< ត្រឡប់ទៅធនធានទាំងអស់

ល្បែងតំរៀបនៅលើគំនូសក្នុងក្រដាស


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស

សកម្មភាព ៖ ល្បែងតំរៀបនៅលើគំនូសក្នុងក្រដាស

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)
បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)
វិទ្យាសាស្រ្ត

ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត)
សិក្សាសង្គម

គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)
បុរេគណិត

រូបរាង និងលំហ (បញ្ញត្តិរូបរាង និងលំហ)

ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។
ប្រាប់ពីការដើរ ឬ លើសពីនេះទៅតាមទម្រង់នៃសកម្មភាពផ្សេងៗ។

(វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។

(សិក្សាសង្គម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។
(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញៗមានរាងធរណីមាត្ររាងរង្វង់ ការេ ត្រីកោណ មូលទ្រវែង
ចតុកោណកែង ចតុកោណស្មើ បេះដូង ផ្កាយ ។

ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។

សៀវភៅ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉

រយៈពេល ៣០ នាទី

ឧបករណ៍ ៖ សន្លឹកកិច្ចការ (ធំ, តូច) គ្រាប់ សណ្តែក អង្គរ ស្រូវ
ការរៀបចំ ៖​ បោះពុម្ភក្រដាសរូបភាពឱ្យក្មេងម្នាក់ ១សន្លឹកៗ ឱ្យកុមារយកគ្រាប់ សណ្តែក អង្គរ ស្រូវតាម
ផ្ទះមកក៏បាន ប្រើកាវប្រភេទដែលមិនមានគ្រោះថ្នាក់ដល់ក្មេង ឬ មិនចាំបាច់ប្រើកាវបិតក៏បាន។

សេចក្ដីណែនាំ៖

 1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងតម្រៀបសត្វខូអាឡាជាមួយកូនៗទាំងអស់គ្នា។
 2. យករូបភាពក្នុងរឿង ”យក្សចម្លែក” ដែលមានសត្វខូអាឡាមកបង្ហាញក្មេងៗ។
 3. កូនៗតើរូបភាពនេះជាសត្វអ្វី? បាទ/ចាស ជាសត្វខូអាឡា
 4. តើសត្វខូអាឡាមាននៅក្នុងប្រទេសណា? បាទ/ចាស សត្វខូអាឡាមាននៅក្នុងប្រទេសអូស្ត្រាលី។
 5. តើសត្វខូអាឡានៅរឿង ”យក្សចម្លែក” ឈ្មោះអ្វី? បាទ/ចាស សត្វខូអាឡាមានឈ្មោះ ខេទី។
 6. តើកូនៗចង់បង្កើតសត្វខូអាឡាជាមួយអ្នកគ្រូដែរឬទេ? បាទ/ចាស
 7. ចាប់ផ្តើមពន្យល់ក្មេងៗពីរបៀបតម្រៀបគ្រាប់ សណ្តែកនៅតាមគំនូសរូបភាពសត្វខូអាឡា។
 8. សូមកូនៗតម្រៀបតាមរាងសត្វខូអាឡា បន្ទាប់មករចនាភ្នែក និងកន្លែងផ្សេងៗតាមក្រោយ។
  (តម្រៀបឱ្យក្មេងៗបានឃើញផ្ទាល់……ប្រើកាវបិតក៏បានអាស្រ័យលើអ្នកគ្រូ)
 9. ចែកក្មេងៗជាក្រុមមាន៥ នាក់ អង្គុយជារង្វង់ដើម្បីងាយស្រួលត្រួតពិនិត្យ។
 10. ចាប់ផ្តើមចែកក្រដាសរូបភាពសត្វខូអាឡាឱ្យទៅក្មេងៗម្នាក់ ១សន្លឹក ។
  (បើសិស្សមានច្រើនពេកយើងអាចថតចម្លង ១សន្លឹកចែកជា ២នាក់ក៏បានដែរ)
 11. ចែកគ្រាប់សណ្តែក គ្រាប់ ស្រូវ ឬ អង្គរ ក៏បានដែរដាក់ចំកណ្តាលវង់។
 12. ចាប់ផ្តើមឱ្យក្មេងៗតម្រៀប បន្ទាប់មកដើរពិនិត្យមើលតាមក្រុម និងបន្ថែមគ្រាប់សណ្តែក។

ការប្រែប្រួល៖
១. ប្រសិនបើអ្នកមិនមានពេលច្រើនទេ អ្នកអាចលេងជាក្រុមរួមគ្នាមួយថ្នាក់ក៏បានដោយប្រើសន្លឹកកិច្ចការសត្វ
ខូអាឡាមួយសន្លឹក ឱ្យក្មេងៗឡើងតម្រៀបម្នាក់ម្តង ដាក់សណ្តែកម្នាក់មួយគ្រាប់ជារង្វិលជុំ  រហូតចេញជាសត្វ
ខូអាឡា។ 

២. បើមិនមានពេលគ្រប់គ្រាន់ទេ អាចឱ្យកុមារតម្រៀបគ្រាប់សណ្តែកតែ ត្រចៀក ច្រមុះ ក្បាល ឬ ចំណុចណា
ដែលអ្នកគិតថាសំខាន់ក៏បាន។