< ត្រឡប់ទៅធនធានទាំងអស់

ខូអាឡាដីឥដ្ឋ 


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ដីឥដ្ឋ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • ចិត្តចលភាព ចិត្តចលភាព
 • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖ ខូអាឡាដីឥដ្ឋ 

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។

វិទ្យាសាស្ត្ត
ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត)

សិក្សាសង្កម
គំនូរ និងសកម្មភាពកសាង(ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)

គោលបំណង

(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះសត្វផ្សេងៗ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វ
ការប្រៀបធៀបនៃសត្វ និងផលប្រយោជន៍។
(សិក្សាសង្កម) ប្រាប់បានពីរបៀបសូនរូប គូររូប ផាត់ពណ៌ដើម្បីបង្កើតបានជារូបភាពផ្សេងៗ។

សៀវភៅ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉

រយៈពេល ៣០ នាទី 

ឧបករណ៍ រៀបចំបង្កើតដីឥដ្ឋ ឬមានស្រាប់ក៏បានឱ្យគ្រប់ចំនួនសិស្សនៅក្នុងថ្នាក់របស់អ្នក

ការរៀបចំ ៖ ធ្វើដីឥដ្ឋដែលមាន ៣ពណ៌ ចែកដីឥដ្ឋជាដុំៗ និងឱ្យទៅពួកគេម្នាក់១ដុំ។ អនុវត្តធ្វើជាសត្វ
ខូអាឡា។ ដីឥដ្ឋត្រូវនៅពីមុខអ្នកធ្វើសត្វខូអាឡាទាំងអស់ជាមុនសិន មុននឹងឱ្យពួកគេធ្វើ
ដោយខ្លួនឯង។

សេចក្ដីណែនាំ៖ 

 1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងខូអាឡាដីឥដ្ឋជាមួយកូនៗ ទាំងអស់គ្នា។
 2. សួរក្មេងៗ៖ តើកូនៗស្គាល់ខេទីដែលជាសត្វខូអាឡាដែរឬទេ? បាទ/ចាស ស្គាល់
  យកសត្វខូអាឡាដីឥដ្ឋមកបង្ហាញជាមួយនឹងដីឥដ្ឋដែរ។
 3. បង្ហាញក្មេងៗពីរបៀបលេងដីឥដ្ឋ។​ បង្ហាញអ្វីដែលកើតឡើងនៅពេលវាច្របាច់ខ្លាំងពេក ឬតិចពេក (វាស្អិតនឹងពិបាកលេង) ។
 4. ផ្តល់ឱ្យកូនៗនូវក្រដាសមួយសន្លឹក ដីឥដ្ឋ ៣ដុំ សណ្តែកខ្មៅ ២គ្រាប់។
 5. ឱ្យក្មេងៗហាត់ធ្វើជារូបបាល់ និងសាច់ក្រក។ ឱ្យពួកគេលេងប្រហែលជា១០នាទី ដោយពិសោធន៍
  មើលពីអារម្មណ៍របស់ក្មេងៗ។ 
 6. បង្ហាញពីរបៀបបង្កើតសត្វខូអាឡា។ ដាក់ឈ្មោះផ្នែករាងកាយដោយ ប្រើសណ្តែកពីរគ្រាប់សម្រាប់
  ភ្នែក។ អ្នកត្រូវដើរមើលក្មេងៗ។
 7. សុំឱ្យក្មេងៗធ្វើសត្វខូអាឡាផ្ទាល់ខ្លួនដោយយកគំរូតាមអ្នកដែលអ្នកបានធ្វើរួច។
  ការប្រែប្រួល៖ 

ឱ្យក្មេងៗបង្កើតរបស់ផ្សេងទៀតជាមួយដីឥដ្ឋ អាស្រ័យលើមេរៀនដែលអ្នកកំពុងបង្រៀនពួកគេ។ 
អ្នកអាចប្រើសម្ភារផ្សេងៗទៀតក្នុងការធ្វើជារូបសូនដីឥដ្ឋនេះក៏បានដែរ។ ឧទាហរណ៍. អ្នកអាចប្រើជ័រ ឬឈើអ្វីមួយសម្រាប់ធ្វើជាជើង និងភ្នែកជាដើម ក្នុងការធ្វើជារូបភាពអ្វីមួយ។