(ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។)
- និយាយប្រាប់ក្មេងៗពីជនពិការភ្នែក ដែលអានសៀវភៅដោយប្រើសៀវភៅអក្សរស្ទាប។
- បង្ហាញពីឧទាហរណ៍ដោយបិទភ្នែកជាមួយកន្សែង ឬក្រណាត់ ។
- បង្ហាញក្មេងៗថាថ្ងៃនេះពួកយើងនឹងសម្ដែងធ្វើជាពិការភ្នែកដូចជាចិន្តាដែរ ។
- ពួកគេត្រូវបិទភ្នែកដោយកន្សែង ឬក្រណាត់ បន្ទាប់មកលូកចាប់យកសម្ភារមួយ និងទាយថាសម្ភារនោះឈ្មោះអ្វី? និងធ្វើអំពីអ្វី?
- ក្មេងៗដែលនៅកន្លែងត្រូវនៅឱ្យស្ងៀម កុំប្រាប់ឱ្យសោះ។
- ប្រសិនបើពួកគេទាយមិនត្រូវយូរពេក អាចប្រាប់តម្រុយពួកគេតិចៗបាន ដើម្បីឱ្យពួកគាត់ងាយក្នុងការទាយថាជាសម្ភារអ្វី និងធ្វើពីអ្វី?
- ជ្រើសរើសក្មេងផ្សេងទៀតសម្រាប់លេងបន្ត រហូតដល់ចប់ល្បែងជាការស្រេច។
ការប្រែប្រួល៖
ល្បែងនេះអាចលេងដោយប្រើសម្ភារផ្សេងៗបាន ដូចជា ផ្លែឈើ បន្លែ ឬសម្ភារផ្សេងៗទៀត។
ល្បែងនេះអ្នកអាចលេងត្រឹមតែសួរក្មេងៗថាសម្ភារទាំងនោះឈ្មោះអ្វី? ក៏បានដែរដោយគ្រាន់តែធ្វើការស្ទាបតែប៉ុណ្ណោះ។