ធនធានទាំងអស់

ល្បែងទស្សទាយសម្ភារធ្វើពីអ្វី?

ល្បែង ទស្សទាយសម្ភារធ្វើពីអ្វី? វិទ្យាសាស្ត្រ  (ការរស់នៅប្រចាំថ្ងៃ) ៖ ការស្វែងយល់ដោយសង្កេត  ភាសាខ្មែរ    (ការប្រើពាក្យតាមវេយ្យាករណ៍)៖ ការយល់ពីវេក្យស័ព្ទ ឃ្លា និងល្បះ  គោលបំណង ៖ វិទ្យាសាស្ត្រ ៖ ពិសោធន៍ និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងៗ ក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងជ្រាបទឹក វត្ថុរលាយ និងមិនរលាយ ការលាយពណ៌ បណ្ដះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម។  ភាសាខ្មែរ ៖ ប្រាប់បានពីពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន និងនិយាយជាឃ្លា ល្បះឱ្យបានច្បាស់ពីប្រធានបទអ្វីមួយដោយមិនចាកប្រធាន។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សម្ភារមួយចំនួនដែលធ្វើពីថ្ម ឈើ ជ័រប្លាសស្ទីកជាដើម…  កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់   ការរៀបចំ ៖ ដាក់សម្ភារទាំងនោះនៅក្នុងប្រអប់មួយ រៀបសម្ភារទាំងនោះឱ្យបានរួចរាល់  សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។) ការប្រែប្រួល៖ ល្បែងនេះអាចលេងដោយប្រើសម្ភារផ្សេងៗបាន ដូចជា ផ្លែឈើ បន្លែ ឬសម្ភារផ្សេងៗទៀត។ល្បែងនេះអ្នកអាចលេងត្រឹមតែសួរក្មេងៗថាសម្ភារទាំងនោះឈ្មោះអ្វី? ក៏បានដែរដោយគ្រាន់តែធ្វើការស្ទាបតែប៉ុណ្ណោះ។

ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ

ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ កម្មវិធីសិក្សា៖ចិត្តចលភាពបំណិនចលករធំ(ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ) វិទ្យាសាស្រ្ត៖ អាហាររូបត្ថម្ភ​ (ចំណោះដឹងមូលដ្ឋានអំពីអាហារ និងអាហាររូបត្ថម្ភ៖ ប្រាប់បានពីឈ្មោះបន្លែផ្លែឈើ និងអាហារបីក្រុម) ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេតប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាប ឫលើសពីនេះទៀត) (លក្ខណៈមេឃ និងអកាសធាតុ)ប្រតិបត្តិដោយសុវត្តិភាព (ការយល់ដឹងពីការប្រតិបត្តិខ្លួនដើម្បីសុវត្ថិភាព)អនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គម៖ការយល់ដឹងពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួនប្រាប់បានពីអារម្មណ៌ និងមូលហេតុដែលធ្វើឱ្យខ្លួនឯងសប្បាយចិត្ត ត្រេកអរ ភ័យខ្លាចនៅពេលដែលជួបនូងព្រឹត្តិការណ៍ណាមួយ)  គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ប្រាប់បានពីវិធីដើរ លូន រត់ លោត វា ចុះ ឡើង បោះ តោងឡើង គប់ រមៀល បង្វិលខ្លួន រុញ និងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់)។ (វិទ្យាសាស្រ្ត) ចូលចិត្តញុំាបន្លែ ផ្លែឈើ និងអារហារសំបូរជីវជាតិសហការស្តាប់យោបល់ និងឯកភាព គំនិត ដើម្បីសម្រេចការងាជាក្រុម។ ប្រយ័ត្ន និងការពារខ្លួននៅពេលមានបាតុភូតធម្មជាតិ។ចៀសវាងសកម្មភាពមួយចំនួនដែលនាំឱ្យមានគ្រោះថ្នាក់ ការលេងតាមចិញ្ចើមថ្នល់។ទម្លាប់ល្អក្នុងការធ្វើអនាម័យខ្លួនឯងជាប្រចាំដោយការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ (សិក្សាសង្គម) ទំនាក់ទំនងល្អទាំងកាយវិការ និងសម្តីប្រកបដោយក្តីស្រលាញ់ជាមួយមនុស្សនៅជុំវិញខ្លួន។ រយៈពេល ៖ ៣០ […]