< ត្រឡប់ទៅធនធានទាំងអស់
ល្បែងទះដៃចាប់គូរ
កម្មវិធីសិក្សា
ចិត្តចលភាព, បំណិនចលករតូច, សិក្សាសង្គម, ចម្រៀង និងតន្ត្រី, បុរេគណិត, រាប់ចំនួន, បរិមាណ និងចំនួន, ភាសាខ្មែរ, ការស្តាប់
ប្រភេទសកម្មភាព
ល្បែងសកម្មភាព
សៀវភៅ
រឿង យក្សចម្លែក
សកម្មភាព ៖ ល្បែងទះដៃចាប់គូរ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
សិក្សាសង្គម
ម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសចលនា ការច្នៃប្រឌិត និងបទពិសោធតន្រ្តី) ។
បុរេគណិត
បរិមាណ និងចំនួន (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) ។
គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(សិក្សាសង្គម) ប្រាប់បានពីរបៀបទះដៃ។
(បុរេគណិត) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ១០ នាទី
ឧបករណ៍ ៖ កុមារច្រៀងចំរៀង សម្រាប់ចាក់ចម្រៀង។
ការរៀបចំ ៖ រៀបចំការណែនាំពីរបៀបនៃការលេងហ្គេមនេះឱ្យបានច្បាស់។
សេចក្ដីណែនាំ៖
- ជ្រើសរើសបទចម្រៀងដែលក្មេងៗចូលចិត្ត ឬ មានក្មេងណាម្នាក់ដែលចេះច្រៀងបទនោះ ព្រោះវាងាយនឹងឱ្យក្មេងៗរាំ ឬ ក៏ទាំងពីរគឺកាន់តែល្អ។
- និយាយថា៖ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទះដៃចាប់គូរជាមួយកូនៗទាំងអស់គ្នា។
- ឱ្យក្មេងឈរនៅទល់មុខលោកគ្រូ អ្នកគ្រូ។
- ពន្យល់ក្មេងៗថាបើទះដៃតែ ១ម្ដង ។ ក្មេងៗត្រូវនៅម្នាក់ឯងដោយមិនចាប់គូរជាមួយនរណាទេ ព្រោះទះដៃតែ ១ម្ដង។
- លោកគ្រូ អ្នកគ្រូទះដៃ ៣ដងក្មេងៗត្រូវរត់ទៅរកគ្នាឱ្យបាន២នាក់ផ្សេងទៀត ដើម្បីបង្កើតជាក្រុម៣នាក់ដូចដែលបានទះដៃ។
- ក្មេងណាដែលនៅសល់ម្នាក់ ឬ២នាក់នោះ ដែលមិនគ្រប់ចំនួន៣នាក់ដូចការទះដៃពួកគេនឹងត្រូវ
ចាក់ចេញពីការលេងហ្គេមនោះ ឬ ត្រូវច្រៀងនឹងរាំជំនួសលោកគ្រូ អ្នកគ្រូ។ - ទះដៃបែបនេះរហូត តែច្រើនដង ពី១ដល់១០។
ការប្រែប្រួល៖
ប្រសិនបើអាច សូមឱ្យមានក្មេងណាម្មាក់ឡើងទៅជាមេក្រុមម្ដងជំនួសលោកគ្រូ អ្នកគ្រូ។