ធនធាន

ធនធានទាំងអស់

ល្បែងគូរគំនូរផុស_a_b

ល្បែងគូរបំពេញរូបភាព

ល្បែងផាត់ពណ៌តាមទម្រង់_b

ល្បែងថ្ងៃចូលរៀនដំបូង

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

សកម្មភាព ៖  ល្បែងថ្ងៃចូលរៀនដំបូង សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)​ (សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) គំនូរ និងសកម្មភាពកសាង(ការយល់ដឹងពីភាបឆ្លាស់នៃ វត្ថុតាមចង្វាក់ និងការគូរគំនូរ)។ គោលបំណង ៖ (សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ និងមូលហេតុដែលធ្វើឱ្យខ្លួនសប្បាយ ត្រេកអរ ភ័យ ខ្លាចនៅពេលជួបព្រឹត្តិការណ៍ណាមួយ។បង្ហាញកាយវិការ ឬនិយាយបានអំពីសេចក្តីស្រលាញ់ និងទំនាក់ទំនងជាមួយមនុស្សដែលនៅជុំវិញខ្លួន។ ទំនាក់ទំនងល្អទាំងកាយវិការ និងសម្តីប្រកបដោយសេចក្តីស្រលាញ់ជាមួយមនុស្សដែលនៅជុំវិញ។ ​ ប្រាប់បានពីអារម្មណ៍ និងគ្រប់គ្រងអារម្មណ៍នៅពេលជួបរឿងមិនសប្បាយចិត្តនិងសប្បាយចិត្តដោយធ្វើកាយវិការ។សម្តែងអារម្មណ៍ផ្ទាល់ខ្លួនដោយ ខឹង ស្រលាញ់ ស្អប់ តាមរយៈកាយវិការ និងពាក្យសម្តីសម្របខ្លួន និងទប់អារម្មណ៍មិនឱ្យឆាប់ខឹងនឹងស្ថានភាពមនុស្សជុំវិញ។ទទួលស្គាល់បរាជ័យរបស់ខ្លួន និងភាព ជោគជ័យរបស់ដៃគូលេងជាមួយកែប្រែទម្លាប់អវិជ្ជមានដើម្បីរស់នៅក្នុងសង្គម។ប្រាប់ពីរបៀបដោតអង្កាំ គូសគំនូស និងគំនូរ។គូររុបមនុស្សយ៉ាងតិច ៦ផ្នែកខុសៗគ្នារួមមានក្បាលដងខ្លួន ដៃ ជើងប្រអប់ដៃ ប្រអប់ជើង។សប្បាយរីករាយ្និងទទួលស្គាល់សមិទ្ទផល ការងាររបស់ខ្លួន។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាស និងខ្មៅដៃពណ៌  ការរៀបចំ ៖ ត្រៀបខ្លួនក្នុងការសួរ និងនិយាយជាមួយក្មេងៗ   […]

ល្បែងតម្បាញ

សកម្មភាព ៖  ល្បែងតម្បាញ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គមការលើកតម្កើនវប្បធម៌សង្គម (ការលើកតម្កើនវប្បធម៌របស់ខ្លួន) គំនូរ និងសកម្មភាពកសាង (ការយល់ដឹងអំពីការឆ្លាស់វត្ថុ តាមចង្វាក់ និងការគូរគំនូរ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។អំណត់ ព្យាយាម ស្វាហាប់ រហ័សរហួន និងសប្បាយរីករាយ។ធ្វើចលនាម្រាមដៃដោយទប់ លំនឹងតាមទម្រង់ផ្សេងៗនៃ សកម្មភាពណាមួយ។ (សិក្សាសង្កម)​ ប្រាប់បានពីឈ្មោះបុណ្យប្រពៃណីជាតិខ្មែរ  ដូចជាភ្ជុំបិណ្ឌ បុណ្បចូលឆ្នាំប្រពៃណីខ្មែរប្រាប់បានពីសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ ដូចជាក្រមា ហូល  ផាមួង អាវប៉ាក់ជាដើម។ ប្រាប់បានពីរបៀបដោតអង្កាំ ឬ វត្ថុផ្សេងៗដែលមានប្រហោងសម្រាប់ដោតឆ្លាសពណ៌តាមរូបគំរូ និងគូសគំនូសផ្សេងៗជាដើម។  សប្បាយរីករាយ  និងចូលចិត្តធ្វើសកម្មភាពដោយងាយៗខ្លួនឯង។កម្រិតសិក្សា ៖ ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ អំបោះ ក្រដាសកេះ ម្ជុលជ័រ ឬ ដង្គៀបខ្មៅ និងខ្សែលីឡុងសម្រាប់ធ្វើជាកីតម្បាញ។  ការរៀបចំ ៖ ត្រូវរៀបចំជាកីតម្បាញជាមុនសិនទុកបង្ហាញក្មេងៗ។ […]

ល្បែងទុយោមេរោគ

សកម្មភាព ៖ ល្បែងទុយោរមេរោគ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក) សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) បុរេគណិតរូបរាង និងទំហំ(បញ្ញត្តិរូបរាង និងទំហំ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញ ដែលមានរាងរង្វង់ ចតុកោណកែង និងរាងផ្សេងៗ។ (សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ?”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖  ទុយោ ក្រដាស កាវស្អិត និងខ្មៅដៃពណ៌  ការរៀបចំ ៖ កាត់ទុយោរប្រវែងដែលត្រូវការតាមរាងធរណីមាត្រ។ ធ្វើកាវស្អិតនឹងធ្វើទុយោមេរោគឱ្យបាន រួចរាល់សម្រាប់បង្ហាញទៅក្មេងៗទាំងអស់ ។ សេក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទុយោរមេរោគជាមួយកូនៗទាំងអស់គ្នា។ បង្ហាញសម្ភារមានដូចជា ទុយោរ ក្រដាស កាវស្អិត និងខ្មៅដៃពណ៌ […]

ល្បែង-មេរោគប៉ុមៗ_Pompom-Germ

សកម្មភាព ៖ ល្បែងមេរោគប៉ុមៗ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)វិទ្យាសាស្រ្តបំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) គោលបំណង (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត   ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។ (សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  ក្រដាសកេះ អំបោះធំ ក្រដាសស ខ្មៅដៃពណ៌ និងកាវស្អិត  ការរៀបចំ ៖ ទិញអំបោះធំ កាត់ប្រវែងស្មើគ្នាសម្រាប់ចងប៉ុមៗទាំងអស់គ្នា។ កាត់ក្រដាសកេះជារាងចតុកោណកែង និងធ្វើកាវស្អិត ។ សេក្ដីណែនាំ៖  […]

សូនរូបមេរោគដោយដីឥដ្ឋ

សកម្មភាព ៖ សូនរូបមេរោគដោយដីឥដ្ឋ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្កម គំនូរនិងសកម្មភាពកសាង(ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត   ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។ (សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ដីឥដ្ឋ សម្ភារសម្រាប់ធ្វើភ្នែក កាវ គម្រូរដែលបានធ្វើរួច សម្រាប់បង្ហាញឱ្យក្មេងៗមើល ។ ការរៀបចំ ៖ ធ្វើដីឥដ្ឋសម្រាប់សូនរូប បោះពុម្ភរូបភ្នែក […]