< ត្រឡប់ទៅធនធានទាំងអស់

ល្បែងផ្គូផ្គងលេខ និងកញ្ច្រែង


10-14 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
កាតលេខ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែងផ្គូផ្គងលេខ និងកញ្ច្រែង  
ចិត្តចលភាព
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
បុរេគណិត​
បរិមាណ និងចំនួន​  (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) ។

គោលបំណង

(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(បុរេគណិត​) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់

សៀវភៅ ដកស្រង់ចេញពីសៀវភៅរឿង  ៉យក្សចម្លែក  ៉
រយៈពេល ១០ នាទី 

ឧបករណ៍ កាតលេខ ១ដល់៥ និងកញ្រ្ចែងចំនួន ៥មានដោតឈើដាក់លេខដូចខាងក្រោម។ 

ការរៀបចំ មានកាតអ៊ុតពីលេខ១ដល់៥ក្នុង១ ដុំ ។
ត្រូវចែកកាតម្នាក់ ១សន្លឹកតាមចំនួនក្មេងៗនៅក្នុងថ្នាក់។
មានកញ្ច្រែងចំនួន ៥ហើយបិទលេខនៅលើកញ្ច្រែងទាំងនោះពីលេខ ១ដល់៥។ 


សេចក្ដីណែនាំ៖ 

  1. ត្រូវរៀបកញ្រ្ចែងដោតឈើដាក់លេខចំនួន ៥កញ្រ្ចែងឱ្យក្មេងៗឈរពីក្រោយម្នាក់ ១កញ្រ្ចែង។
  2. ត្រូវឱ្យក្មេងៗនៅសល់ទាំងអស់ឈរទល់មុខកញ្ច្រែង។
  3. រួចនិយាយថា៖ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងផ្គូផ្គងលេខ និងកញ្ច្រែងជាមួយកូនៗទាំងអស់គ្នា។
  4. ត្រូវចែកកាតលេខក្មេងៗម្នាក់១ សន្លឹក។
  5. ប្រាប់ថា៖ កូនៗត្រូវដាក់កាតមានលេខដូចនឹងលេខតាមកញ្ច្រែង ដើម្បីផ្គូផ្គងលេខឱ្យត្រូវគ្នា។
  6. បន្ទាប់មកកូនៗត្រូវឈរតម្រង់ជួរពីក្រោយកញ្រ្ចែងតាមលេខកាតដែលខ្លួនបានដាក់។
  7. កូនៗត្រូវដឹង ឬ ចងចាំថាខ្លួនស្ថិតនៅក្នុងកញ្ច្រែងលេខប៉ុន្មានរួចនិយាយ(កញ្ច្រែងលេខ១ ២ ៣ ….)។ 

ការប្រែប្រួល៖ 

ល្បែងនេះអាចលេងជាមួយនឹងលេខផ្សេងពីហ្នឹងក៏បានដែរ។ 

កាតអាចធ្វើជា ពណ៌ ផ្លែឈើ ព្យញ្ជនៈ ឬ ប្រធានបទផ្សេងៗទៀតដែលក្មេងៗរៀនរាល់ថ្ងៃ។