< ត្រឡប់ទៅធនធានទាំងអស់

កាត់ក្រដាស់និងបិទរូបឥន្ទធនូ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
កន្ត្រៃ, កាវ, ក្រដាសពណ៌, គម្របដប
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែងធ្វើជារូបឥន្ទធនូ 

ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃនិងភ្នែកសាច់ដុំភ្នែក)។
សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)។
បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)

គោលបំណង ៖
(ចិត្តចលភាព)
ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
(សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។
(គណិតវិទ្យា)
ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។

កម្រិត ៖ មធ្យម ទាប ខ្ពស់

សៀវភៅ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” ។

រយៈពេល ៣០ នាទី

ឧបករណ៍ ៖ ក្រដាសពណ៌ផ្សេងៗគ្នា ឬគម្របដបទឹក។

ការរៀបចំ ៖ កាត់ក្រដាសពណ៌ទៅជារាងតូចៗ ឬប្រមូលគម្របដបដែលមានពណ៌ផ្សេងៗគ្នា ។

សេចក្ដីណែនាំ៖ 

  1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងធ្វើជារូបឥន្ទធនូជាមួយកូនៗទាំងអស់គ្នា។
  2. សួរក្មេងៗថា៖ តើកូនៗស្គាល់ឥន្ទធនូដែរឬទេ? បាទ​​/ចាស ស្គាល់
  3. តើឥន្ទធនូមានរាងយ៉ាងដូចម្តេច? មានរាងកោង រួចធ្វើដៃកោង ហើយក្មេងៗទាំងអស់គ្នាធ្វើតាម។
  4. បង្ហាញក្រដាសពណ៌គ្រប់ពណ៌ ហើយឱ្យក្មេងៗថាតាម និងបង្ហាញគម្របដបទឹកផងដែរ។
  5. ចែកក្រដាសពណ៌ ឬ គម្របដបទឹកទៅឱ្យក្មេងៗឱ្យបានគ្រប់គ្នា។
  6. ត្រូវស្វែងរកក្មេងណាដែលមានពណ៌ក្រដាស ឬ គម្របដបដូចគ្នាដើម្បីបង្កើតជាក្រុម។
  7. ក្រុមនីមួយៗត្រូវដាក់វេនគ្នាដាក់ក្រដាស់ពណ៌ ឬ គម្របពណ៌នៅលើដី ឬ លើតុ កន្លែងណាក៏បាន ដើម្បីធ្វើជារូបឥន្ទធនូឱ្យបានត្រឹមត្រូវទៅតាមពណ៌របស់ឥន្ទធនូ។

ការប្រែប្រួល៖ 
សកម្មភាពនេះក៏អាចត្រូវបានប្រើជាសិល្បៈមួយ ដែលក្មេងៗត្រូវបានគេផ្តល់ក្រដាសតូចៗដើម្បីតម្រៀប បន្ទាប់មកប្រើកាវបិទលើក្រដាស ដើម្បីបង្កើតជាឥន្ទធនូ។