< ត្រឡប់ទៅធនធានទាំងអស់

រឿង យក្សចម្លែក​ (Jack the Giant)

សៀវភៅធំ (Kamishibai – KB)– ស្រួលមើលរូបភាពនីមួយៗ– មានផ្នែករូបភាព (front) និងផ្នែកអក្សរ (back) សៀវភៅឌីជីថល (PDF-D)– ស្រួលមើលតាមទូរស័ព្វ ទូរស័ព្វបន្ទះ និងកំព្យូទ័រ សៀវភៅដែលអាចបោះពុម្ពបាន (PDF-B)– ទំហំA4– ខ្មៅស សៀវភៅដែលអាចបោះពុម្ពបាន (PDF-C)– ទំហំA4– ពណ៌ ភាពយន្តគំនូរជីវចល (AM)– មានសំឡេងអានរឿង

របៀបគូរសត្វខូអាឡា

ប្រធានបទតាមខែ

សកម្មភាព ៖ របៀបគូរសត្វខូអាឡាវិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)សិក្សាសង្កម គំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។(សិក្សាសង្កម) ប្រាប់បានពីរបៀបគូររូប ផាត់ពណ៌ដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉។ រយៈពេល៖ ៣០ នាទី  ឧបករណ៍ ៖ សន្លឹកកិច្ចការ ខ្មៅដៃ ខ្មៅដៃពណ៌ ជ័រលុប យ៉ាងហោចណាស់ក៏ក្រដាសម្នាក់ ២សន្លឹក  ការរៀបចំ ៖ បោះពុម្ភសន្លឹកកិច្ចការ (មួយក្រុមមួយ) គូរបង្ហាញក្មេងៗផ្ទាល់លើក្តាខៀន។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងបង្រៀនកូនៗពីរបៀបគូរសត្វខូអាឡាដល់អ្នកទាំងអស់គ្នា។ ឱ្យក្មេងៗអង្គុយជាក្រុមតូចៗ។  បង្ហាញសន្លឹកកិច្ចការដល់ក្មេងៗ ប្រាប់ក្មេងៗថាកូនៗនឹងប្រើសន្លឹកកិច្ចការនេះដើម្បីគូរសត្វខូអាឡា។ បង្ហាញការធ្វើសកម្មភាពនៅលើក្តារ និងរបៀបធ្វើតាមជំហានដើម្បីគូររូបសត្វខូអាឡា។ និយាយអំពីអ្វីដែលអ្នកកំពុងធ្វើដាក់ឈ្មោះផ្នែកនៃខូអាឡានៅពេលអ្នកកំពុងគូរវា។  ចែកក្មេងៗនូវសន្លឹកកិច្ចការ ខ្មៅដៃ ខ្មៅដៃពណ៌ ជ័រលុប និងក្រដាសពីរដុំសម្រាប់កុមារម្នាក់ៗ។ សុំឱ្យកុមារគូររូបនឹងផាត់ពណ៌សត្វខូអាឡារបស់ពួកគេ។  លើកទឹកចិត្តក្មេងៗឱ្យជួយគ្នានៅក្នុងក្រុម និងផ្តល់យោបល់វិជ្ជមានអំពីគំនូររបស់គ្នាទៅវិញទៅមក។ អ្នកដែលបញ្ចប់បានលឿនៗអាចព្យាយាមគូរខូអាឡាដោយមិនមើលសន្លឹកកិច្ចការក៏បានដែរ។

ល្បែងតំរៀបនៅលើគំនូសក្នុងក្រដាស

សកម្មភាព ៖ ល្បែងតំរៀបនៅលើគំនូសក្នុងក្រដាស  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)បុរេគណិតរូបរាង និងលំហ (បញ្ញត្តិរូបរាង និងលំហ)ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។ប្រាប់ពីការដើរ ឬ លើសពីនេះទៅតាមទម្រង់នៃសកម្មភាពផ្សេងៗ។(វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។(សិក្សាសង្គម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញៗមានរាងធរណីមាត្ររាងរង្វង់ ការេ ត្រីកោណ មូលទ្រវែងចតុកោណកែង ចតុកោណស្មើ បេះដូង ផ្កាយ។ ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ (ធំ, តូច) គ្រាប់ សណ្តែក អង្គរ ស្រូវ ការរៀបចំ ៖​ បោះពុម្ភក្រដាសរូបភាពឱ្យក្មេងម្នាក់ ១សន្លឹកៗ ឱ្យកុមារយកគ្រាប់ សណ្តែក […]

ល្បែងស្វែងរកក្រុមអាហារ_C_B

សន្លឹកកិច្ចការទាំងអស់ របស់ រឿង យក្សចម្លែក

ល្បែងផាត់ពណ៌អត្តសញ្ញាណជាតិកម្ពុជា

ល្បែងរៀបរូបភាពតាមប្រភេទផ្លូវ_a_b_c

ល្បែងគូរភ្ជាប់ទឹកមុខ

ល្បែងផ្គុំទឹកមុខ

បង្កើតសត្វខូអាឡា_b_C_B

បង្កើតសត្វខូអាឡា_a